ភាគទី ២៦

3.1K 252 0
                                    

_ ត្របកភ្នែកជ្រីវជ្រួញចាប់ផ្ដើមកម្រើកតិចៗឯចង្អុលដៃរបស់គាត់ក៏មានចលនាដូចគ្នាធ្វើឲ្យ Tae ដែលឃើញហើយស្ទុះក្រោកទាំងញញឹមឡើងភ្លាម ។

« ប៉ា!! ប៉ាដឹងខ្លួនហើយហ្អេ៎? ប៉ាមានឈឺត្រង់ណា ទេ? បើប៉ាឈឺប្រាប់កូនមកចាំកូនទៅហៅគ្រូពេទ្យឲ្យណា៎ » រាងតូចសួរនូវសំណួរជាច្រើនព្រមទាំងស្ទាបដៃ ស្មារ និងថ្ងាសលោកប៉ាដើម្បីឲ្យប្រាកដចិត្តថាគាត់មិនបានកើតអី ការយកចិត្តទុកដាក់របស់គេ បែរជាធ្វើឲ្យលោកម្ចាស់ញញឹមមុននឹងចាប់ដៃកូន សម្លាញ់មកច្របាច់តិចៗបញ្ជាក់ថាគាត់មិនមានកើតអ្វីនោះទេ ។

« ប៉ាមិនអីទេ សុំទោសណា៎ដែលមិនបានទៅទទួលកូនចេញពីសាលាតែបែរជាឲ្យកូនមកមើលមនុស្ស ចាស់ដល់មន្ទីរពេទ្យទៅវិញ កូនខឹងប៉ាដែរទេTae?» សំណួរដែលខ្វល់ពីអារម្មណ៍កូនជាងសុខភាពខ្លួនឯង ហាក់ដូចជាដាស់អារម្មណ៍ Tae ឲ្យអាណិតគាត់រឹតតែខ្លាំងទើបនាយតូចអង្គុយចុះមុននឹងសម្លក់ទៅរាងចំណាស់ហើយពេបមាត់តិចៗទៀតផង ។

« ត្រូវហើយ កូនខឹង!! ខឹងខ្លាំងណាស់ ខឹងដែលប៉ា លាក់បាំងពីរឿងជំងឺ នេះប៉ាត្រូវឈឺរងទុក្ខតែម្នាក់ឯង យូរប៉ុណ្ណាហើយ? ប៉ាគិតចង់លាក់បាំងកូនដល់ណា ទៀត? នេះប៉ាគិតថាកូននឹងសប្បាយចិត្តដែលមិនដឹងអ្វីសោះតើមែនដែរទេ? » ជាមួយនឹងការចោទសួរ សំណើមថ្លាៗក៏ហូរចេញពីកែវភ្នែកថ្លាឆ្វង់ទាំងគូ គេអន់ចិត្ត មានអារម្មណ៍ថាខ្លួនឯងជាកូនគ្មានបានការ អ្វីក៏មិនដឹង នៅធ្លាប់ស្អប់លោកប៉ាបណ្ដោយឲ្យមនុស្សចាស់ម្នាក់ត្រូវទទួលរងសម្ពាធជាច្រើនថែម ទៀត គេខឹង គេស្អប់ខ្លួនឯងពេលនេះខ្លាំងណាស់ ។

« មកពីប៉ាមិនចង់ឲ្យកូនមិនសប្បាយចិត្តហ្នឹងណា៎ ឈប់ខឹងប៉ាហើយឈប់យំបានហើយប្រយ័ត្នលែងស្អាត ម៉ោះប៉ាសុំអោបមួយមក » លោកKim លា ត្រដាងដៃទើបរាងតូចដែលយំអណ្ដឺតអណ្ដក់នោះលើកខ្នងដៃជូតទឹកភ្នែកខ្លួនឯងមុននឹងឡើងទៅអោបលោកប៉ានៅលើគ្រែ ។

« ពេលនេះប៉ាមានខ្ញុំ មិនថាមានរឿងអីក៏ដោយខ្ញុំនឹងមើលថែប៉ាដោយខ្លួនឯង សន្យាណា៎ថាប៉ាត្រូវតែវះកាត់ដុំសាច់នោះចេញ » Tae និយាយព្រមទាំងអង្អែលខ្នងគាត់ថ្នមៗ គេចង់បំពេញកិច្ចក្នុងនាមជាកូនប្រុសរបស់គាត់ ។

꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Completed)Where stories live. Discover now