ភាគទី ៣៦

3.1K 241 0
                                    

_ ក្រោយចាកចេញពីទីចាត់ការទាំងអារម្មណ៍មិនល្អហើយអ្វីដែលកាន់តែធ្វើឲ្យ Tae មួរម៉ៅនោះគឺក្រុម របស់ Karen នាំគ្នាឈរនិយាយគ្នាសើចក្អាកក្អាយ នៅពីមុខថ្នាក់រៀនថែមទាំងលួចដៀងចុងកន្ទុយភ្នែកឌឺដងឲ្យរាងតូចទៀតផង ។

« នែ៎ពួកឯង!! អំបាញ់នៀកយើងដើរចូលសាលាឃើញមនុស្សនាំគ្នាខ្សឹបខ្សៀវគ្នាឡើងព្រាត មានអ្នកណាដឹងថាមានរឿងអីឬអត់ហ្នឹង? » Karen និយាយលឺៗឲ្យរាងតូចដែលដើរមកបានលឺ ។

« រឿងអីអញ្ចេះយើងអត់ដឹងផង » គ្នានាងម្នាក់ទៀត ចូលរួមសម្ដែងដូចមិនដឹងខ្យល់អី ។

« អា៎វពួកនាងនេះល្ងង់មែន គឺរឿងដែលមានអ្នកណាគេមិនដឹងទេផុសវីដេអូស្អីគេអញ្ចេះដែលគ្រូម្នាក់និងសិស្សម្នាក់អោបថើបគ្នានោះអីគួរឲ្យខ្ពើមខ្លាំងណាស់អ៊ាក់!! នឹកឃើញហើយព្រឺសម្បុរចង់ក្អួត » មិត្តនាងម្នាក់និយាយជាមួយទឹកមុខខ្ពើមរអើមព្រមទាំងអោប ដៃញ័រញាក់បង្ហាញការរើសអើងសើចចំអកឲ្យ Tae ដែលដើរកាត់លឺពេញត្រចៀកមុននឹងបញ្ឈប់ជំហានជើងឈរនៅចំពោះមុខពួកនាង ដៃទាំងគូក្ដាប់ចូលគ្នាយ៉ាងណែន បើសិនជាវាយមនុស្សមិនបាច់មាន ទោសទេពេលនេះគេច្បាស់ជាទះកំផ្លៀងពួកនាងឲ្យបាក់ធ្មេញមិនខានឡើយ ។

« ទំនេរខ្លាំងណាស់ទៅហ្អេ៎បានជាផ្ដុំក្បាលនិយាយដើមគេបែបនេះ? » Tae

« យ៉ាងម៉េចនៀក? នេះTae ខឹងមែនទេ? ជុៗៗ កុំខឹងអីណា៎នេះពួកយើងនិយាយដើមអ្នកផ្សេងតើស មិនមែននិយាយពីឯងឯណាចាំបាច់ធ្វើមុខខឹងចឹងធ្វើអីមិត្ត? » Karen និយាយឌឺដងមុននឹងលោរដៃ បម្រុងច្បិចថ្ពាល់រាងតូចតែភ្លាមនោះ Tae ក៏ចាប់កដៃ នាងកាច់មួយជុំហើយច្របាច់យ៉ាងណែនធ្វើឲ្យ Karen ទន់ជើងលុតជង្គង់នៅចំពីមុខគេភ្លាម ។

« អាយ៎!! » Karen

« នែ៎!! លែង Karen ភ្លាមទៅប្រយ័ត្នយើងប្ដឹងលោកនាយកណា៎ » ពួកស្រីអស់នោះគម្រាមតែរាងតូចមិនបានខ្លាចមានតែសម្លឹងពួកនាងដោយខ្សែភ្នែកគួរឲ្យខ្លាចធ្វើឲ្យពួកនាងគ្មានអ្នកណាហ៊ានចូលមកជួយ Karen ឡើយ ។

« កុំឲ្យយើងដឹងឲ្យសោះថារឿងនោះទាក់ទងជាមួយពួកនាងមិនចឹង... » Tae

꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Completed)Where stories live. Discover now