ភាគទី ២៧

3.1K 228 0
                                    

_ រាងតូចដើរមកក្នុងបន្ទប់វិញដោយមាន Dun ដែលជួបគ្នាមុននេះបន្តិចហើយក៏មកជាមួយគ្នាតែម្ដង ។

« លោកម្ចាស់ » Dun អោនគោរពរាងចំណាស់ ។

« អឹម ឯងមានបានទៅឃ្លាឯកសារខ្លះជំនួសយើងហើយឬនៅ? » Mr Kim

« បាទរួចហើយ ខ្ញុំក៏មានរឿងខ្លះចង់ប្រាប់លោក ម្ចាស់ដែរ » នាយនិយាយទាំងញញឹម ភ្នែកដៀងទៅ រាងតូចទើបលោកម្ចាស់យល់ភ្លាម ។

« Tae » Mr Kim

« បាទប៉ា » Tae

« Tae ជួយទៅផ្ទះយកខោអាវខ្លះឲ្យប៉ាផងបានទេ? យប់នេះប៉ាចង់សម្រាកនៅមន្ទីរពេទ្យ » Mr Kim ប្រាប់ទើបរាងតូចលឺដូច្នោះក៏ងាកមើល Dun បន្តិច បែបពួកគាត់មានរឿងសំខាន់និយាយគ្នា គេក៏ដឹងខ្លួន ដែរ ។

« បាទ អ៊ីចឹងខ្ញុំទៅចាំពូDun នៅឡានមុន ប៉ាចាំកូនមកវិញណា៎ កូនស្រឡាញ់ប៉ា » Tae អោនថើប ថ្ពាល់លោកប៉ាបន្តិចមុននឹងទាញកាតាបហើយបើក ទ្វារចេញទៅ ភ្លាមនោះ Mr Kim ក៏ងាកមករកកូនចៅជំនិតវិញ ។

« មានរឿងអីក៏និយាយមក » Mr Kim

« មុននេះខ្ញុំដើរចេញពីឡាន ចៃដន្យបានឃើញលោកប្រុស Jung អង្គុយអោបអ្នកប្រុស Tae នៅ ក្នុងឡានគាត់ទើបខ្ញុំលួចស្ដាប់លឺពួកគាត់និយាយរឿងខ្លះ » Dun

« ជារឿងអីទៅ? » Mr Kim

« ជារឿងដែលលោកម្ចាស់ចង់ឲ្យកើតឡើងនោះអី បាទ ខ្ញុំថាជិតចេញជារូបរាងឆាប់ៗនេះហើយ » Dun និយាយទាំងញញឹមធ្វើឲ្យរាងចំណាស់ញញឹមតិចៗ មុននឹងបែរមុខស្លេកបែបអ្នកជំងឺសម្លឹងមើលទៅ ទេសភាពក្រៅកញ្ចក់ ក្នុងចិត្តហាក់បីដូចជាមាន ប្រផ្នូលថារឿងល្អៗនឹងកើតឡើងឆាប់ៗនេះប្រាកដណាស់ ។

« សង្ឃឹមថាបែបហ្នឹងពិតមែនទៅចុះ » ព្រោះកូន ប្រុសគួរឲ្យស្រឡាញ់របស់គាត់នឹងបានមនុស្សល្អៗ ដូចជា Jungkook ធ្វើជាគូអនាគតក្នុងពេលឆាប់ៗ នេះហើយ គាត់ជឿជាក់ថាបែបនេះ ។

Skip៚

_ ល្ងាចឡើង បន្ទាប់ពីបញ្ចុកបបរលោកប៉ារួច Tae ក៏ឲ្យគាត់លេបថ្នាំសឹមដណ្ដប់ភួយឲ្យគាត់សម្រាក ឯខ្លួនគេក៏ទៅគេងលើសាឡុងធំល្មមមួយ ដោយសារខ្លួនតូចច្រឡឹងទើបរាងតូចអាចគេងដោយមិនពិបាកឡើយ ។

꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Completed)Where stories live. Discover now