ភាគទី ៥៦

2.7K 200 0
                                    

_ Tae ដើរចូលមកក្នុងថ្នាក់រៀនទាំងអារម្មណ៍មិនសូវជាល្អប៉ុន្មានព្រោះកំពុងតែគិតថាស្រីម្នាក់នោះនិង Jungkook ប្ដីរបស់គេត្រូវជាអ្វីនឹងគ្នា ហេតុអី Jungkook ប្រែទឹកមុខពេលដែលឃើញនាង?  កាន់តែគិតគឺកាន់តែចម្លែក ។

« Tae!! មកហើយហ្អេ៎? » Jimin សួរឡើង ក្រោយរាងតូចអង្គុយចុះក្បែរគេ ។

« អឺ ខានជួបគ្នាយូរណាស់ហើយឯងអត់អីណាហ្ហី? » Tae

« គួរតែយើងសួរឯងទើបត្រូវ លឺថាត្រូវរូវគ្នាជាមួយប្ដីសម្បើមណាស់ អ៊ីចឹងតើសទើបមិនដែលខលមក លេងយើងអីតិចសោះ » Jimin បង្អាប់ដាក់មិត្តភ្លាមព្រោះតែ Yoongi ជាអ្នកនាំសារប្រាប់ស្ទើររាល់ថ្ងៃទៅហើយ ។

« មកពីយើងភ្លេចហ្នឹងណា៎សុំទោស » Tae

« មិនបាច់សុំទោសយើងទេ ឲ្យតែថ្ងៃនេះនាំយើងទៅញ៊ាំខេកទៅបានហើយ » Jimin

« ក៏បាន » អ្នកទាំងពីរញញឹមដាក់គ្នាទៅវិញទៅមក រួចងាកមកអង្គុយស្រួលបួល ភ្លាមនោះ Sooho ដែលជាគ្រូបង្រៀនប្រចាំថ្នាក់ថ្មីក៏ដើរចូលមក ព្រោះនាយបានដឹងថា Tae រៀនថ្នាក់មួយនេះទើបនាយសុំ នាយកសាលាដើម្បីចូលមកបង្រៀនតែម្ដង ។

« នោះក្រែងជាសិស្សច្បងតើស Tae!! » Jimin រហ័សប្រាប់រាងតូចដែលកំពុងអោនមុខដកសៀវភៅចេញពីកាតាប លុះពេលងើយឡើងទឹកមុខរបស់រាងតូចហាក់ប្រែមួយរំពេចពេលដែលឃើញ Sooho កំពុងឈរញញឹមមកកាន់គេក្នុងនាមជាគ្រូទៅវិញ ។

« សួស្ដីអ្នកទាំងអស់គ្នា » Sooho

« សួស្ដីលោកគ្រូ » សិស្សទាំងអស់ឆ្លើយឡើង លើកលែងតែ Tae ម្នាក់ ។

« ថ្ងៃនេះជាថ្ងៃដំបូងនៃការចូលមកកាន់ថ្នាក់ទី១២ របស់អ្នកគ្រប់គ្នាហើយក៏ជាថ្ងៃដំបូងដែលខ្ញុំបង្រៀនដែរតែសង្ឃឹមថាពួកយើងនឹងធ្វើការទំនាក់ទំនងគ្នាល្អដើម្បីជួយឲ្យអ្នកគ្រប់គ្នាប្រឡងជាប់ចូលថ្នាក់មហាវិទ្យាល័យទៅចុះ » Sooho

« បាទ/ចាស »

« អ៊ីចឹងជាដំបូងខ្ញុំសុំណែនាំខ្លួនសិន ខ្ញុំឈ្មោះ Kang Sooho ជាសិស្សធ្លាប់រៀននៅទីនេះពីមុនមកហើយក៏ទើបតែបញ្ចប់ថ្នាក់មហាវិទ្យាល័យជំនាញគ្រូ បង្រៀនពីជប៉ុនដែរ » នាយណែនាំខ្លួនជាមួយស្នាម ញញឹមដែលរំលាយបេះដូងសិស្សស្រីគ្រប់គ្នាឲ្យធ្លាក់ក្នុងអន្លង់ស្នេហ៍តែកែវភ្នែករបស់ Sooho បែរជា សម្លឹងឆ្ពោះទៅរាងតូចតែម្នាក់គត់ ។

꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Completed)Where stories live. Discover now