ភាគទី ៧២

3.4K 188 0
                                    

< រ៉ឺងៗ > សម្លេងទូរស័ព្ទបន្លឺឡើងធ្វើឲ្យរាងតូច ប្រញាប់ទទួលឯ Jungkook វិញក៏អើតកតាមមើល សឹងបាក់កទៅហើយ ។

« អាឡូសិស្សច្បង..!! » Tae បន្លាយសម្លេងហៅអ្នកម្ខាងទៀតយ៉ាងទន់ភ្លន់ដោយមិនភ្លេចបម្រះខ្លួនគេងផ្កាប់នៅលើពូកទទះជើងទៅមកយ៉ាងស៊ិចស៊ីឌឺដងឲ្យរាងសង្ហារកំពុងលុតជង្គង់ព្រោះការដាក់ ទោសរបស់គេ ឃើញទឹកមុខនាយហើយរាងតូចក៏ចង់តែសើចឲ្យណាណី មើលចុះ!! គ្រាន់តែលឺឈ្មោះសិស្សច្បងបន្តិចក៏សម្លក់គេទាំងមុខមាំទៅហើយ ។

" Tae!! ថ្ងៃនេះមិនមកសាលាទេហ្អេ៎? " Sooho

« អត់ទេ ខ្ញុំមិនសូវស្រួលខ្លួនពឹងសិស្សច្បងដាក់ ច្បាប់ឲ្យផងណា៎ » Tae

" មិនអីទេតែថារឿង Tae ជាមួយប្ដីនោះដល់ណា ហើយ? " Sooho

« អ្ហឹម...នៅមិនទាន់រួចស្រេចទេ ខ្វះបន្តិចទៀត សិស្សច្បងចាំតែមើលទៅ » Tae

" អ៎...អ៊ីចឹងប៉ុណ្ណឹងសិនចុះ " Sooho

« អូខេ » និយាយត្រឹមប៉ុណ្ណេះ គេក៏បិទទូរស័ព្ទមុន នឹងងាកទៅនិយាយជាមួយលោកប្ដីមុខឃៅដូចក្មេង វិញ ។

« Jung ហ្អា៎!! » Tae

« យ៉ាងម៉េច? » ស្ដាប់គេឆ្លើយជាមួយប្រពន្ធចុះ គំរោះគំរើយមែនទែន!! ។ រាងតូចមុននឹងដំបូងប្រុងនឹងថាលើកលែងឲ្យហើយដោយខ្លាច Jungkook គេស្ពឹកជើងតែពេលត្រូវនាយលេងទឹកមុខដាក់ដូច្នេះក៏សម្រួលអារម្មណ៍រកវិធីធ្វើបាបបន្ថែមទៀត
កុំឲ្យមនុស្សចាស់ឈ្លើយពេក ។

« បងមានអារម្មណ៍ថាស្អុះស្អាប់ចង់ងូតទឹកត្រជាក់ៗ ដែរទេ? »Tae

« ប្រាកដហើយតែថាអូនព្រមឲ្យបងឈប់លុតជង្គង់ហើយហ្អេ៎? » រាងសង្ហារសួរតបវិញបែបត្រេកអរតែក៏ជ្រួញចិញ្ចើមពេល Tae គ្រវីក្បាល ។

« អត់ទេ តែបើបងស្អុះចាំអូនយកអីត្រជាក់ៗមកឲ្យបងក៏បាន ចាំមួយភ្លែតណា៎ » ថាហើយ រាងតូចល្អិតក៏លោតចុះពីលើពូកសំដៅទៅផ្ទះបាយមុននឹងបើក ទូទឹកកកហើយលេចស្នាមញញឹមចុងមាត់ឡើងមក សឹមលូកយកដុំទឹកកកតូចៗនៅក្នុងនោះមួយបាវហើយកាន់រត់មកបន្ទប់វិញ ។

« ទែនៗ បងមើលអីនៀក? » Tae បង្ហាញបាវទឹក កកនោះឲ្យ Jungkook ឃើញហើយលោតសញ្ញាសួរពេញខួរក្បាល នេះប្រពន្ធគេគិតចង់ធ្វើអីទៀត ហើយ?

꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Completed)Where stories live. Discover now