ភាគទី ៥១

3K 210 0
                                    

_ ពីរថ្ងៃបានកន្លងផុតទៅ ថ្ងៃនេះក៏ដល់ថ្ងៃដែល លោកម្ចាស់ Kim ត្រូវចូលបន្ទប់វះកាត់ផងដែរ ។

« ប៉ា...ប៉ាត្រូវតែតស៊ូទ្រាំជាមួយការវះកាត់នេះឲ្យបាន កូននៅរង់ចាំប៉ាណា៎ » Tae ចាប់ក្ដោបដៃ លោកប៉ាយ៉ាងណែនជាការឲ្យកម្លាំងចិត្តទើបរាង ចំណាស់ញញឹមងក់ក្បាលដាក់កូនប្រុសវិញ ។

« ដឹងហើយៗ ប៉ានឹងតស៊ូដើម្បីកូន » គាត់តបតវិញធ្វើឲ្យរាងតូចញញឹមដោយក្ដីបារម្ភមុននឹងអោនទៅអោបគាត់ឲ្យកក់ក្ដៅចិត្ត ។

« ពឹងពាក់លើសិស្សច្បងហើយ » Jungkook និយាយទៅកាន់ Namjoon ទើបនាយកម្លោះជាគ្រូពេទ្យងក់ក្បាលមុននឹងនាំលោកម្ចាស់ចូលបន្ទប់ដើម្បីត្រៀមរៀបចំការវះកាត់មួយដែលល្អនិងមានសុវត្ថិភាពបំផុត ។

« សុខភាពលោកប៉ាពិតជាត្រឡប់មកល្អដូចដើមវិញមិនខាន អូនកុំបារម្ភអី » រាងក្រាសចូលមកអោបស្មារ លើកទឹកចិត្ត Tae បន្តិច គេនៅក្មេងបែរជាត្រូវមកឃើញប៉ាខ្លួនឯងចូលបន្ទប់វះកាត់បែបនេះពិតជាពិបាក ចិត្តខ្លាំង ក្នុងនាមគេជាប្ដីគ្មានអ្វីដែលសំខាន់ជាងការឲ្យកម្លាំងចិត្តនិងក្ដីស្រឡាញ់ដល់ប្រពន្ធឡើយ ។

« លោកប៉ាអូនរឹងមាំជាងគេ គាត់ពិតជាមានសុវត្ថិភាពមែនទេ Jung? » រាងតូចងាកមកសួរប្ដី ដោយទឹកមុខបារម្ភក្រៃលែងទើប Jungkook ទាញគេមកអោប ក្បាលក៏កើយលើទ្រូងរឹងមាំ យ៉ាងហោចណាស់ក៏វាធ្វើឲ្យ Tae បានកក់ក្ដៅបន្តិចដែរ ។

« លោកប៉ាទ្រាំជាមួយជំងឺអាក្រក់នោះមកយូរឆ្នាំ ហើយ ត្រឹមការវះកាត់ប៉ុណ្ណឹងធ្វើអីគាត់មិនបានទេ » បានលឺពាក្យរបស់នាយហើយធ្វើឲ្យរាងតូចបានស្ងប់ចិត្តរង់ចាំឲ្យការវះកាត់របស់លោកប៉ាបញ្ចប់ រង់ចាំឲ្យគ្រូពេទ្យចេញមកប្រាប់ថាប៉ាគេអស់អីហើយ នោះហើយជាក្ដីសុខរបស់គេ ។ យ៉ាងណាមិញរាល់ការ យកចិត្តទុកដាក់របស់ Jungkook ចំពោះ Tae ធ្វើឲ្យ Yung និង Dun ដែលកំពុងរង់ចាំដូចគ្នានោះ បានឃើញហើយអត់នឹងមិនញញឹមមិនបានព្រោះទីបំផុតអ្នកប្រុសតូចរបស់ពួកគេក៏រកឃើញមនុស្សដែលអាច មើលថែនិងផ្ដល់សុភមង្គលបានហើយ ។

_ ទន្ទឹមនឹងការរង់ចាំយ៉ាងអន្ទះសាររបស់អ្នកនៅប៉ែកអឺរ៉ុប បែរជាមនុស្សនៅសេអ៊ូលខ្លះកំពុងតែតម្កើងឬកជាលោកស្រីKim ដើរចូលក្នុងក្រុមហ៊ុនយ៉ាងមានអំនួតទាំងដែលខ្លួនឯងមិនមានសិទ្ធិអ្វីក្នុងទីនេះសោះ ។

꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Completed)Where stories live. Discover now