ភាគទី ៧

3.7K 313 0
                                    

@ពេលល្ងាច, ភូមិគ្រឹះ Jeon

« Jung!! ស្អែកនេះកូនទៅបង្រៀនដែរហ្អេ៎? » អ្នកស្រី Jeon សួរឡើងខណៈកំពុងនៅក្នុងតុបាយជាមួយកូនប្រុសនិងស្វាមី ។

« ទៅតើស ម៉ាក់មានអីមែនទេ? » Jungkook

« បើចឹងស្អែកនេះពេលចេញពីរៀន កូនបបួល Tae មកញ៊ាំបាយនៅផ្ទះយើងមកណា៎ ម៉ាក់ចង់ជួបនិយាយលេងជាមួយប្អូន » គាត់និយាយជាមួយស្នាមញញឹម មិនដឹងជាយ៉ាងម៉េចទេហាក់ដូចជាមាននិស្ស័យជាមួយក្មេងម្នាក់នោះ ចង់ជួបមុខចង់លឺសម្លេងគេមែនទែន បើសិនជាកូនប្រុសគាត់បានរៀបការជាមួយ Tae វិញច្បាស់ណាស់ថានឹងសុំឲ្យមកនៅផ្ទះនេះជា មិនខាន ។

« ចាំមើលសិនម៉ាក់ ខ្ញុំខ្លាចថាគេមិនព្រមទេ » Jungkook

« ម៉េចក៏និយាយបែបនេះ Jung? » Mr Jeon

« កុំថាខ្ញុំនិយាយដើមគេអីតែ Tae ណា៎ កាចឆ្នាស់ណាស់ យើងនិយាយទៅដប់ម៉ាត់គេតបតែពីរម៉ាត់ឲ្យគត់ ម្យ៉ាងទៀតជួបមុខពេលណាក៏មិនដែលឃើញញញឹមដែរគេចមុខរហូត សង្ស័យតែបំណងម៉ាក់មិនបានសម្រេចទេ » Jungkook និយាយហើយក៏ សើចព្រោះការពិតរាងតូចបែបហ្នឹងមែនឯអ្នកម៉ាក់ក៏ ដកដង្ហើមធំដោយយល់ពីរាងតូចបានខ្លះ ។

« ហឹម...ប្រហែល Tae ក្លាយជាចឹងព្រោះតែការ ស្លាប់របស់ម៉ាក់គេភ្លាមៗពេកណាមួយប៉ាគេមានប្រពន្ធថ្មីទៀត តែក៏គួរឲ្យអាណិតគួរឲ្យយល់ចិត្តដែរ ម៉ាក់ថា Jung ជួយធ្វើឲ្យ Tae ត្រឡប់ទៅជាក្មេងគួរឲ្យស្រឡាញ់ដូចកាលពីមុនវិញផងទៅ »

« បាទខ្ញុំដឹងហើយ » នាយញញឹមទទួល ពីដំបូងក៏គិតថាក្មេងម្នាក់នោះគួរឲ្យស្រឡាញ់ចម្លែកខុសគេ ហើយ ដល់ពេលបានលឺរឿងកំសត់របស់ Tae បន្ថែម ទៀត កាន់តែធ្វើឲ្យនាយចាប់អារម្មណ៍លើសដើម ទៅទៀត ។

_ ក្រោយញ៊ាំបាយហើយ Jungkook ក៏សុំចាស់ទុំឡើងទៅបន្ទប់ដើម្បីងូតទឹក ពេលងូតរួចនាយក៏ងាក មកធ្វើការវិញតែក៏មិនភ្លេចបើកទូរស័ព្ទឆែកមើល លេខរបស់ Tae ដែលគេបាន save ទុកដែរ ។

« ថ្មើរនេះកំពុងធ្វើអីន៎? » នាយបង្វិលទូរស័ព្ទចុះ ឡើង ចិត្តចង់ខលបន្តិចចង់ផ្ញើរសារទៅបន្តិចតែខ្លាច រាងតូចថាគេរំខានទើបទុកទូរស័ព្ទចុះហើយទាញឡេបថប់មកធ្វើការវិញ ។

꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Completed)Where stories live. Discover now