ភាគទី ៤៩

3K 203 0
                                    

« ថាម៉េច? បងចង់បានកូនហ្អ៎? » Tae សួរបញ្ជាក់ក្រែងលោខ្លួនស្ដាប់ច្រឡំទើបរាងក្រាសងក់ក្បាលតបវិញ ។

« ក្រែងបងជាអ្នកនិយាយខ្លួនឯងមិនចឹងថាចាំឲ្យអូន រៀនចប់សិនចាំគិតពីរឿងកូននោះអី? នេះបងក្រឡាស់ពាក្យសន្យាជាមួយអូន បងលែងស្រឡាញ់អូនហើយហ្អេ៎Jung? » រាងតូចស្ដីឲ្យផាំងៗមុននឹង បង្វិលខ្លួនបែរខ្នងដាក់រាងសង្ហារជាប្ដីបែបអន់ចិត្ត មិនមែនគេមិនចង់បានកូនស្នងត្រកូលឲ្យនាយទេតែបើឲ្យមកមានពេលនេះ គេក៏ចេះស្ដាយខ្លួនប្រាណ ដែរ ។ Jungkook កាលបើឃើញប្រពន្ធងរង៉ក់ដាក់ ខ្លួនដូច្នេះស្រាប់តែស្នាមញញឹមលេចឡើងលើផ្ទៃមុខ ដៃក្រាសក៏លូកអោបចង្កេះតូចម្ដងទៀតទោះបីដឹងថា Tae កំពុងខឹងខ្លួនក៏ដោយ ។

« ដកដៃបងចេញទៅមនុស្សអាក្រក់!! » រាងតូចថា ឲ្យនាយតែមាត់ ខ្លួនវិញនៅស្ងៀមឲ្យគេអោបដដែល ។

« អូនខឹងបងហ្អេ៎សំណព្វចិត្ត? » Jungkook

« ហ៊ឹស!! » Tae ធ្វើឆើយស្អប់មុខនាយណាស់ឯរាងក្រាសនៅតែញញឹមមិនជ្រុះសោះ ។

« បងនិយាយថាចង់បានកូនតែមិនមែនថាចង់បាន ពេលនេះឯណា អូនទៅខឹងធ្វើអី? »

« យ៉ាងម៉េចបងហ្នឹង? » ក្រោយលឺប្រយោគរាងក្រាសហើយធ្វើឲ្យ Tae ជ្រួញចិញ្ចើមបែរមករកគេ ម្ដងទៀត ឯ Jungkook ក៏លូកដៃប្រពន្ធមកកាន់ជាប់ ដៃម្ខាងទៀតលើកអង្អែលថ្ពាល់គេថ្នមៗ ។

« គឺបងចង់បានកូនដែលស្អាតហើយគួរឲ្យស្រឡាញ់ដូចអូនតែចង់បានពេលដែលអូនរៀនចប់នោះអី » Jungkook

« បងមិននិយាយលេងទេហ្អេ៎? កុំមកឆអូនទៀតឲ្យសោះណា៎ » Tae

« បងនិយាយមែន មិនជឿស្ទាបបេះដូងបងមើលក៏បានដែរ » នាយចាប់ដៃស្រឡូនមកផ្អឹបជាប់ទ្រូងឲ្យដឹងដល់ចង្វាក់បេះដូងដ៏ស្មោះត្រង់ធ្វើឲ្យរាងតូចញញឹមបានឡើងវិញ មុននេះគេភ័យសឹងស្លាប់ទៅ ហើយ ។

« ប្ដីឆ្កួត!! អូនខំតែភ័យ ស្មានថាត្រូវមានកូនទាំងខ្លួន ឯងរៀនមិនទាន់ចប់ទៅហើយ » Tae

« ហីយ៉ា បងឯណាទៅដាច់ចិត្តឲ្យអូនមានកូនឥឡូវនេះនោះ? មិនទាន់បានផ្សំដំណេកឆ្អែតផងហ្នឹង » Jungkook

꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Completed)Where stories live. Discover now