ភាគទី ៣៧

3.2K 246 0
                                    

_ ស្រមោលខ្មៅនាពេលយប់បានរះឡើងជំនួសឲ្យពន្លឺពេញមួយថ្ងៃហើយក៏ជាពេលមួយដែលមនុស្សជាពិសេសពួកយុវវ័យចូលចិត្តនាំគ្នាដើរហើរសប្បាយ អ្វីដែលជាគោលដៅធំរបស់ពួកគេនោះគឺច្បាស់ជា បណ្ដុំក្លឹបរាត្រីដែលមានភ្លេងរាំ Hip-Hop ព្រមទាំងភ្លេងញាក់កំដរអារម្មណ៍នោះហើយ ។

< ង៉ឺត!! > ឡានទំនើបពណ៌ខ្មៅដែលទើបនឹងចេញលក់កាលពីម្សិលមិញ ថ្ងៃនេះក៏បានមកឈប់នៅចំពី មុខក្លឹបរាត្រីមួយកន្លែងហើយក៏មិនប្លែកថាឡានថ្លៃៗ បែបនេះមាននរណាជាអ្នកបើកដែរក្រៅតែពី Min Yoongi កម្លោះសង្ហារម្ចាស់ក្រុមហ៊ុនរថយន្តដ៏ធំរបស់កូរ៉េនោះ ។

« អឹស!! ខោស្អីក៏រឹបម្ល៉េះនៀក? » សម្លេងរអ៊ូចេច ចាចរបស់ក្មេងតូច Taehyung ក្រោយពេលទប់ខ្លួនចុះពីឡានទាំងវេទនា ព្រោះតែគេខ្លួនឯងនេះហើយជាអ្នករៀបចំផែនការឲ្យ Yoongi នាំគេនិង Jimin មកក្លឹបនេះដើម្បីសងសឹក Karen តែអ្នកណាទៅដឹងថាគេខ្លួនឯងសោះជាអ្នកវេទនាព្រោះតែអាខោរឹបរាង ដើរមិនចង់កើត ថ្នាក់គេមាឌល្អិតប៉ុណ្ណេះហើយនៅ វេទនាទៀត គួរឲ្យខឹងមែន!!

« នែ៎កុំរអ៊ូពេកមើល នេះយើងលឺឯងរអ៊ូតាំងតែពីនៅ លើឡានចង់បែកក្រដាសត្រចៀកហើយ » Jimin ថាឲ្យទាំងធុញតិចៗរីឯ Yoongi វិញគិតតែពីញញឹមមើលក្មេងទាំងពីរតសម្ដីគ្នា ចេចចាចតែក៏គួរឲ្យ
ស្រឡាញ់ម្យ៉ាងដែរ ជាពិសេសពេលនេះនាយស្លៀកខោខូវប៊យខ្មៅជាមួយអាវស្បែកនិងស្បែកជើងប៊ូ សង្ហារសមឥតទាស់មិនម៉ឺងម៉ាត់ដូចសព្វដងព្រោះតែ បាន Tae គេជួយតុបតែងឲ្យ ។

« ហើយអ្នកណាទៅដឹងថាខោនេះវារឹបយើងហប់ចង់ស្លាប់ ឯងមិនស្លៀកដូចយើងចេះតែមិនរអ៊ូបានហើយ » Tae តបវិញទាំងមុខស្អុយប៉ែ ។

« អឺៗ យើងខុសក៏បាន » Jimin

« យ៉ាងម៉េចក្មេងៗទៅរួចឬអត់? បើមិនរួចទេពួក យើងត្រឡប់ទៅវិញក៏បានដែរ » Yoongi និយាយឡើងព្រោះទីនេះជាក្លឹបមានតែពួកមិនល្អភាគច្រើនចូលទៅ ម្យ៉ាងគេធ្លាប់លឺថាក្លឹបនេះឧស្សាហ៍មានគេ បង្ករឿងមិនចេះតិចដងបានជាបារម្ភក្មេងស្អាតៗដូច Tae និង Jimin ត្រូវមានបញ្ហា ។

« មិនបានទេជ្រុលជាមកដល់ហើយត្រូវតែធ្វើឲ្យបានសម្រេច ពូធ្លាប់លឺគេនិយាយទេថាសឹមៗកុំបំបោលក្រែងពុំដល់ដូច...ដូចស្អីគេអញ្ចេះ? » រាងល្អិតនិយាយយ៉ាងហំហានតែឃ្លាចុងក្រោយនឹកមិនឃើញបានត្រឹមអេះក្បាលទើប Jimin ជួយបន្ថែមឲ្យ ។

꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Completed)Where stories live. Discover now