ភាគទី ៥៩

2.6K 179 1
                                    

_ ព្រះអាទិត្យជាសញ្ញានៃការចាប់ផ្ដើមថ្ងៃថ្មីបានរះ បង្ហាញខ្លួនឡើងក៏ជាការហៅគ្រប់គ្នាឲ្យភ្ញាក់ពី ដំណេកផងដែរ ដោយឡែករាងតូចស្រឡូនស្រឡៅថ្ងៃនេះងើបពីគេងលឿនជាងធម្មតាហើយក៏បាន ឃើញលោកប្ដីដ៏សែនសង្ហារនៅគេងឲ្យគេកើយដៃ នៅឡើយ ។ Tae ងើបឡើងតិចៗមុននឹងបង្វិលខ្លួនគេងផ្កាប់ហើយសម្លឹងមើលមុខពេលគេងរបស់រាងក្រាស មើលយូរៗទៅប្រៀបដូចជាកូនទន្សាយតូច មួយក្បាលយ៉ាងចឹងធ្វើឲ្យបបូរមាត់តូចសើចកខឹក តិចៗព្រមទាំងហ៊ានលើកដៃទៅចុចថ្ពាល់របស់ Jungkook ទៀតផង ។

« ខិខិឃ្យូតណាស់ » រាងតូចអស់សំណើចម្នាក់ឯង មុននឹងទាញទូរស័ព្ទបើកកាមេរ៉ាចុចថតមុខគេងមិនដឹងអ្វីរបស់នាយជាច្រើនប៉ុស្តិព្រមទាំងរូបភាពដែលគេថើបថ្ពាល់នាយរួចក៏ផ្ញើរវាទៅឲ្យលោកប៉ានៅឯអាមេរិកបានឃើញថាកូនប្រុសម្នាក់នេះមានក្ដីសុខ ប៉ុណ្ណាហើយក៏មិនចង់ឲ្យគាត់បារម្ភទៀតដែរ ។

« អួយ៎Jung!! » Tae បន្លឺឡើងទាំងភ្ញាក់ពេលត្រូវរាងក្រាសដែលសម្ងំឲ្យគេលេងមួយឆ្អែតនោះស្ទុះទាញខ្លួនប្រាណរាងតូចឲ្យគេងនៅពីលើគេដោយអោបរឹតយ៉ាងណែនទៀតផង ។

« លេងឆ្អែតហើយនៅប្រពន្ធតូច? » Jungkook បន្ទន់សម្លេងសួរតែរាងតូចក៏ប្រិចភ្នែកម៉ក់ៗដាក់គេ ។

« នេះបងដឹង? » Tae

« ដឹងច្បាស់ណាស់ថាមានក្មេងខ្លះលេងថ្ពាល់បង ហើយនៅបន្លំថើបទៀតផង » Jungkook

« បងជាប្ដីអូន អូនលេងមិនបានហ្អ៎? » Tae

« បងអត់ទាន់បានថាអីផង » Jungkook ថាហើយក៏ថើបថ្ពាល់រាងតូចទាំងសងខាងខ្សឺតៗពោរពេញដោយចិត្តស្រឡាញ់រាប់មិនអស់ ទំហំក្ដីស្នេហ៍ដែល នាយមានចំពោះក្មេងម្នាក់នេះគឺច្រើនលើសលប់ ច្រើនដល់ថ្នាក់មិនអាចគណនាបានឡើយ តែក៏មានអារម្មណ៍ខុសមកជាមួយចំពោះទង្វើកាលពីយប់មិញ ដូច្នេះនាយសន្យានឹងខ្លួនឯងរួចហើយថានឹងមិននិយាយឬធ្វើអ្វីជាមួយ SooE ក្បត់ចិត្តរាងតូចទៀតជាដាច់ខាត ។

« ថ្ងៃនេះ Tae ទៅរៀនទៀតទេ? » Jungkook សួរឡើងស្របពេលរាងតូចផ្អឹបមុខនឹងចន្លោះ ក គេស្រាលៗ ពេលលឺសំណួរគេក៏ងើបមុខឡើងវិញ ។

꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Completed)Where stories live. Discover now