ភាគទី ៨

3.4K 303 0
                                    

« Tae ប្រយ័ត្ន!! »

< ទីតៗ... > ពេលដែលឃើញរាងតូចបើកម៉ូតូវិះនឹងហួសភ្លើងស្តុបទើប Yoongi នាយប្រញាប់ស៊ីផ្លេឲ្យដំណឹងទើប Tae ឈប់ម៉ូតូបានមុនមិនចឹងច្បាស់ជា ប៉ូលីសហៅទៅផាកពិន័យមិនខានទេ ។

« ឯងនេះបើកម៉ូតូលឿនៗអត់ខ្លាចងាប់ទេហ្អី?! » Jimin ទះខ្នង Tae ស្ដីឲ្យទាំងភ័យទាំងខឹង នេះបើ មានរឿងអីកើតឡើងណា៎ច្បាស់ជាគ្រួសារពួកគេ ពិបាកចិត្តហើយ ។

« ខ្លាចធ្វើអីងាប់ហ្នឹង បើវាមិនដែលខ្លាចយើងផង » Tae ចចេសមាត់រឹងវាយបកឲ្យវិញធ្វើឲ្យJimin ស្ងាត់មាត់សម្លក់គេថ្លែ តែពួកគេមិនដឹងទេថាអ្នកខ្លះដែល មើលមកពីក្នុងឡាននោះអស់សំណើចមិនស្ទើរឡើយ ក្មេងប្រុសៗស្អីមុខមាត់ហើយចរិតគួរឲ្យ
ស្រឡាញ់គួរឲ្យចង់ចាប់ក្រញិចបែបនេះ មិនដែលឃើញសោះ ។

< ទីង!! >

« ន៎ក ភ្លើងបៃតងលោតវិញហើយឆាប់ទៅៗប្រយ័ត្នខកម៉ោងរៀន » Jimin តឿនឯ Tae ក៏ងាកមក សម្លក់ Yoongi មុននឹងបើកម៉ូតូចេញទៅដោយ Jimin ក៏មិនភ្លេចបែរមកនាយហើយអោនក្បាល បន្តិចជាការសុំទោសជំនួសមិត្តខ្លួនធ្វើឲ្យនាយសង្ហារ លេចជាស្នាមញញឹមពេញចិត្តឡើងមកហើយក៏បើកឡានចេញទៅតាមក្រោយ ។

< ងុឺត!! > ទីបំផុតពួកគេក៏បានមកដល់សាលាហើយបណ្ដើរម៉ូតូចូលកន្លែងផ្ញើរតែកុំមើល Jimin ពេបមាត់ សម្លក់រហូតទើប Tae ដើរមកកៀកស្មារគេភ្លាម ។

« អឺណា៎...យើងសុំទោស មកពីអារម្មណ៍មិនល្អបានជាជិះម៉ូតូចឹងកុំខឹងអី » Tae

« អារម្មណ៍មិនល្អក៏ដោយតែមិនគួរជិះលឿនដូចមុន ហ្នឹងទេ នេះបើមិនបានពូម្នាក់នោះស៊ីផ្លេប្រាប់ទេកុំអី ងាប់ទាំងពីរនាក់បាត់ហើយ » Jimin ថាឲ្យ មុខក៏ ប្រែមកជាធម្មតាវិញ មិនបានខឹងនឹង Tae អីណាស់ណាទេព្រោះមានតែគេនេះហើយដឹងថាពេល Tae ខឹងអារម្មណ៍គេយ៉ាងម៉េចខ្លះ ។

« អឺៗដឹងហើយ រអ៊ូច្រើនមែន » Tae ខ្ចិលស្ដាប់បន្តក៏កៀកស្មារមិត្តដើរទៅថ្នាក់ អាចថាវាជារឿងគួរឲ្យអស់សំណើចព្រោះ Tae មិនងាយស្ដាប់អ្នកណារអ៊ូនោះទេសូម្បីតែប៉ាគេតែថាចំពោះ Jimin គឺខុសគ្នា គេអាចស្ដាប់បានមកគិតខ្លះនិងអត់ខ្លះក្រៅពីហ្នឹងគឺ បោះចោលអស់រលីងហើយ ។

꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Completed)Where stories live. Discover now