ភាគទី ៣

4K 349 0
                                    

@New Day

_ Tae ភ្ញាក់ពីព្រឹកដើម្បីរៀបចំខ្លួនទៅសាលាដូច រាល់ដងរួចលេបថ្នាំមុននឹងចុះមកញ៊ាំអាហារពេល ព្រឹកដោយមិនខ្វល់ពីមនុស្សរួមតុឡើយ ។

« លោកបង... » នៅសុខៗអ្នកស្រី Mori និយាយឡើងទើបលោកម្ចាស់បែរមុខមករកគាត់ ។

« គឺថា Donghae ទើបតែចូលរៀនថ្នាក់វិទ្យាល័យថ្ងៃនេះ » Mori

« ហើយយ៉ាងម៉េច? » Mr Kim

« តើបងអាចជូនគេទៅសាលាផងបានទេ? ជួនជាខ្ញុំត្រូវទៅជួបមិត្តភក្តិទើបមិនបានទៅ » គាត់និយាយដូចជាក្រែងចិត្តធ្វើឲ្យ Tae លឺហើយអស់សំណើច ដល់ថ្នាក់បញ្ចេញមកព្រោះតែគេដឹងថារឿងរវល់របស់ម្ដាយចុងជារឿងបែបអត់ប្រយោជន៍ ទៅជុំគ្នាជាមួយពួកជំទាវៗផឹកតែនិយាយដើមគេនោះអី ។

« Tae អស់សំណើចរឿងអីដែរ? » អ្នកស្រី Mori សង្កត់ចិត្តសួរទាំងញញឹមដែលកូនចុងបែរជាសើចឌឺដងឲ្យខ្លួន ។

« ក៏...គ្រាន់តែចង់សើចជំនួសអាល្អិតទេដឹង? អេ៎... តាមពិតទៅកូនអនាថាដូចខ្ញុំជួនកាលក៏ល្អជាងដែរ តើសមែនទេអាល្អិត? » រាងតូចញាក់ចិញ្ចើមដាក់ Donghae ដែលមានអាយុទើបតែ13ឆ្នាំ អង្គុយញ៊ាំ បាយយ៉ាងស្ងៀម លើមុខក៏មានពាក់វ៉ែនតាធំៗព្រោះម៉ាក់គេបង្ខំឲ្យរៀននិងមើលសៀវភៅច្រើនពេកទើបធ្វើឲ្យភ្នែកមានបញ្ហាត្រូវពាក់វ៉ែនតាបែបនេះ ដែល សំខាន់នោះអាល្អិតក៏មិនហ៊ានស្និទ្ធស្នាលជាមួយ Tae ដែរ ជាកូនប្រពន្ធដើមដែលចូលចិត្តកូនប្រពន្ធចុងមក ពីណា?

« ឯងនិយាយនេះចង់បានន័យថាម៉េច? » អ្នកស្រី Mori នៅតែញញឹមសួរនាំ ឯTae ក៏មិនខ្ចីឆ្លើយស៊ាំញ៊ាំសម្លឹងមុខគាត់ឆ្លាស់គ្នាជាមួយនឹងលោកប៉ារួចទម្លាក់ស្លាបព្រាចុះលើចានមិនថ្នមដៃបង្កជាសម្លេងរំខានទើបទាញកាតាបដើរសំដៅទៅឡានខាងក្រៅ ។

« Donghae!! » Mr Kim

« បាទ » Donghae

« ទៅសាលាជាមួយបងប្រុសទៅ » Mr Kim

« ប៉ុន្តែលោកបង... » អ្នកស្រី Mori មានបំណង ចង់ជំទាស់តែលោកម្ចាស់ក៏និយាយកាត់ ។

« ឆាប់ទៅ » រាងចំណាស់តឿនធ្វើឲ្យអាល្អិតសម្លឹងមុខម៉ាក់គេ ពេលគាត់ងក់ក្បាលទើបគេទាញកាតាបឡើង ។

꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Completed)Where stories live. Discover now