ភាគទី ២៤

3.2K 255 0
                                    

@Night

< តុកតុក > សម្លេងគោះទ្វារតិចៗនៅខាងក្រៅហៅ ឲ្យរាងចំណាស់ដែលកំពុងអានសៀវភៅភ្ញាក់ភ្លាម ។

« អ្នកណា? » Mr Kim

« គឺ Tae ណាប៉ា » Tae

« អ៎ ឆាប់ចូលមក » លោកម្ចាស់អនុញ្ញាតមុននឹងទុក សៀវភៅចុះស្របពេលដែលរាងល្អិតជាកូនបើកទ្វារចូលមកដោយមានទឹកដោះគោមួយកែវនៅក្នុងដៃផង ដែរ ។

« មករកប៉ាទាំងយប់បែបនេះមានអីសំខាន់ឬកូន? » រាងចំណាស់សួរទាំងញញឹមតែក៏លួចឆ្ងល់ពេលឃើញ Tae ពេបមាត់តិចៗដើរមករក មើលទៅបែប មានរឿងអីចង់ប្ដឹងទៀតហើយ ច្បាស់ណាស់ថារឿង នោះគ្មានក្រៅពីរឿងរបស់អនាគតកូនប្រសារសង្ហារ របស់គាត់នោះដែរ ។

« គឺមានណា៎ប៉ា » រាងតូចទុកទឹកដោះគោលើតុ ហើយដើរមកអោបលោកប៉ាពីក្រោយបែបយកចិត្ត ។

« កូនចង់ដឹងណាស់ ហេតុអីក៏ប៉ាចង់ឲ្យកូននិងគេ
ម្នាក់នោះរៀបការជាមួយគ្នាខ្លាំងម្ល៉េះ? ប៉ាដឹងទេថា ពួកកូនមិនត្រូវធាតុគ្នា ជួបគ្នាពេលណាក៏ឈ្លោះគ្នាដែរ » Tae និយាយទាំងមាត់ស្រួច ក៏ពិតមែននោះអី តាំងតែពីជួបមុខគ្នាមកគ្មានថ្ងៃណាដែលថាមិនឈ្លោះគ្នាទេ ។

« ដឹងច្បាស់ជាដឹងហើយ ព្រោះតែបែបហ្នឹងបានជា ប៉ាចង់ឲ្យកូននិង Jung រៀបការនឹងគ្នានោះអី សាកគិតមើលទៅមើល៍ ក្រៅតែពី Jung កូនធ្លាប់ទៅឈ្លោះជាមួយអ្នកណាឬអត់? ហើយសាកគិតមើលថាក្រៅពី Jung ដែលមានអ្នកណាមុខក្រាសតាម ស្រឡាញ់តាមយកចិត្តកូនដូចដែលគេធ្វើឬអត់? » លោកប៉ាពន្យល់មួយៗឲ្យរាងតូចពិចារណា អ្វីដែលគាត់និយាយសុទ្ធតែត្រូវព្រោះTaeឆ្នាស់ គ្មាននរណា ហ៊ានសូម្បីនិយាយជាមួយតែចំពោះ Jungkook វិញខុសដាច់ពីគេ នៅបង្ហាញទង្វើច្បាស់ៗឲ្យគេឃើញថា នាយពិតជាស្មោះត្រង់ពិតមែន ។ គិតដល់ចំណុចនេះ រាងតូចក៏ប្រែទៅជាយល់ចិត្តរាងក្រាសតែក៏ប្រែទឹក មុខភ្លាម ពេលលោកប៉ាសម្លឹងមុខចាប់បានពិរុទ្ធទើបភ្លាមនោះរាងតូចសម្រួលអារម្មណ៍ហើយដើរមកឈរ ចំពោះមុខគាត់វិញ ។

« មិនគិតទេ កូនដឹងត្រឹមតែថាកូនមិនចូលចិត្តមុខគេ ឌឺៗ និយាយចង់ឈ្នះកូនរហូត កូនស្អប់!! » Tae

꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Completed)Where stories live. Discover now