ភាគទី ២០

3.4K 260 0
                                    

_ នៅក្នុងវាលផ្កាឈូករ័ត្នដែលក្រាលទៅដោយពណ៌លឿងទុំប្រៀបស្មើនឹងមាសដែលចាំងពន្លឺដូចជាទំនាក់ទំនងរបស់ប៉ានិងកូន នៅទីបំផុតពេលនេះក៏ បានមកដល់ ពេលដែលពួកគេទាំងពីរអាចត្រូវរូវគ្នាវិញស្របពេលស្នាមញញឹមផុសឡើងលើផ្ទៃមុខព្រមគ្នា លោកម្ចាស់, Tae និង Donghae បានថតរូប មួយសន្លឹកជាមួយគ្នាដោយឲ្យ Dun ជាអ្នកថតឲ្យព្រមទាំងបាននាំគ្នាដើរមើលទីនេះដោយលោកម្ចាស់កាន់ដៃកូនប្រុសទាំងគូជាប់ពោរពេញដោយក្ដីសុខ រូបភាពនេះហើយដែលគាត់ចង់ជួបបំផុតក្នុងជីវិត ទោះបីត្រូវស្លាប់នៅថ្ងៃស្អែកនេះក៏ដោយក៏គាត់មិនសោកស្ដាយនោះដែរ ។

_ ពេលល្ងាចអស្ដង្គតបានចូលមកដល់ ប៉ាកូនទាំង3 នាក់ក៏បាននាំគ្នាត្រឡប់មកផ្ទះវិញមុននឹងដើរចូលមកក្នុងផ្ទះទាំងស្នាមញញឹមមិនរលុបសោះជាហេតុធ្វើឲ្យមីងYung ជាមេផ្ទះងឿងឆ្ងល់មិនតិចតួចឡើយ ។

« លោកម្ចាស់និងអ្នកប្រុសថ្ងៃនេះដូចជាសប្បាយចិត្តប្លែកពីធម្មតា មានអីឬអត់ចាស? » គាត់សួរឡើងធ្វើឲ្យ Tae សើចងាកមើលមុខលោកប៉ាដែលកាន់ដៃគេជាប់មិនព្រលែងសោះ ។

« ច្បាស់ជាមាន!! មានច្រើនទៀតផងប្រហែលជា រៀបរាប់ថ្ងៃនេះមិនអស់ទេ » Mr Kim

« អ៊ីចឹងសម្រេចថាមិននិយាយក៏បានតែលោកម្ចាស់និងអ្នកប្រុសនាំគ្នាទៅងូតទឹកសិនចុះ ចាំខ្ញុំរៀបចំអាហារពេលល្ងាចជូន » Yung

« ពួកកូននាំគ្នាទៅងូតទឹកទៅ ចាំចុះមកញ៊ាំបាយវិញ » Mr Kim ងាកមកប្រាប់កូនៗ ។

« បាទ » ទាំងពីរនាក់ឆ្លើយព្រមគ្នាទើបរាងចំណាស់បែរខ្នងឡើងទៅបន្ទប់ ផ្ទៃមុខប្រែពីស្រស់បស់ទៅជាឈឺចាប់វិញព្រោះសាច់ដុះក្នុងខួរក្បាលចាប់ផ្ដើមធ្វើទុក្ខទើបគាត់ត្រូវប្រញាប់ឡើងទៅបន្ទប់ដើម្បីលេបថ្នាំបំបាត់ការឈឺចាប់ទើបបាន ។

« អ្នកមីង!! ម៉ាក់ខ្ញុំមកវិញហើយនៅ? » Donghae សួរទៅមេផ្ទះព្រោះមិនទាន់ឃើញម៉ាក់នៅឡើយ ។

« នៅមិនទាន់មកទេអ្នកប្រុសតូច » លឺមីងYung ប្រាប់ដូច្នេះធ្វើឲ្យអាល្អិតទម្លាក់ទឹកមុខចុះភ្លាម ឯTae ជាបងឃើញហើយក៏យល់ចិត្តទើបចូលទៅកៀក ក គេភ្លាម ។

꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Completed)Where stories live. Discover now