ភាគទី01 : ផ្តើមរឿង

13.6K 548 9
                                    

សេអ៊ូល...

    ការដែលរៀបការជាមួយមនុស្សដែលខ្លួនមិនបាន ស្រលាញ់មិនមែនគ្រប់គូរសុទ្ធតែអាចចុះសម្រុងគ្នា បាននោះទេ ក៏ដូចជានៅក្នុងគ្រួសារទាំងពីរនេះវិញ ដោយសារចាស់ៗផ្សំផ្គុំទៅហើយ លោក ចន ជុងហូ គ្មានជម្រើសនិងប្រកែកបានទេបើទោះជាគាត់មាន គូរស្នេហ៍ទៅហើយក្តីក៏ត្រូវតែរៀបការជាមួយកូន ស្រីតែម្នាក់ក្នុងគ្រួរសារត្រកូលចន អ្នកស្រី ចន បូអា ទាល់តែបាន ។
    ចាស់ៗបារម្ភខ្លាចកូនមិនចុះសម្រុងទើបរៀបចំ គម្រោងអោយកូនៗឆាប់មានកូនគ្រែងឡ៎កូនជាចំណងរក្សាគ្រួសារអោយនៅជួបជុំគ្នាជារៀងរហូត បាន ។
    ទីបំផុតអ្នកស្រីចន បូអា ក៏មានផ្ទៃពោះតែរឿងដែលមិននឹកស្មានគឺលោក ចន ជុងហូ បែរជានាំនាង គីម ជេហុី ជាអតិតសង្សារមករស់នៅក្រោមដំបូលតែមួយទៅវិញ ។ អ្នកណាទៅទ្រាំបាន? ថ្ងៃណាមួយគង់តែ ត្រូវប្រេះបែកទេ ។
     "ខ្ញុំទ្រាំលែងបានហើយម៉ាក់ ខ្ញុំនិងលែងលះ ខ្ញុំមិនអាចទ្រាំរស់នៅជាមួយនាងកញ្ច្រោងនោះបានទៀត ទេ បើលោកចន ស្រលាញ់នាងយកនាងចុះ"
    "ចុះកូន? ឯងគ្រប់ខែហើយណា សម្រាលកូនសិនទៅ រឿងលែងលះយើងប្រាកដជាត្រូវឡើងតុលាការ ប្តឹងផ្តល់គ្នាដើម្បីយកកូនមកចិញ្ចឹម"
    "ខ្ញុំទ្រាំទៀតបាន តែខ្ញុំមិននៅផ្ទះនោះទេទៀត"
    "បានៗម៉ាក់យល់ហើយ"
    ក្រោយសម្រាលកូនបានប៉ុន្មាន អ្នកស្រី បូអា ក៏ស្នើរប្តឹងលែងលះតែដោយសារកូននេះជាកូនភ្លោះ តុលាការម្រេចអោយម្នាក់មួយ ទម្រាំបញ្ចប់រឿងអស់ លុយក៏ច្រើន ខាតពេលក៏ច្រើន ។
    នាងសម្រាលបានកូនភ្លោះប្រុសទាំងពីរនិងដាក់ ឈ្មោះចុះចូលបញ្ចីគ្រួសារយ៉ាងលឿនបំផុត កូនបង ឈ្មោះ ចន ជុងហ្គី និងកូនប្អូន ចន ជុងហ្គុក ។ ជុងហ្គី បានទៅលើលោកចន ចំណែក ជុងហ្គុក បានលើអ្នក ស្រី បូអា ប៉ាម៉ាក់នាងជាអ្នកមានដែរទើបបញ្ចូននាង អោយទៅរស់នៅក្រៅប្រទេសដល់ស្ងាត់មួយអ្នក ស្រុកសិនទើបអោយមកវិញ ។
  
    ក្រោយពីការលែងលះកូនច្បងដែលត្រូវរស់នៅជាមួយឪពុក នាងជាប្រពន្ធក្រោយមិនបានរៀបការក៏ ចូលមករស់នៅនិងដើរប្រកាសប្រាប់គ្រប់គ្នាថាខ្លួនជា ប្រពន្ធលោក! និងថែមទាំងបញ្ជារអ្នកក្នុងផ្ទះហាមរំលឹកថា ជុងហ្គី មានបងប្អូនភ្លោះជាដាច់ខាតអោយប្រាប់ថាគេជាកូនទោលមិនមានបងប្អូនឯណាទេ ។ បំណងរបស់នាងគឺខ្លាចគេធំឡើងនាំបងប្អូនភ្លោះរបស់គេមកបែងចែកទ្រព្យសម្បត្តិ ។
    "ចាប់ពីថ្ងៃនេះតទៅ ខ្ញុំជាអ្នកស្រីធំនៅទីនេះ ខ្ញុំបញ្ជារហាមអ្នកណារំលឹកដល់ ចន បូអា និងកូនភ្លោះ របស់ ជុងហ្គី ជាដាច់ខាត! អ្នកណាហ៊ានជំទាស់និងត្រូវដេញក្បាលចេញ"
    "ខ្ញុំស្តាប់តែបញ្ជារលោកម្ចាស់ទេ"
    "អេ! ខ្ញុំជាចៅហ្វាយស្រី! ប្រយត្ន័តែលោកម្ចាស់ មកខ្ញុំដេញពួកឯងចេញ"
    "សុំទោសអ្នកនាង"
    "ហៅយើងថាលោកស្រី! ចាំទុកសម្តីយើងទាំង ប៉ុន្មាន មានតួនាទីធ្វើស្អីក៏ធ្វើទៅកុំអោយយើងដឹងថា ហ៊ានលើសតួនាទីអោយសោះ ។
    "ចាស៎...លោកស្រី!"
    ចាប់តាំងពីថ្ងៃនោះមកគ្មានអ្នកណានិយាយដល់ លោកស្រី បូអា ទៀតនោះទេ ។
    គ្រួសារក្រោយរបស់លោកចន ពេលនេះមានកូន ប្រុសម្នាក់ដែរ តាំងពីមានកូននោះមក ជុងហ្គី មិនសូវ ទទួលបានការមើលថែថ្នាក់ថ្នមពីប៉ារបស់នាយទៀត ទេមានតែអ៊ំម៉ែដោះដែលជាអ្នកមើលថែយកចិត្តទុក ដាក់នាយជាងគេ ។ ម៉ែដោះម្នាក់នោះគឺជាបងប្អូនសាច់ឆ្ងាយរបស់លោកចន គាត់មកទីនេះរស់នៅក្នុង ផ្ទះនេះសុំត្រឹមតែមានញាំគ្រប់គ្រាន់និងធ្វើការនៅក្នុង ផ្ទះជាការតបស្នងហើយសន្យាមើលថែ ជុងហ្គី អោយបានល្អ ហើយគាត់មានសិទ្ធិធំជាងគេលើអ្នកបម្រើក្នុងផ្ទះទាំងអស់ ពិសេសអ្នកដែលមិនសូវស្តាប់សម្តី គីម ជេហុី តែពួកគេស្តាប់សម្តីគាត់ជាង ។

ម្ចាស់គ្រងបេះដូង (ចប់)Where stories live. Discover now