ភាគទី ២៨

3K 225 0
                                    

« ខ្ញុំព្រម!! Tae ចង់យ៉ាងម៉េចក៏បានដែរ ខ្ញុំតាម Tae ទាំងអស់ » ព្រោះតែស្រឡាញ់ចង់ថ្នាក់ថ្នម Jungkook ឆ្លើយទទួលរាល់អ្វីដែលរាងតូចនិយាយភ្លាមៗមិនគិតច្រើន ទោះបីវាក្លែងក្លាយសម្រាប់ Tae តែសម្រាប់គេវិញ វាជាក្ដីសុខដ៏ពិតប្រាកដមួយ ។

« លោកច្បាស់ហើយថាយល់ព្រម? » រាងល្អិតសួរ បញ្ជាក់ នេះយល់ព្រមដោយងាយៗចឹងឬ?

« ច្បាស់ហើយ » Jungkook

« មិនស្ដាយក្រោយទេ? » Tae

« មិនស្ដាយទេ Tae ចង់ចុះអេតាស៊ីវិលពេលណា ប្រាប់មក!! ចាំខ្ញុំឲ្យប៉ាម៉ាក់ទៅនិយាយជាមួយលោកអ៊ំ » គ្រាន់តែបានរាងតូចបើកផ្លូវឲ្យ នាយក៏ប្រញាប់ជាងសាមីខ្លួនគេទៅទៀតធ្វើឲ្យរាងតូចនឹកឆ្ងល់តិចតួចតែក៏មិនថ្វីព្រោះដឹងស្រាប់ហើយថា Jungkook ស្រឡាញ់គេចង់រៀបការជាមួយគេយូរហើយតែគេ បដិសេធមករហូត ពេលនេះឱកាសនៅចំពោះមុខ មានដែរឬថារាងសង្ហារម្នាក់នេះបណ្ដោយឲ្យហួសទៅទទេរៗនោះ?

« បើកាន់តែឆាប់គឺកាន់តែល្អ ខ្ញុំចង់ឲ្យប៉ាឆាប់វះកាត់ លោកក៏ដឹងថាប៉ាឈឺធ្ងន់ មិនដឹងជាមានសង្ឃឹមប៉ុន្មាននោះទេ » និយាយដល់ត្រឹមនេះ Tae ក៏ទម្លាក់ទឹកមុខ បែបបារម្ភពីស្ថានភាពជំងឺលោកប៉ា ព្រោះតែដឹងថាគេ នឹងបែបនេះទើបលោកម្ចាស់មិនចង់ឲ្យដឹង ឃើញទេថាពេលដឹងហើយក៏បារម្ភគ្រប់ពេលតែម្ដង ។ Jungkook កាលបើឃើញមនុស្សជាទីស្រឡាញ់ពិបាកចិត្តក៏ចូលទៅចាប់ដៃរាងល្អិតមកកាន់ហើយអង្អែលច្របាច់ថ្នមៗជាការផ្ដល់កម្លាំងចិត្ត ។

« កុំបារម្ភអី លោកអ៊ំជាមនុស្សល្អ ព្រះប្រាកដជាតាមថែរក្សាគាត់ជាមិនខានទេ » ពាក្យលួងលោមជាមួយ ស្នាមញញឹមផ្អែមល្ហែមនៃនាយសង្ហារហាក់បីដូចជាថ្នាំសណ្ដំឲ្យរាងតូចប្រើខ្សែភ្នែកស្រទន់សម្លឹងមើលទៅមុខនាយ មើលយូរទៅ គេរឹតតែសង្ហារខ្លាំង ឡើងៗបបួលឲ្យ Tae កក់ក្ដៅចិត្តច្រឡំញញឹមតាមដោយមិនដឹងខ្លួន តែនៅសុខៗដូចជាមានអ្វីមកហៅ ឲ្យរាងតូចដឹងខ្លួនពីអារម្មណ៍អណ្ដែតអណ្ដូងមុននឹងឃើញខ្លួនឯងត្រូវបាន Jungkook កាន់ដៃទើបភ្លាម នោះរាងល្អិតប្រញាប់គ្រលាស់ដៃចេញមុននឹងមាន នរណាមកឃើញ ។

꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Completed)Where stories live. Discover now