ភាគទី ៣៩

3.3K 239 0
                                    

_ ដល់ម៉ោងចេញពីរៀន Tae ក៏ប្រញាប់មកឈរនៅខាងមុខសាលាព្រោះព្រឹកមិញនេះ Jungkook ជូនគេមករៀនហើយផ្ដាំទៀតថានឹងមកទទួលទើបបានជាកណ្ដឹងសាលារោទិ៍មិនទាន់ហើយស្រួលបួលផង Tae ក៏រហ័សមកឈរចាំមុនទៅហើយ ។

< ង៉ឺត!! > រថយន្តទំនើបបើកមកឈប់នៅពីមុខធ្វើឲ្យរាងតូចញញឹមបិទមាត់មិនជិតរឹតតែត្រេកអរពេលឃើញ Jungkook ដើរចុះពីលើឡានសំដៅមកគេ យ៉ាងហោចក៏នាយមិនក្បត់ពាក្យសន្យាបណ្ដោយឲ្យប្រពន្ធស្អាតទៅផ្ទះវិញម្នាក់ឯងដែរ ។

« ឈរចាំបងយូរហើយនៅ? » Jungkook

« ក៏...យូរណាស់ នេះជើងខ្ញុំរោយឡើងស្ពឹកអស់ហើយ » រាងតូចធ្វើជាចុកជើងឲ្យគេមើលទាំងការ ពិតមកឈរមិនទាន់បានពីរនាទីផង ។

« ពិតមែនហ្អេស? នេះបងខំស្រូតបើកឡានមកឡើងលឿនហើយនៅឲ្យអូនចាំទៀតសុំទោសណា៎ បើអ៊ីចឹងបងនាំអូនទៅញ៊ាំអាហារឆ្ងាញ់ៗនៅក្រៅផ្ទះដើម្បីជាការសុំទោស បានទេ? » នាយប្រញាប់ស្រង់ស្ថានការណ៍ប៉ះប៉ូវធ្វើឲ្យ Tae លួចសើចក្នុងចិត្តដែលបោកនាយបាន ស្នាមសើចក៏វិះតែនឹងធ្លាយចេញមកហើយតែរាងល្អិតប្រញាប់លេបវាទុកវិញភ្លាម ។

« អាណិតអ្នកខ្លះ ទៅក៏បាន » គេនិយាយហីៗធ្វើឲ្យ Jungkook ត្រេកអរស្ទុះទៅបើកទ្វារឡានខាងមុខ ឲ្យ Tae ទើបរាងតូចអោបដៃចូលទៅឯរាងក្រាសក៏ ប្រញាប់ចូលកន្លែងតៃកុងដើម្បីនាំប្រពន្ធសំណព្វចិត្តទៅញ៊ាំអ្វីពិសេសៗចាត់ទុកជាការលាងកំហុសហើយក៏ដើម្បីបង្កើតសុភមង្គលជាមួយគ្នាដែរ ។

_ មិនយូរប៉ុន្មាន Jungkook ក៏បាននាំរាងតូចមកដល់សណ្ឋាគារលំដាប់ផ្កាយប្រាំមួយកន្លែងចំកណ្ដាលក្រុងសេអ៊ូល នៅខាងលើមានភោជនីយដ្ឋានដែល មានអាហារឆ្ងាញ់ៗព្រមទាំងភ្លេងប្រគំកំដរអារម្មណ៍ ទៀតផង ។

« វ៉ា...ស្អាតខ្លាំងណាស់ » រាងល្អិតលាន់មាត់ពេលឃើញភាពស្រស់ស្អាតនៅចំពោះភ្នែកទាំងគូ ថ្វីត្បិតគេជាកូនអ្នកមានមួយរូបតែដូចដែលធ្លាប់ប្រាប់ថាគេ ចូលចិត្តសម្ងំនៅផ្ទះច្រើនជាងចេញទៅខាងក្រៅទើបពេលឃើញអ្វីបែបនេះ ហាមមិនឲ្យគេរំភើបនោះគឺ មិនបានទេ ។

« អង្គុយទៅ » Jungkook ទាញកៅអីឲ្យប្រពន្ធតូចទើប Tae ងាកមើលមុខគេមួយភ្លែតមុននឹងប្រញាប់អង្គុយចុះព្រោះភ្ញៀវផ្សេងទៀតដែលនៅក្បែរនោះមើលមកគេគ្រប់គ្នាជាមួយក្ដីច្រណែនព្រោះមានរាង សង្ហារចាំផ្គាប់ចិត្តដិតដល់បែបនេះ អ្នកណាដែលថា មិនច្រណែននឹងគេនោះ?

꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Completed)Where stories live. Discover now