ភាគទី ១០

3.7K 297 0
                                    

@New Day

_ ព្រឹកនេះក៏មិនខុសពីសព្វដង Tae ភ្ញាក់ឡើងរៀបចំ ងូតទឹកហើយស្លៀកឯកសណ្ឋានមុននឹងលេបថ្នាំមួយគ្រាប់ ចុងក្រោយរៀបចំសៀវភៅដាក់កាតាបទើបចុះមកញ៊ាំអាហារពេលព្រឹកស្រាប់តែលឺសម្លេងសើច របស់មនុស្សប្រុសយ៉ាងកក្អឹកនៅតុបាយធ្វើឲ្យគេជ្រួញចិញ្ចើមដើរចុះមកភ្លាម ។

« ពិតជាចឹងមែនហ្អេ៎? នេះ Tae គេខ្លាំងដល់ថ្នាក់ ហ្នឹងផងហ្អីនៀក? » លោកម្ចាស់ Kim សួរទៅ Jungkook ដែលមកផ្ទះគាត់តាំងពីព្រលឹមហើយនិយាយរឿងរាងតូចប្រដៅក្រុមសិស្សស្រីនៅសាលា ឲ្យគាត់ស្ដាប់ នាំគ្នាសើចចង់ផ្អើលផ្ទះទៅហើយ ។

« ពិតមែនណា៎លោកអ៊ំ គេកាន់ដៃ Jimin ម្ខាងហើយដៃម្ខាងទៀតមួលដៃសិស្សស្រីម្នាក់នោះឡើងដួលតែម្ដង សង្ស័យតែកម្លាំងខ្លាំងកាត់រកអ៊ំប្រុសហើយ » Jungkook និយាយលេងទឹកមុខឲ្យរាងចំណាស់អស់សំណើច ។

« លោកមកទីនេះធ្វើអី?! » សម្លេងតូចឆ្មារសួរឡើងធ្វើឲ្យពួកគេងាកទៅភ្លាម ។

« អា៎...Tae!! Jungkook មកលេងហើយក៏ជូនកូនទៅសាលាហ្នឹងណា៎ » Mr Kim

« ខ្ញុំប្រាប់ថាចង់ទៅជាមួយលោកគ្រូពេលណា? » Tae បញ្ចេញទឹកមុខមិនពេញចិត្តឯមនុស្សប្រុសទាំងពីរក៏មើលមុខគ្នា ដឹងហើយថារាងតូចច្បាស់ជា
បដិសេធបែបនេះ ។

« បើជ្រុលជាមកទៅហើយញ៊ាំអាហារពេលព្រឹកជាមួយគ្នាសិនទៅ » Mr Kim និយាយហើយទាញដៃរាងក្រាសទៅតុបាយកាត់មុខរាងតូច ។

« ចង់ញ៊ាំក៏ញ៊ាំទៅ ខ្ញុំមិនចាំទេ » Tae ថារួចក៏ទៅ បាត់បែបងក់ងរពេលគ្មានអ្នកណាខ្វល់ពីខ្លួនទើប Jungkook ញញឹមភ្លាម ។

« បើចឹងខ្ញុំប្រហែលជាមិនបាននៅញ៊ាំអាហារពេលព្រឹកជាមួយលោកអ៊ំទេព្រោះ... »

« អ៊ំយល់ហើយ ឆាប់ទៅតាម Tae ចុះ » លោកម្ចាស់ញញឹមព្រមទាំងរុញនាយឲ្យទៅតាមកូនប្រុសខ្លួនឯង មើលមុខ Tae អំបាញ់មិញក៏ដឹងថាអន់ចិត្តបាត់ហើយ ។

« អ៊ីចឹងខ្ញុំលាសិនហើយ » Jungkook អោនខ្នងរួចទើបរហ័សទៅតាមរាងតូចឲ្យបានមុនគេឡើងឡាន របស់ Dun ។

« អ្នកប្រុស » Dun រាក់ទាក់អ្នកប្រុសដែលធ្វើមុខ ស្អុយដើរមកព្រមទាំងបើកទ្វារឡានឲ្យតែ Jungkook ក៏ចូលមកឃាត់បានមុនភ្លាម ។

꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Completed)Where stories live. Discover now