ភាគទី ៣៥

3.2K 250 0
                                    

@New day

_ ថ្ងៃនេះក៏មិនខុសពីម្សិលមិញ Jungkook នៅតែ ភ្ញាក់ពីគេងបានមុនរាងតូចជាប្រពន្ធដដែលតែថាដែល ភ្ញាក់លឿនបែបនេះក៏ព្រោះតែនាយត្រូវរៀបចំខ្លួនទៅសាលាព្រោះតែមានការប្រជុំបូកសរុបពិន្ទុឆមាស ប្រចាំឆ្នាំរបស់សិស្សហើយក៏ត្រូវវិនិច្ឆ័យវិញ្ញាសារ ប្រឡងដែលនៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ។

« សឺត...ឆាប់ភ្ញាក់ឡើងប្រពន្ធសម្លាញ់ » រាងសង្ហារអោនថើបថ្ងាសរាងតូចមួយខ្សឺតដោយមិនភ្លេចដាក់ ម៉ោងរោទិ៍លើនាឡិកាលើតុឲ្យគេ ដឹងច្បាស់ណាស់ថាបើគ្មានគេដាស់ទេប្រហែលនៅគេងទាល់តែ សាលាបិទទ្វារចោលមិនខាន ។

< រ៉ឺងៗ >

_ ក្រោយពេលគេចេញទៅបាត់១០នាទីក្រោយមក នាឡិកាក៏រោទិ៍សម្លេងដាស់ឲ្យ Tae រមួលខ្លួនភ្ញាក់ឡើងដោយសារសម្លេងរំខានរបស់វាទើបគេរហ័សក្រោកតែក៏ជ្រួញចិញ្ចើមព្រោះមិនឃើញប្ដីនៅទីនេះដែរ ។

« ទៅណាហើយអញ្ចេះ? » រាងតូចបន្លឺប្រយោគមុន នឹងហារមាត់ចង្គ្រោងស្ងាបទាំងមិនទាន់អស់ងងុយ ភ្លាមនោះទូរស័ព្ទក៏បញ្ចេញសម្លេងទឺង!! បញ្ជាក់ថា មានអ្នកផ្ញើរសារមកទើប Tae ទាញមកកាន់ភ្លាម ។

" សុំទោសណា៎ដែលត្រូវដាក់ម៉ោងរោទិ៍រំខានអូនគេងតែបងត្រូវប្រញាប់មកសាលាមុនទើបមិនបាន នៅដាស់ផ្ទាល់ អ៊ីចឹងអូនឆាប់ទៅងូតទឹកស្លៀកពាក់ហើយចុះមកញ៊ាំអាហារពេលព្រឹកឲ្យឆ្អែតចាំមក សាលា ចាំជួបគ្នាណា៎ប្រពន្ធសម្លាញ់ ♡ "

« ដូចឆ្កួត!! » ក្រោយអានសារចប់ ស្នាមញញឹមរំភើបក៏លេចឡើងលើផ្ទៃមុខតូចស្រស់ស្អាត គេមិនធ្លាប់ត្រូវអ្នកណានិយាយផ្អែមល្ហែមហើយយកចិត្តទុក ដាក់ដល់ថ្នាក់នេះទេគឺ Jungkook នេះហើយជា មនុស្សដំបូងបំផុត ។

Skip៚

_ Tae ដើរចុះមកខាងក្រោមជាមួយទឹកមុខស្រស់ស្រាយខុសធម្មតាធ្វើឲ្យគ្រប់គ្នាជាពិសេសអ្នកស្រី Mori នឹកឆ្ងល់មិនស្ទើរទេ ។

« អរុណសួស្ដីលោកប៉ា » រាងតូចចូលមកថើបថ្ពាល់ រាងចំណាស់មួយខ្សឺតជាការរាក់ទាក់សម្រាប់ថ្ងៃថ្មីទើបអង្គុយចុះ ។

꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Completed)Where stories live. Discover now