ភាគទី ២២

3.1K 260 0
                                    

_ ក្រោយការបង្រៀនចប់ Jungkook ក៏បិទLaptop ប្រុងចូលគេងទៅហើយស្រាប់តែទូរស័ព្ទនាយរោទិ៍ សម្លេងទើបប្រញាប់ទាញមកទទួល ។

@In call

« អាឡូ » Jungkook

« លោកគ្រូJung ថ្មើរហ្នឹងចូលក្រឡាបន្ទំឬនៅហ្អា៎? » សម្លេងសួរបែបឌឺដងរបស់មិត្តនាយដែលស្គាល់គ្នារាប់ឆ្នាំមកហើយ ម្នាក់នោះក៏មិនបានទៅណាឆ្ងាយក្រៅតែពីអ្នកកម្លោះរូបសង្ហារសាច់ផ្អែមញញឹមមានស្នេហ៍ Min Yoongi នោះដែរ ។

« ហើយបើនៅយ៉ាងម៉េចឯង? មិនមែនចង់បបួលយើងទៅផឹកទេដឹង? » Jungkook

« ប្រហែលហើយ » Yoongi

« យើងទៅមិនកើតទេ គ្មានអារម្មណ៍ » Jungkook

« ខូចចិត្តស្នេហាមែនឬអត់? » Yoongi ទាយបែប នេះព្រោះអីមិត្តគេកម្រខូចចិត្តណាស់ មានតែម្ដងដែលធ្លាប់ត្រូវស្រីបដិសេធស្នេហាទើប Jungkook ចេះពិបាកចិត្ត ស្ដាប់សម្លេងលើកនេះគេអាចទាយដឹងថាប្រហែលជារឿងដូចគ្នាហើយ ។

« ហ៊ឺយ!! ម៉េចក៏ឯងដឹង? តែថាយើងត្រូវគេ បដិសេធស្នេហាលើកទីពីរឈឺជាងលើកដំបូងឆ្ងាយណាស់អាYoon » Jungkook ងើបឈរឡើងទៅ និយាយនៅវេរ៉ង់ដាម្ដង ។

« បើចឹងឯងចង់ចុះចាញ់ជាលើកទីពីរដែរហ្អេ៎? មនុស្សដែលយើងពេញចិត្តមិនមែនចេះតែជួបទេ រៀនតស៊ូខំប្រឹងយកឈ្នះចិត្តគេឲ្យបានម្ដងទៅមើល នេះវ៉ឺយកូនប្រុសដើមទ្រូង៥ហត្ថណា៎ » Yoongi

« ឯងនិយាយក៏ដូចជាត្រូវតែក៏មិនត្រូវខ្លះដែរ អ្នកថ្មីនេះណា៎ឆ្នាស់ហើយចិត្តរឹងមែនទែន ម្ដងនេះមិនមែន បដិសេធតែគេហាមយើងឲ្យឈប់ញ៉ែយកតែម្ដង » Jungkook

« ខ្លាំងមែន » Yoongi

« ឯងថាយើងគួរមុខក្រាសតាមញ៉ែឬអត់? » Jungkook

« ចុះឯងស្រឡាញ់គេចង់បានគេធ្វើជាប្រពន្ធដែរឬអត់? » Yoongi សួរបកវិញ ។

« ច្បាស់ជាចង់ហើយ » Jungkook ក៏ឆ្លើយភ្លាមមិនដំអក់ គេចង់បាន Tae ធ្វើប្រពន្ធតាំងតែពីពេលណាត់ជួបជាមួយប៉ាម៉ាក់ម្ល៉េះ ។

« បើចឹងនៅស៊ាំញ៊ាំដល់ណាទៀត គិតគូឲ្យហើយ មុននឹងមានគេមកឆក់ចេញពីភ្នែកឯងបាត់ទៅ យើងគ្រាន់តែប្រាប់ទេ » និយាយបានត្រឹមនេះ Yoongi ក៏បិទទូរស័ព្ទដើម្បីឲ្យ Jungkook បានគិតឡើងវិញដោយខ្លួនឯង មែនហើយ!! Tae ស្អាតថ្នាក់នេះច្បាស់ជាមានអ្នកចាប់ចិត្តមិនតិចនោះទេ ហ៊ានតែគេ នៅតែរវល់ខ្លាចទៀត ច្បាស់ណាស់ ច្បាស់ជាត្រូវជូតទឹកភ្នែកចាំមើលអ្នកដទៃថ្នាក់ថ្នមរាងតូចរបស់គេ មិនខាន មិនអាចប្រហែសបានឡើយ ។

꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Completed)Where stories live. Discover now