ភាគទី ៦២

2.5K 197 0
                                    

_ រាងកាយដែលមានឈាមក្រហមស្រស់ស្រោចពេញខ្លួនរបស់នាយត្រូវបានគ្រូពេទ្យដឹកចូលទៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ជាប្រញាប់ប្រញាល់ព្រោះស្ថានភាពពេលនេះគឺពាក់កណ្ដាលរស់ ពាក់កណ្ដាលស្លាប់ទៅហើយ ។

« មិនអាចចូលទៅខាងក្នុងបានទេ សូមរង់ចាំនៅខាងក្រៅចា៎ » អ្នកគ្រូពេទ្យម្នាក់ឃាត់ដំណើររាងតូចដែលយំសស្រាក់បំណងចូលទៅតាមស្វាមីមុននឹង បិទទ្វារបន្ទប់យ៉ាងជិតបន្សល់ឲ្យ Tae ឈរធ្វើអ្វីមិន បាននៅខាងក្រៅ ។

« ហ្ហឹកៗ Jung...កុំកើតអីសោះណា៎សូមអង្វរ » ទឹកភ្នែកប្រមៀលស្រក់ពេញផែនថ្ពាល់ទាំងគូពោរ ពេញដោយវិប្បដិសារី ព្រោះបើមុននេះគេមិនចិត្ត ក្ដៅរត់ចេញពីកម្មវិធីមកឲ្យ Jungkook តាមទេ ពេលនេះក៏មិនបាច់មានអ្នកគ្រោះថ្នាក់ដែរ ។

« មិនអីទេ Tae ប្ដីឯងពិតជាមិនអីឡើយ កុំយំអី » Jimin ចូលមកអោបមិត្តដោយក្ដីអាណិតមិនចាញ់គ្នា មុននេះគ្រាន់តែរាងក្រាសត្រូវឡានបុកហើយ Tae ក៏ស្ទុះទៅគ្រាគេយ៉ាងរហ័ស អារម្មណ៍តក់ស្លុតពេលឃើញរូបភាពដែល Jungkook ត្រូវដេកដួលនៅជាប់ពេញភ្នែករបស់គេច្បាស់ណាស់ ។

« ហ្ហឹកៗ Jimin...យើងជាដើមហេតុធ្វើឲ្យ Jung ឈឺ យើងគួរឲ្យស្អប់ណាស់មែនទេ? ហ្ហឹកៗ » រាងតូចនៅតែបន្ទោសខ្លួនឯងមិនឈប់ទើប Jimin អោបគេហើយដាក់ឲ្យអង្គុយចុះទៅលើកៅអីស្របពេលដែល Yoongi កំពុងនាំប៉ាម៉ាក់របស់ Jungkook មកដល់មុខបន្ទប់សង្គ្រោះបន្ទាន់តែម្ដង ។

« កូនខ្ញុំយ៉ាងម៉េចហើយ? Jung កូន..!! » អ្នកស្រី Jeon រត់ត្រហេបត្រហបហៅឈ្មោះកូនប្រុសទាំងភិតភ័យធ្វើឲ្យ Tae បានលឺហើយស្ទុះងើបឈរដើរ ទៅរកពួកគាត់ ។

« ប៉ាម៉ាក់!! » Tae

« កូនTae!! Jung នៅឯណា? គេយ៉ាងម៉េចហើយ? » រាងចំណាស់ចាប់ដៃកូនប្រសារតូចមក កាន់ឈ្លេចសួរយ៉ាងចង់ដឹងអាការៈកូនប្រុសតែមួយរបស់ខ្លួន ។

« Jung ហ្ហឹក... Jung នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ គ្រូពេទ្យកំពុងតែជួយគាត់ហើយ » Tae ឆ្លើយទាំងអួលដើមកមិនហ៊ានសឹងតែសម្លឹងមុខគាត់ទៅហើយ។

« នេះតើមានអីកើតឡើងទៅបានជា Jung កើតរឿងដល់ថ្នាក់ចូលមន្ទីរពេទ្យបែបនេះ? » លោក Jeon សួរបន្ថែមពីដើមទងនៃរឿងនេះឯរាងតូចក៏ផ្អាកការយំហើយងាកមកប្រាប់រឿងរ៉ាវពីដំបូងទាំងអស់ទៅកាន់ពួកគាត់ ។

꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Completed)Where stories live. Discover now