ភាគទី ១៥

3.4K 267 0
                                    

_ Jungkook បានបើកឡានជូន Tae ព្រមទាំង Donghae ទៅញ៊ាំបាយរួចក៏នាំមកលេងនៅសួន កម្សាន្តមួយនាពេលល្ងាចគួរសមដែរដោយនាយមាន ពាក់វ៉ែនតាខ្មៅបិទបាំងភ្នែកជាំដោយស្នាដៃរបស់រាងតូចផងដែរ អ្នកណាទៅដឹងថាត្រូវ Tae តាមទាន់ថា និយាយដើមហើយដាល់គេឡើងសន្លប់ សំណាងហើយបាន Jimin ជួយយកប្រេងខ្យល់មកឲ្យគេ ហិតទើបបានដឹងខ្លួនឡើងវិញ ។

« Wow ឡូយដល់ហើយពូJung!! » អាល្អិត Donghae និយាយទាំងរំភើបពេលបានឃើញទិដ្ឋភាពមានរបស់លេងកម្សាន្តច្រើនមុខដែលគេមិនធ្លាប់បានឃើញពីមុនមក ។

« Donghae ធ្លាប់ជិះសេះហោះឬអត់? » Jungkook

« អត់ទេ ម៉ាក់មិនដែលនាំខ្ញុំមកលេងកន្លែងចឹងផង » Donghae

« បើចឹងពួកយើងទៅជិះទៅល្អទេ? » Jungkook

« ល្អ!! ល្អណាស់ហិហិ » Donghae ទះដៃលោត ហក់កញ្ឆេងសប្បាយចិត្តណាស់ព្រោះម៉ាក់គេមួយ ថ្ងៃៗគិតតែពីបង្ខំឲ្យរៀនដើម្បីពេលធំឡើងអាចធ្វើការធំជំនួសលោកប៉ាធ្វើឲ្យគេមិនអាចប្រើជីវិតដូចក្មេងឯទៀតសោះ ។

« គ្មានស្អីអសា្ចរ្យផង ទៅផ្ទះវិញ! » Tae ធ្វើមុខធុញទ្រាន់មុននឹងងាកខ្លួនបម្រុងដើរទៅហើយតែរាងក្រាសរហ័សមកឈរពាំងមុខភ្លាម ។

« ទើបតែមកដល់សោះក៏ទៅវិញហើយ ក្រែងចង់លំហែរខួរក្បាលមុនពេលប្រឡងមិនចឹងហ្អេ៎? » រាងតូចភ្ញាក់ព្រើតពេល Jungkook និយាយត្រូវនឹងចិត្តរបស់គេធ្វើឲ្យ Tae បែរខ្នងមកវិញភ្លាមគេចពីស្នាមញញឹមរបស់រាងក្រាស មើលទៅគេនាំមកទីនេះពិតជាមិនខកបំណងមែនហើយ ។

« អ៊ីចឹងពួកយើងទៅជិះសេះទៅ តោះ!! » Jungkook ថាហើយក៏កាន់ដៃរាងតូចនិងDonghae ម្នាក់ម្ខាងនាំទៅកន្លែងលក់សំបុត្រ ។

« សួស្ដី!! ខ្ញុំចង់ទិញសំបុត្រ » Jungkook

« គឺថាសេះហោះពេញអស់ហើយលោកនៅសល់តែពីរទេ មួយជិះម្នាក់ឯងនិងមួយទៀតអាចជិះពីរនាក់ បានណា៎ » លឺបែបនេះនាយក៏ងាកទៅមើលសេះដែលអ្នកលក់និយាយ មួយដែលជិះម្នាក់ឯងបាននោះ ដាក់បានតែ Donghae ដែលជាកូនក្មេងទេ
ចាំអង្កាល់ទៀត ឱកាសល្អមកដល់ហើយ មិនចាំយូរ Jungkook ក៏ទិញសំបុត្រមែនដោយឲ្យ Donghae ឡើងជិះហើយក៏នាំ Tae ទៅរកសេះមួយទៀតនៅខាងមុខគ្នា ។

꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Completed)Where stories live. Discover now