ភាគទី ៤៨

3.5K 223 0
                                    

- ព្រឹកថ្ងៃថ្មី

_ បន្ទាប់ពីធ្វើរឿងមានក្ដីសុខជាមួយគ្នាអស់ពេញមួយយប់ហើយ Jungkook ក៏នៅគេងអោបរាងតូចកំដរ គេគេងយកកម្លាំងវិញព្រោះប្រពន្ធម្នាក់នេះធ្វើឲ្យគេ សប្បាយចិត្តធ្វើឲ្យគេភ្លេចអស់នូវរឿងស្មុគស្មាញ ស្គាល់តែអារម្មណ៍កក់ក្ដៅក្រោយពេលដែលបាន ស្គាល់គ្នា ទទួលស្គាល់ថានាយជាមនុស្សមិនចូលចិត្តធ្វើរឿងផ្អែមល្ហែមជាមួយអ្នកណាឡើយសូម្បីតែជាមួយស្នេហាដំបូងប៉ុន្តែចំពោះ Tae គឺជាករណី លើកលែងតែមួយគត់ ។

« បងនឹងស្រឡាញ់ហើយការពារអូនអស់មួយជីវិត រហូតទាល់តែដង្ហើមរបស់បងអស់ បងសន្យា » នាយសង្ហារបន្លឺឡើងតិចៗស្របពេលគយគន់សម្រស់នៃផ្ទៃមុខដ៏សែនស្អាតឥតខ្ចោះរបស់ប្រពន្ធតូចដែលកំពុងគេងលក់នៅលើទ្រូងខ្លួនឯង មេដៃក៏ លើកបោសអង្អែលលើថ្ពាល់រលោងរបស់គេស្រាលៗ ភាពមិនដឹងខ្យល់អីរបស់រាងតូចកាន់តែធ្វើឲ្យនាយទទួលដឹងពីអារម្មណ៍ខ្លួនឯងច្បាស់ថាជាក្មេងម្នាក់នេះហើយដែលគេនឹងដាក់ជីវិតការពារស្រឡាញ់រហូតតទៅ ។

Skip៚

_ នៅក្នុងបន្ទប់តាមដានសុខភាពរបស់លោកម្ចាស់កំពុងតែមានលោកគ្រូពេទ្យកំពុងវាស់មើលសម្ពាធឈាមនិងអ្វីផ្សេងទៀតដើម្បីកំណត់ពេលវេលាវះកាត់ឲ្យរាងចំណាស់ ឯរាងតូចនិងស្វាមីក៏នៅទីនេះដូចគ្នា ។

« យ៉ាងម៉េចដែរសិស្សច្បង? លោកប៉ាអាចត្រៀមវះកាត់បានហើយឬនៅ? » Jungkook សួរឡើង ក្រោយពេល Namjoon ដែលជាសិស្សច្បងធ្វើការពិនិត្យរួចរាល់ ។

« បើតាមបងពិនិត្យ ពីរថ្ងៃទៀតនេះលោកអ៊ំអាចវះកាត់បានហើយតែក្នុងរយៈពេលមុនការវះកាត់ត្រូវឲ្យគាត់សម្រាកនិងហាត់ប្រាណឲ្យបានច្រើនបំផុតដើម្បីឲ្យសុខភាពកាន់តែរឹងមាំជាងមុននឹងអាចមាន សង្ឃឹមច្រើនលើការវះកាត់ » Namjoon និយាយធ្វើឲ្យគ្រប់គ្នាជាពិសេសរាងតូចញញឹមដោយមានក្ដី សង្ឃឹមជាខ្លាំង ។

« បើអ៊ីចឹងប៉ាខ្ញុំអាចជាដាច់ពីមហារីកដែរទេ? ខ្ញុំមិនចង់ឃើញប៉ាឈឺទៀតទេ » Tae សួរជាមួយទឹកមុខ បារម្ភមកព្រមគ្នា ពេលឃើញលោកប៉ាគេងលើគ្រែអ្នកជំងឺបែបនេះ គេពិតជាមិនស្រួលចិត្តឡើយ ។

꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Completed)Where stories live. Discover now