ភាគទី ១៩

3K 273 0
                                    

_ ពេលវេលាចេញពីរៀនបានមកដល់ Tae ក៏មកឈរចាំលោកប៉ាមកទទួលជាមួយ Donghae តាមអ្វីដែលគាត់ប្រាប់ព្រោះតែរាងតូចបានគិតច្បាស់លាស់ហើយ អ្វីដែល Jimin និយាយពិតជាត្រូវណាស់ លោកប៉ាគេជាមនុស្សស្ងៀមស្ងាត់ម៉ត់ចត់គ្រប់យ៉ាងតែថ្មីៗនេះគាត់បែរងាកមកយកចិត្តទុកដាក់នឹងគេទៅ វិញទើប Tae គិតហើយថាយ៉ាងណាក៏គេចង់សាក ល្បងមើល បើអាចគេក៏ចង់ត្រូវគ្នាជាមួយគាត់វិញដែរ មិនចង់នៅឯការបែបហ្នឹងអស់មួយជីវិតទេ ។

< ងុឺត!! > ទីបំផុតលោកម្ចាស់ក៏ឲ្យ Dun បើកឡានមកទទួលពួកគេពិតមែនធ្វើឲ្យបេះដូងរាងតូចមាន សង្ឃឹមឡើងមក យ៉ាងណាក៏ប៉ាគេមិនក្បត់ពាក្យសន្យាដែរ ។

« សុំទោសផងដែលឲ្យពួកកូនចាំ ឆាប់ឡើងឡានទៅ » រាងចំណាស់ចុះមកបើកទ្វារឡានដោយផ្ទាល់ដៃឲ្យ Tae សម្លឹងមុខគាត់បន្តិចមុននឹងដោះកាតាបហើយកាន់ចូលទៅអង្គុយទើប Donghae ចូលទៅតាមក្រោយឯលោកKim ក៏ញញឹមដែលរាងតូចមិន ប្រកែកព្រមចូលតាមសម្រួលមុននឹងឡើងឡានតាមក្រោយ ។

« ប៉ា!! ពួកយើងទៅណា? » អាល្អិត Donghae សួរឡើងទើបលោកប៉ាអង្អែលក្បាលគេបន្តិច ។

« ពួកយើងទៅញ៊ាំអាហារថ្ងៃត្រង់ ញ៊ាំនំឆ្ងាញ់ៗសិន ចាំទៅលេងសួនផ្កាឈូករ័ត្ននៅឯជាយក្រុងជាមួយគ្នា » Tae ភ្ញាក់ព្រើតពេលលឺសម្ដីរបស់លោកប៉ា ក្រែងសួនផ្កាឈូករ័ត្ននៅក្បែរគ្នានឹងកន្លែងតម្កល់ធាតុរបស់ម៉ាក់គេទេតើស រួចចុះគាត់ចង់នាំពួកគេទៅទីនោះធ្វើអីទៅ?

_ បន្ទាប់ពីចំណាយពេលញ៊ាំអាហារជាមួយគ្នាយ៉ាងឆ្ងាញ់និងមានសុភមង្គលរួចមក ទីបំផុតពួកគេក៏បានមកដល់សួនផ្កាឈូករ័ត្នដុះក្រាលពណ៌លឿងទុំលើផ្ទៃដីដ៏ធំល្វឹងល្វើយមើលដាច់កន្ទុយភ្នែកបានយ៉ាងងាយ នៅក្បែរនោះក៏មានកន្លែងតម្កល់ធាតុរបស់អ្នកស្លាប់ជាច្រើនដែលក្នុងនោះក៏មានម៉ាក់របស់ Tae និងប៉ា របស់ Donghae ក៏នៅទីនេះដែរ ។

« Donghae មើលទៅមើលថាជាអ្នកណា » លោក Kim នាំអាល្អិតមកឈរនៅចំពោះមុខរូបថតប៉ារបស់គេ ព្រោះតាំងតែពីប៉ាគេស្លាប់ទៅដំណាលគ្នានឹងម៉ាក់របស់ Tae មកអ្នកស្រីMori មិនដែលនាំគេមក លេងគាត់ទេ អាចថាមកពីមិនសូវស្រឡាញ់ប្ដីហើយក៏ចង់ឲ្យ Donghae ចាំទុកថាគេមានប៉ាតែម្នាក់
ប៉ុណ្ណោះគឺជាលោកKim នេះឯង ។

꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Completed)Where stories live. Discover now