ភាគទី ៦៦

2.5K 179 0
                                    

_ ព្រះអាទិត្យនៃវេលាថ្ងៃថ្មីរះឡើងក៏ជាថ្ងៃដែល Tae ត្រូវនាំរាងក្រាសចេញពីមន្ទីរពេទ្យត្រឡប់មកផ្ទះវិញដែរ ពេលមកដល់គេដាក់នាយឲ្យអង្គុយលើសាឡុងក្នុងបន្ទប់ទទួលភ្ញៀវដែល Jungkook ក៏នៅបន្តធ្វើជាកូនក្មេង Kookoo ដដែលស្ដាប់សម្ដីបានល្អទៀតផង ។

« អង្គុយចុះទៅចាំ TaeTae យកអីវ៉ាន់ដាក់បន្ទប់សិន » រាងតូចនិយាយហើយក៏យួរវ៉ាលីខោអាវដែលគេង នៅមន្ទីរពេទ្យនោះឡើងទៅខាងលើទុកឲ្យនាយអង្គុយម្នាក់ឯង ស្រាប់តែពេលនោះ Donghae ដែលចេញពីបន្ទប់ក៏ជួបគ្នាជាមួយ Tae ល្មម ។

« បងប្រុសមកវិញហើយហ្អ៎ ខ្ញុំជួយ » គេនិយាយហើយក៏ជួយលើករបស់អស់នោះដាក់ចូលបន្ទប់បង ប្រុស ។

« នេះធ្វើខ្លួនស្អាតគិតចង់ទៅណា? » Tae

« គឺ...គឺខ្ញុំមានណាត់ជាមួយ... » អាល្អិតធ្វើអឹម អៀននិយាយមិនចេញ រាងតូចក៏មើលដឹងបំណងគេ បាត់ទៅហើយ ។

« សង្សារមែនទេ? » Tae និយាយចំៗធ្វើឲ្យ Donghae ភ្ញាក់ព្រើតព្រោះគេណាត់ជាមួយមិត្តជា មនុស្សស្រីម្នាក់ដែលគេលួចស្រឡាញ់ហើយនាងក៏ ស្រឡាញ់គេដូចគ្នាគ្រាន់តែមិនហ៊ានសារភាពប្រាប់គ្នាហ្នឹងឯង ។

« មិន...មិនមែនទេបងប្រុស គ្រាន់តែជាមិត្តធម្មតាតើស » Donghae

« ឆើស!! មិនប្រាប់ការពិតក៏បាន ចង់ទៅក៏ទៅចុះ » និយាយហើយ Tae ក៏អោបស្មារប្អូនប្រុសល្អិតដើរចុះមកក្រោមដែល Jungkook កំពុងអង្គុយបត់ជើងនៅ លើសាឡុងធ្វើដូចជាក្មេងអាយុ៥ឆ្នាំមិនខុសនោះទេ។

« បងថ្លៃ!! បងថ្លៃមកវិញហើយ » Donghae ហៅ នាយទាំងត្រេកអរព្រមទាំងចូលទៅបំណងចង់អោបតែ Jungkook ក៏ស្ទុះមកឈរពួនក្រោយខ្នងរាងតូច បែបភ័យខ្លាចទៅវិញ ។

« TaeTae គេជាអ្នកណាហ្នឹង? » នាយអោបចង្កេះ Tae ហើយផ្អឹបមុខនឹងស្មាររាងតូចសួរឡើងធ្វើឲ្យអាល្អិត Donghae នឹកឆ្ងល់ជាខ្លាំង ។

« អឺគឺ...Donghae ជាប្អូនរបស់ TaeTae ណា៎កុំខ្លាចអី » Tae

« តែ Kookoo ខ្លាច... » គេញក់ញីមុខនឹងស្មាររាងតូចទៅមកបែបងក់ងរទើប Tae ប្រញាប់និយាយទៅកាន់ប្អូនប្រុស ។

« Donghae ក្រែងចង់ទៅក្រៅនោះអី ឆាប់ទៅៗ » Tae

« អ៊ីចឹងខ្ញុំទៅហើយ » Donghae ក៏ចាកចេញទៅ ទាំងមិនអស់ចិត្ត ពេលគេទៅផុតទើបរាងតូចងាកមក និយាយជាមួយ Jungkook វិញ ។

꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Completed)Where stories live. Discover now