ភាគទី ៣៤

3.1K 238 0
                                    

_ ល្ងាចក្រោយចេញពីរៀន Jungkook ត្រូវនាំរាងតូចទៅផ្ទះរបស់គេព្រោះទើបតែរៀបការហើយត្រូវ ទៅលេងផ្ទះប៉ាម៉ាក់ជារឿងធម្មតាហើយ ។

« ញ៊ាំឲ្យច្រើនៗទៅណា៎កូន មើលចុះខ្លួនស្គមស្ដើងបែបហ្នឹងម៉េចនឹងឆាប់មានចៅឲ្យម៉ាក់ពរទៅ? » អ្នកស្រី Jeon និយាយផងចាប់ម្ហូបដាក់ចានរាងតូចផង ចង់ហៀរចានទៅហើយ យ៉ាងណាមិញសម្ដីគាត់ធ្វើឲ្យ Tae រឹងខ្លួនស្ដូកនិយាយមិនចេញតែម្ដង នេះគេចុះអេតាស៊ីវិលជាមួយកូនប្រុសគាត់មិនទាន់បានមួយថ្ងៃស្រួលបួលផងក៏បង្ខំឲ្យមានកូនទៅហើយ ។

« អូននិយាយបែបហ្នឹងមើលកូនប្រសារចុះនិយាយលែងចេញហើយ » លោកJeon ជាប្ដីពោលទាំងអស់សំណើចហៅឲ្យ Jungkook ញញឹមមើលទៅ ប្រពន្ធតូចដែលមុខឡើងក្រហម មិនហ៊ានសូម្បីតែក្អកមិនដូចពេលនៅជាមួយគេតែពីរនាក់សោះ ភ្នាល់បានថាបើនិយាយចាញ់គេអាចនឹងហែកមាត់ខ្លួនឯង ចោលក៏ថាបានដែរ ។

« យ៉ាងម៉េច? នេះកូន Tae កើតអី មិនស្រួលខ្លួនហ្អីកូន? » អ្នកម៉ាក់មិនចាប់ភ្លឹកបែរជាបារម្ភមុននឹងចាប់ ដៃរាងល្អិតមើលគេទៅវិញទៅមកធ្វើឲ្យ Tae នេះចង់វិលមុខហើយ ។

« មិនមែនទេម៉ាក់ ខ្ញុំអត់មានកើតអីទេ » Tae

« ម៉េចក៏ថាមិនអី? មុននេះគ្រាន់តែម៉ាក់និយាយពី រឿងពរពោះ កូនក៏ក្រហមមុខបាត់ទៅហើយ » Mr Jeon

« ពិតមែនហ្អេ៎? នេះម៉ាក់ធ្វើឲ្យកូនទើសទាល់ពេកទេ ដឹង? » Mrs Jeon ទម្លាក់ទឹកមុខនឹកស្មានថាខ្លួនធ្វើឲ្យកូនប្រសារពិបាកចិត្ត ។

« គឺ...គឺ... » Tae

« នៅគឺគួរអីទៀត ឆាប់ប្រាប់ម៉ាក់មកកូន » Mrs Jeon តឿនធ្វើឲ្យរាងតូចនិយាយអីលែងចេញ ចង់ប្រាប់ថាគេមិនចង់បានកូនតែគិតៗទៅបើហ៊ានតែគេ ប្រាប់មុខជាត្រូវបង្ខំសួរចម្លើយជីករឹសគល់មិនខានទើប Tae បែរមុខមករក Jungkook ដូចជាកំពុងសុំជំនួយទើបនាយញញឹមបែបយល់ភ្លាមតែម្ដង ។

« គឺអញ្ចេះទេ Tae នៅក្មេងណាស់ម៉ាក់ណាមួយពួកយើងទើបតែរៀបការទៀត ខ្ញុំថាកុំទាន់អាលគិត ដល់រឿងកូនក៏ល្អដែរ » Jungkook ដោះសារតាម សម្រួលឯរាងល្អិតពេលឃើញទឹកមុខម្ដាយក្មេកដូចជាស្របតាមក៏រហ័សថែមថយបន្ទរពីក្រោយទៀត ។

꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Completed)Where stories live. Discover now