ភាគទី ៥៤

3.1K 202 0
                                    

_ ក្រោយចាត់ការរឿងផ្ទាល់ខ្លួនរួចរាល់ហើយ Tae ក៏បើកទ្វារចេញមកវិញជាមួយទឹកមុខស្រពោនគួរឲ្យអាណិតនាំឲ្យរាងក្រាសដែលអង្គុយចាំលើគ្រែឃើញ បែបនោះក៏ស្ទុះក្រោកដើរមករកគេភ្លាម ។

« ម៉េចក៏ទឹកមុខអូនបែបនេះ? មានបញ្ហាអីអាចឲ្យបងជួយអូនបានឬអត់? » នាយសួរដោយបារម្ភទើបរាងតូចងើយមុខមើលគេជាមួយភ្នែកដែលស្រាប់តែហូរទឹកថ្លាៗថែមទាំងពេបមាត់ទៀតផង ។

« ហ៊ឹកៗ Jung... អូននឹកលោកប៉ា នឹកមីងYung នឹកពូDun ហ៊ឹកៗ... នឹកJimin នឹកពូYoon នឹកបងខ្លាំងណាស់ ហ៊ឺ... » Tae ស្រាប់តែយំរៀបរាប់ហូរហែរ នឹកអ្នកនេះអ្នកនោះផ្ដេសផ្ដាសធ្វើឲ្យ Jungkook ដែលមិនយល់អ្វីសោះក៏មានតែទាញ ប្រពន្ធមកអោបលួងលោមប៉ុណ្ណោះ នេះឬ? អារម្មណ៍ឡើងចុះរបស់អ្នកមកខែ?

« ជូៗសំណព្វចិត្តបង គ្រប់គ្នាក៏នឹកអូនដែរណា៎ ឈប់យំទៅ » Jungkook

« ហ៊ឺ...លោកប្ដី? » Tae ងើយមុខឡើងហៅសព្វនាមរបស់មនុស្សជាទីស្រឡាញ់ទាំងភ្នែកម៉ក់ៗដូចកូនសុនខ ។

« បាទ » Jungkook

« បងមាននឹកអូនដូចអូននឹកបងទេ? » Tae

« អោបគ្នាស្អិតថ្នាក់នេះហើយឲ្យបងនឹកអូនធ្វើអី? » Jungkook សួរបកវិញបែបហួសចិត្តតែធ្វើឲ្យរាងតូច មួរម៉ៅច្រាននាយកុំឲ្យអោបគេទៅវិញ ។

« ហ៊ឹកៗ បងអត់នឹកអូនទេហ្អេ៎? បងអត់ស្រឡាញ់អូនទេមែនហ្អេ៎? ហ៊ឹកៗ...មនុស្សឆ្កួត ចាំមើលអូនប្រាប់ ប៉ាអូនហើយ ហ្អា៎... » នេះទៀតហើយ!! មិនទាន់បានធ្វើអីផងក៏យំខុសរឿង អារម្មណ៍ប្ដូរលឿនជាងខ្យល់ព្យុះស៊ូណាមីទៅទៀត ។ Jungkook កាលបើ បែបនេះ នាយក៏មានតែចាំលួងប្រពន្ធហ្នឹងឯង
មិនបាច់បានធ្វើអីទេថ្ងៃនេះ ។

« អូ៎សុំទោសៗ បងនិយាយលេងតើស!! បងស្រឡាញ់អូនស្ទើរលេបទៅហើយ រឿងអីថាមិននឹកនោះប្រពន្ធសម្លាញ់ » នាយចូលទៅអោបរឹតតែ រាងតូចក៏លើកដៃវាយទ្រូងប្ដីមួយដៃទៅវិញ ។

« បងកុហកអូន!! ហ៊ឹកៗ អូនខឹងហើយ » Tae

« ហើយឲ្យបងធ្វើយ៉ាងម៉េចទើបបាត់ខឹង? » Jungkook សួរនាំទើបរាងតូចអោនសម្លឹងមើលកូន ប្រុសក្នុងកន្សែងរបស់រាងក្រាសហើយតប ។

꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Completed)Where stories live. Discover now