ភាគទី ២១

3.2K 272 0
                                    

< ងុឺត!! > រថយន្តទំនើបបើកមកឈប់នៅចំពោះ មុខសាលាមុននឹងរាងតូចនាំប្អូនប្រុសចុះមកដោយមិនភ្លេចលាលោកប៉ាជាទីស្រឡាញ់ដែរ ។

« ខំរៀនណា៎កូន » Mr Kim

« Bye Bye ប៉ា » ទាំងពីរនាក់ស្ញេញដាក់រួចឡានលោកម្ចាស់បរចេញទៅទើប Tae និង Donghae នាំគ្នាចូលទៅក្នុងសាលា ដើរមិនបានប៉ុន្មានជំហានផង Jungkook ដែលទើបតែចតឡានឃើញ Tae ក៏រហ័សប្រញាប់មករកគេភ្លាម ។

« អរុណសួស្ដីក្មេងៗ » នាយញញឹមសួស្ដីតែរាងតូច បែរជាធ្វើមុខស្ងួតដាក់គេតាមទម្លាប់ ។

« អរុណសួស្ដីពូJung!! » Donghae

« បាទ ថ្ងៃនេះបណ្ដើរគ្នាចូលសាលាផងន៎? មានអី ពិសេសដែរឬអត់នៀក? » Jungkook

« Donghae ទៅថ្នាក់ចុះ ចាំចេញពីរៀនចាំជួបគ្នា » Tae ងាកមកនិយាយជាមួយប្អូន បើឲ្យនិយាយជាមួយរាងក្រាសយូរខ្លាចតែខូចតាមនោះទេ ប្អូនគេ កំពុងតែល្អផង ។

« បាទអ៊ីចឹងខ្ញុំទៅថ្នាក់ហើយបងប្រុស ពូJung!! ខ្ញុំទៅសិនហើយ » Donghae អោនខ្នងលារួចដើរ ចេញទៅឯរាងតូចក៏ប្រុងនឹងដើរទៅថ្នាក់ដែរតែ Jungkook ស្ទុះមកឈរពាំងផ្លូវទៅវិញ ។

« ប្រញាប់ទៅណា? នៅមិនទាន់បាននិយាយគ្នាទេ » Jungkook

« ខ្ញុំដូចជាគ្មានអីត្រូវនិយាយជាមួយលោកគ្រូទេ » Tae

« ប៉ុន្តែខ្ញុំមាន » Jungkook និយាយដោយចង់ឃាត់ រាងល្អិតដែលគិតតែពីចង់គេចមុខគេរហូតទាំងដែល ម្សិលមិញនេះទើបតែថើបគ្នាហើយនៅនិយាយទូរស័ព្ទជាមួយគេទៀត ប៉ុន្តែនៅខាងក្រៅវិញ Tae ធ្វើដូចជាគ្មានអារម្មណ៍អ្វីមកលើគេសោះ ពេលខ្លះគេតឹងទ្រូងនឹងរឿងមួយនេះណាស់សឹងតែប្រេះទ្រូងទៅហើយ ការដែលស្រឡាញ់ហើយតាមយកចិត្តអ្នកម្ខាងទៀតមិនមែនជារឿងងាយសម្រាប់គេនោះឡើយ ជួបជាមួយស្នេហាមិនសមប្រកបម្ដងគេរៀងចាលហើយមិនចង់ជួបវាម្ដងទៀតក្នុងនាមអ្នកដែលតាមស្រឡាញ់ Tae នោះឡើយ ។

« ហេតុអីខ្ញុំមានអារម្មណ៍ថាលោកគ្រូកំពុងតែតាមញ៉ែខ្ញុំចឹង? នេះលោកគ្រូកុំប្រាប់ឲ្យសោះណា៎ថា លោកស្រឡាញ់ខ្ញុំមែនទែន? » Tae ចងចិញ្ចើមចោទជាសំណួរឡើងមក គេអាចមើលដឹងរាល់ទង្វើរបស់រាងក្រាសតែគេមិនធ្លាប់ប្រាកដចិត្តថាគេនឹងធ្វើវាច្បាស់លាស់នោះឡើយ ។

꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Completed)Where stories live. Discover now