ភាគទី ៦

3.8K 350 2
                                    

@New Day

_ ព្រឹកនេះ Tae មកសាលាជាមួយ Donghae ដូចកាលពីម្សិលមិញនេះដែរ ។ ពេលមកដល់ អាល្អិតក៏ ចាំឲ្យបងប្រុសគេដើរទៅមុនព្រោះខ្លាចថា Tae ទើសទាល់ធ្វើឲ្យរាងតូចដែលដើរម្នាក់ឯងចាប់អារម្មណ៍ហើយងាកមកភ្លាម ។

« ឯងអត់ទៅថ្នាក់ទេហ្អេ៎? » Tae

« បងទៅមុនចុះ ចាំខ្ញុំដើរតាមក្រោយក៏បានដែរ » Donghae អោនមុខចុះមិនហ៊ានមើលមុខទើប Tae ដើរមករកគេ ។

« ឲ្យទូរស័ព្ទមក » រាងតូចលាបាតដៃឲ្យអាល្អិតឆ្ងល់តែក៏ដកទូរស័ព្ទមកឲ្យ មុននឹង Tae ចុចលេខទូរស័ព្ទខ្លួនហើយខលមកខ្លួនឯង ពេលលឺសម្លេងហើយទើបហុចឲ្យប្អូនវិញ ។

« នេះជាលេខយើង ពេលចេញពីរៀនចាំយើងខល ប្រាប់ថាទៅវិញជាមួយឬអត់ ខ្ជិលជួបមុខពូDun ណាស់ » Tae និយាយធ្វើមុខធុញទ្រាន់ ។

« ហេតុអីបងប្រុសTae? » Donghae

« កុំមកហៅឈ្មោះយើង!! ឯងមិនមែនប្អូនយើងទេ » រាងតូចសម្លុតភ្លាមធ្វើឲ្យ Donghae លឺហើយលែងហ៊ានសួរទៀត ។

« សុំទោស » អាល្អិតនិយាយសុំទោសទាំងខ្លាចខ្សែភ្នែកបងប្រុសម្នាក់នេះខ្លាំងណាស់ ស្របពេលនោះ Jungkook ក៏ដើរមកដល់ល្មមហើយបានឃើញអនាគតប្រពន្ធគិតថានឹងអរុណសួស្ដីភ្លាម ។

« សួ... » មិនចាំនាយនិយាយរួច Tae ក៏សម្លក់មុខ ហើយដើរចេញទៅយ៉ាងលឿនទើបរាងក្រាសដើរ មកក្បែរ Donghae ។

« សួស្ដី » Jungkook

« បាទសួស្ដី » អាល្អិតអោនខ្នងគោរព ។

« នេះជាប្អូនរបស់ Tae ត្រូវទេ? » Jungkook សួរព្រោះម៉ាក់គេបានប្រាប់ថា Tae មានប្អូនជាកូនប្រពន្ធចុងប៉ាគេម្នាក់ទៀតតែលឺមកថាមិនសូវត្រូវរូវគ្នាប៉ុន្មានទេព្រោះរាងតូចឆ្នាស់ហើយក៏មិនចូលចិត្តអ្នកនៅក្នុងផ្ទះស្ទើរតែគ្រប់គ្នាទៅហើយ ។

« លោកពូស្គាល់បងប្រុសដែរហ្អេ៎? » Donghae សួរទាំងទឹកមុខរៀងភ្ញាក់ផ្អើល ។

« ច្បាស់ជាស្គាល់ហើយ ខ្ញុំស្គាល់ទាំងប៉ារបស់ឯង ទៀតផង » Jungkook

« អ៎បាទ » Donghae ងក់ក្បាល ។

« នៅមិនទាន់ដល់ម៉ោងចូលរៀន ចង់ទៅញ៊ាំទឹក ដោះគោជាមួយគ្នាសិនទេ? » រាងក្រាសបបួលភ្លាមមិនទុកយូរព្រោះចង់ស្គាល់អ្នកនៅក្បែររាងតូចឲ្យបានច្រើននឹងអាលចូលទៅក្បែរ Tae ឲ្យកាន់តែស្និទ្ធ ស្នាលតែម្ដង ។

꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Completed)Where stories live. Discover now