ភាគទី ៤១

3.4K 241 0
                                    

_ ក្រោមបរិយាកាសដ៏សែនត្រជាក់ខណៈភ្លៀងនៅខាងក្រៅនៅតែបង្អុរមិនដាច់គ្រាប់ជាហេតុធ្វើឲ្យរាងតូចល្អិតរបស់យើងរងារដល់ថ្នាក់រួញខ្លួនញ័រញាក់ហើយមមើរផ្អៀងបែរមករក Jungkook ដែលមិន ទាន់គេងលក់នៅឡើយ ។

« បែបរងារខ្លាំងហើយមើលទៅ » និយាយរួចនាយ ក៏បង្ខិតខ្លួនទៅក្បែរ Tae ហើយស៊កដៃក្រោមក្បាលរាងតូចឲ្យកើយលើដើមដៃធំរឹងមាំរបស់គេបណ្ដាលឲ្យរាងតូចទទួលបានភាពកក់ក្ដៅញញឹមឡើងទាំងមិនដឹងខ្លួននៅលើកដៃអោបចង្កេះរាងក្រាសវិញយ៉ាងណែនទៀតផង ចម្លែកអីជង្គង់គេរុញឡើងចុះត្រដុសជាមួយភាពរឹងមាំក្នុងខោ Jungkook ឲ្យខឹងឡើងទល់សឹងប្រេះថ្នេរខោទៅហើយ ។

« សឺត...អូនធ្វើបាបបងធ្វើអីក្មេងឆ្កួតអ្ហើយ » នាយ ខាំមាត់ទប់អារម្មណ៍ក្ដៅក្រហល់ក្រហាយពិបាកទ្រាំ បើឲ្យនៅបែបនេះយូរតទៀតគេខ្លាចថាទ្រាំលែងបានណាស់ ។

« ម៉ាក់... » នៅសុខៗ ក្មេងតូចក៏មមើរហៅរកអ្នក ម៉ាក់ដែលបានស្លាប់ទៅជាយូរនៅក្នុងសុបិន្តទាំងមាត់ ញញឹមមិនឈប់ដូចជាជួបរឿងល្អណាស់ធ្វើឲ្យ Jungkook ផ្ទៀងស្ដាប់និងសម្លឹងមើលស្នាមញញឹមស្រស់ស្អាតរបស់ Tae ជាអ្វីដែលគេមិនធ្លាប់ឃើញឡើយ វាពិតជាស្អាត...ស្អាតខ្លាំងណាស់ ។

« Tae...ស្រឡាញ់ម៉ាក់ណាស់មែនទេ? »

« អ្ហឹម...Tae ស្រឡាញ់ម៉ាក់ខ្លាំងណាស់ ម៉ាក់នៅជាមួយ Tae និងប៉ាណា៎ម៉ាក់ណា៎ ម៉ាក់... » សំណួរដែលរាងក្រាសសួរបែរជាធ្វើឲ្យរាងល្អិតមមើរឆ្លើយទាំងមិនដឹងខ្លួនទៅវិញតែមានដឹងទេថាអ្វីដែលគេនិយាយធ្វើឲ្យអ្នកខ្លះអត់នឹងមិនញញឹមមិនបាន គេគួរឲ្យស្រឡាញ់លើសពីគួរឲ្យស្រឡាញ់ទៅទៀត នេះបើអាចណា៎ Jungkook ចង់តែចាប់រាងតូចទុកកុំឲ្យទៅបញ្ចេញភាពគួរឲ្យស្រឡាញ់នេះឲ្យអ្នកផ្សេងបានឃើញក្រៅពីគេខ្លាំងណាស់ ។ មួយសន្ទុះក្រោយ Tae ក៏ឈប់មមើរនិយាយតែញញឹមជាប់ជានិច្ចដោយអោបអ្នកជាប្ដីយ៉ាងណែនព្រោះកក់ក្ដៅដូចបានអោប ម៉ាក់ឯ Jungkook ក៏អោបគេវិញដូចគ្នាក្នុងភួយតែ មួយ តែថានាយសឹងតែប្រេះទ្រូងស្លាប់ហើយព្រោះក្មេងដេកលក់មិនដឹងខ្យល់អីធ្វើបាបគេណាស់
ចាំមើលតែមានឱកាសណា៎ គេសន្យាថានឹងបង្ក្រាបឲ្យខ្លាតូចមួយក្បាលនេះព្រមបន្ទន់ខ្លួននៅក្នុងរង្វង់ដៃ នាយជាមិនខាន ។

꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Completed)Where stories live. Discover now