ភាគទី ៤៦

3.5K 228 0
                                    

_ បន្ទាប់ពីសួរសុខទុក្ខលោកប៉ាហើយ ប្ដីប្រពន្ធទាំង ពីរក៏នាំគ្នាទៅគេងនៅសណ្ឋាគារក្បែរមន្ទីរពេទ្យវិញទាំងការពិត Jungkook ចង់នាំរាងតូចទៅដើរលេងមើលគេមើលឯងណាស់តែ Tae ថាហត់នឿយណា មួយនៅឈឺចង្កេះពិបាកដើរទើបនាយនាំគេទៅ សណ្ឋាគារតែម្ដងទៅ ។

« ហ៊ឺយ...ស្រួលខ្លួនណាស់ » រាងតូចស្រដីឡើង ក្រោយទម្លាក់ខ្លួនទៅលើពូកទន់ល្មើយក្នុងបន្ទប់ធំ ទូលាយមានផាសុកភាព មិនចម្លែកទេដែលទីនេះល្អខ្លាំងហួសព្រោះតម្លៃក៏មិនថោកដែរ ។ ត្របកភ្នែក ស្អាតទម្លាក់បិទព្រឹមៗដោយភាពហត់នឿយទើប Jungkook ដោះអាវធំមុននឹងបើកទូដែលមានខោ អាវស្រាប់របស់សណ្ឋាគារទុកឲ្យប្រពន្ធព្រមទាំង និយាយណែនាំគេដូចជាកូនក្មេងទៀត ។

« កុំទាន់អាលគេងឆាប់ក្រោកឡើងងូតទឹកសិន បងកម្ម៉ង់ឲ្យគេលើកអាហារមកហើយចាំញ៊ាំរួចចាំគេង »

« អត់ទេ អូនហត់ចង់គេងឥឡូវនេះ » Tae តបទាំង បិទភ្នែកព្រោះគេអត់ងងុយខ្លាំងពិតមែន ពេលនៅកូរ៉េត្រូវលោកប្ដីស៊ីគ្មានសល់ពេលឲ្យដេក នៅលើយន្តហោះតាមផ្លូវក៏គេងមិនស្រួល ទើបតែមានពេលមក ទម្រេតខ្លួនទីនេះទេ ។

« បងរាប់ដល់៣ បើអូនមិនក្រោកទេយប់នេះបងនឹងធ្វើឲ្យអូនមិនបានគេងមិនខាន ១, ២, ៣!! » Jungkook ឈរច្រត់ចង្កេះរាប់ឲ្យរាងល្អិតបានលឺ ហើយបើកភ្នែកក្រឡោតស្ទុះងើបអង្គុយភ្លាម ។

« ក្រោកហើយៗ បងជាប្ដីអូនឬមិនមែនហ្នឹង? ដឹងថា ប្រពន្ធហត់ហើយនៅមកគម្រាមទៀត » គេពេបមាត់ រអ៊ូសម្លក់អ្នកជាប្ដីតែរាងក្រាសមិនខឹងថែមទាំងចូល មកទាញគេឲ្យក្រោកឈរហើយជួយដោះអាវធំក្រាស់បិទបាំងភាពរងារនៅខាងក្រៅមុននេះចេញពីខ្លួនរាងតូចទៀតផង ។

« ព្រោះតែបងជាប្ដីអូនហ្នឹងហើយទើបតឿនអូន មើលចុះ ខោអាវអូនក្រាសថ្នាក់នេះច្បាស់ជាគេងមិនស្រួលទេ ឆាប់ទៅងូតទឹកប្ដូរខោអាវ ពេលចេញមក នឹងបានញ៊ាំអាហារឆ្ងាញ់ៗ មានទាំងគ្រឿងសមុទ្រដែលអូនចូលចិត្តទៀតផង ស្ដាប់បង្គាប់ប្ដី អូខេ? » ចុងបញ្ចប់ឃ្លា នាយសង្ហារញញឹមយ៉ាងស្រទន់ព្រមទាំងប្រើមេដៃអូសថ្នមៗលើថ្ពាល់ប្រពន្ធធ្វើឲ្យ Tae ដែលគ្រាន់តែលឺថាបានគ្រឿងសមុទ្រញ៊ាំក៏ញញឹម អរសឹងហោះទៅហើយ ។

꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Completed)Where stories live. Discover now