ភាគទី ៦៥

2.7K 194 0
                                    

_ ដោយមិនចង់ឲ្យបែកការណ៍ រាងក្រាស Jungkook ក៏បញ្ឈប់សកម្មភាពត្រឹមនេះមុននឹងបិទភ្នែកហើយបន្តច្របាច់ទ្រូងរាងតូចមិនព្រលែងដៃធ្វើឲ្យ Tae គិតថានាយគេងលក់ហើយក៏ដកដង្ហើមធំខ្សាកបែបធូរទ្រូង មិនចឹងនឹងបានត្រូវប្ដីចរិតក្មេងមួយនេះខាំសុះសាច់គេតែម្ដង ។

« ហ្ហឹម...បងនឹងបែបនេះយូរប៉ុណ្ណាទៀតទៅ Jung? » ម្រាមដៃស្រឡូនអង្អែលសក់ក្បាលនាយជាប្ដីថ្នមៗព្រមទាំងអោនសម្លឹងមើលទៅពេលដែល នាយគេងលក់ហើយអោបគេមិនលែងដៃ គួរឲ្យគិត ដែរថា Jungkook ស្រឡាញ់គេខ្លាំងដល់ថ្នាក់បាត់ បង់ការចងចាំហើយនៅតែតាមគេស្អិតបែបនេះទៀតតែគេក៏មិនបានធុញទ្រាន់អ្វីដែរគ្រាន់តែចម្លែកចិត្ត    ប៉ុណ្ណោះ ។ បន្ទាប់ពីគិតខ្វល់មួយសន្ទុះ Tae ក៏លូកដៃ ទាញភួយមកដណ្ដប់ឲ្យរាងក្រាសនិងគេហើយ សម្រូតខ្លួនខិតឡើងលើបន្តិចដើម្បីអោបស្មារនាយផ្ដល់ភាពកក់ក្ដៅឲ្យគេដោយមិនទាញដៃ Jungkook ចេញពីទ្រូងខ្លួនឯងឡើយ ។

Skip៚

« អ្ហឹម... » កន្លងទៅជាងពីរម៉ោង គូស្នេហ៍ដែលគេងឱបគ្នាស្អិតរមួតនោះក៏ភ្ញាក់ឡើងមុននឹងរាងតូចទៅជ្រលក់កន្សែងនឹងទឹកហើយយកវាមកជូតមុខ Jungkook ឲ្យស្វាង ។

« TaeTae!! » នៅសុខៗនាយក៏ហៅឡើងធ្វើឲ្យ Tae អោនមើលមុខគេបន្តិចទើបគ្រហឹមឆ្លើយ ។

« ហ្ហឹម? » Tae

« Kookoo ឃ្លានបាយ » គេពេបមាត់អង្អែលពោះខ្លួនឯងដូចកូនក្មេងបេះដាក់ឲ្យរាងតូចឃើញហើយក៏ នឹកអាណិតណាស់ដែរ ។

« ចឹងហ្អេ៎? អ្ហឹម...បើចឹង Kookoo ងូតទឹកប្ដូរខោ អាវទៅចាំ TaeTae នាំទៅញ៊ាំនៅហាងក្បែរនេះ » Tae

« ល្អណាស់ហិហិ » Jungkook សើចកខឹកទះដៃ លោតពេញពូកស្ទើរតែបាក់គ្រែមុននឹងហក់ចុះពីលើគ្រែហើយដោះអាវខ្លួនឯងបម្រុងនឹងទាញខោទម្លាក់ចុះថែមទៀតទើប Tae បើកភ្នែកធំៗស្ទុះទៅចាប់ដៃឃាត់បានមុន ព្រះអ្ហើយ!! នេះប្ដីគេក្លាយជាក្មេងរោគ ចិត្តសម្រាតខោអាវខ្លួនឯងទាំងដែលមនុស្សខាងក្រៅដើរកាត់បន្ទប់រហូតចឹងមែនទេ? ចង់តែឆ្កួតស្លាប់ទេ នៀក!!><

« Kookoo ធ្វើអីហ្នឹង? » Tae

« អា៎វ!! គឺ Kookoo ស្រាតខោអាវឲ្យ TaeTae ងូតទឹកឲ្យអូនហ្អ៎ » នាយបួញមាត់ធ្វើភ្នែកភ្លឹះៗដាក់រាងតូចហើយបម្រុងទាញខោទម្លាក់បន្តទៀតតែរាងតូច ក៏ចាប់ដៃធំៗរបស់នាយមកក្ដោបកាន់ឡើងលើភ្លាម មិនចឹងគេអាចនឹងបែកផ្សែងក៏ថាបាន ។

꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Completed)Where stories live. Discover now