ភាគទី16 : បង្កើតភាពស្នឹតស្នាល?

3.9K 329 2
                                    

   ចំណាយពេលមួយម៉ោងទម្រាំបានចេញពីផ្ទះផុត តាមផ្លូវ ថេហ្យុង អេះអុញចង់សួរនាំអំពីរឿងស្នាមសាក់នោះតែដូចជាមិនហ៊ាន តែគេក៏ចង់ដឹង ព្រោះ មើលទៅនាយគឺមិនសមនិងមានស្នាមសាក់នោះទេ ហើយមិនមែនសាក់ធម្មតាៗឯណា លេងឡើងពេញដៃម្ខាងនោះតែម្តង ។
    "មិនដែលដឹងសោះថាបងមានស្នាមសាក់បែបនេះ?" ស្ងាត់ៗ ថេហ្យុង ក៏បន្លឺឡើងហៅចំណាប់អារម្មណ៍អោយនាយជាប្តីងាកបែរមកមើលបន្តិចតែក៏បែរទៅមុខវិញព្រោះកំពុងផ្តោតលើការបើកបរ ។
   "ឬពីមុនឃើញថាមិនមានសាក់?"
   "ពីពេលណាក៏មិនដែលឃើញដែរ បងមិនដឹងខ្លួនទេឬថាខ្លួនឯងបងតែងតែលាក់បាំងជាមួយខ្ញុំគ្រប់រឿងទាំងអស់ តែទូលាយជាមួយអ្នកគ្រប់គ្នា"
"មានឯណា? រឿងស្នាមសាក់ បងលាក់ព្រោះខ្លាច អូនមិនពេញចិត្ត"
   "មុននិងក្រោយគង់តែឃើញ បើបងគិតថាខ្ញុំជាចំនែកគ្រួសារបង បងគួរតែនិយាយជាមួយខ្ញុំមួយម៉ាត់ ឬបងសាក់តាំងពីមិនទាន់ស្គាល់ខ្ញុំ? តើមែនទេ?"
   "មិនចូលចិត្តឬ?"
"ចូលចិត្ត...អេ! ខ្ញុំគឺចង់ដឹងថាបងសាក់ពីពេលណា?"
   "យូរហើយ មើលទៅវាមានពណ៌មិនដិតដូចពេល ដំបូងទេ តែបើអូនចូលចិត្ត បងនិងសាក់បន្ថែមទៀត"
"បានហើយ! បងជា CEO មិនមែនអ្នកលេងទេ ប៉ុណ្ណឹងហើយសង្ហារ"
   "ស្មានថាអូនមិនចូលចិត្តវា"
"វាចំណង់ចំណូលចិត្តបែប បងចូលចិត្តសាក់ ចំណែកខ្ញុំចូលចិត្តអីផ្សេង"
   "អូនចូលចិត្តអី?"
   "នៅពេលដែលបងនិយាយថា សូមអោយខ្ញុំធ្វើអ្វី ដែលខ្ញុំចូលចិត្ត នោះបងនិងបានដឹង"
   "អូនចូលចិត្តការថើប ការយល់ចិត្ត និងចូលក្លឹប?"
   "យ៉ា...បង..."
"អូននិយាយខ្លួនឯងកាលពីយប់មិញ"
   "ទៀតហើយ...តើយប់មិញវាយ៉ាងម៉េចខ្លះ?"
   "អូននិយាយថា...ថើបអូនមក"
"អត់ទេ មិនពិតទេ"
   "ពិត"
   "ឈប់និយាយជាមួយហើយ"
"បងច្បាស់ជាអប្សុកមិនខាន"
"តើបើកដល់ពេលណាទើបដល់?"
"អូនឃ្លានឬ?"
"អឹម" ថេហ្យុង ងក់ក្បាលព្រោះតែនៅមិនទាន់បាន ញាំអីសូម្បីបន្តិច ។ ជុងហ្គុក ងាករកមើលហាងអាហារ គួរសមមួយកន្លែងក៏អែបចូលតែម្តង ។
"អូនចូលទៅមុន បងខលទៅមិត្តសិន"
"ខ្ញុំចាំចូលទៅជាមួយគ្នា"
"ចាំបន្តិច! ហាឡូ មីនហ្យូហា៎ យើងនៅ..."
បញ្ចប់ការសន្ទនាពួកគេក៏បណ្តើរគ្នាចូលទៅក្នុងហាង ។ ជុងហ្គុក ជាអ្នកហៅអាហារ នាយហៅច្រើនមុខព្រោះមិត្តនាយក៏មកដែរ ។
"អូនអាចញាំមុនបាន"
"ចាំមិត្តបងមកក៏បាន"
"អាចនិងយូរ អូនឃ្លានមិនចឹង?"
"ក៏បាន..."
"អូ៎...គេមកហើយ! មីនហ្យូ ខាងនេះ" ជុងហ្គុក ងើបបក់ដៃហៅនាយជាមិត្តអោយចូលមករក ថេហ្យុង ក៏ត្រូវងើបឈរដើម្បីរាក់ទាក់មិត្តប្តីរបស់គេដូចគ្នា ។
"សួស្តី" ថេហ្យុង
"សួស្តី...អា៎...នេះគឺ..." មីនហ្យូ
"ថេហ្យុង ប្រពន្ធយើង" ជុងហ្គុក
"ជួបផ្ទាល់ស្អាតជាក្នុងរូបថតឆ្ងាយណាស់ ខ្ញុំគឺ គីម មីនហ្យូ រីករាយដែលបានស្គាល់" មីនហ្យូ
"បាទ រីករាយដូចគ្នា" ថេហ្យុង
"អង្គុយមក" ជុងហ្គុក ថាហើយពួកគេក៏នាំគ្នាអង្គុយ និយាយគ្នាបណ្តើរ ញាំបណ្តើរ ។
"មិនប្រាប់ថានាំប្រពន្ធមកជាមួយ?" មីនហ្យូ
"គ្រាន់តែនាំមកញាំបាយ ឯងធ្វើដូចធំដុំទៅកើត?" ជុងហ្គុក
"ត្រូវហើយ យើងក៏ត្រូវប្រយត្ន័មាត់ខ្លះហើយ ចៅហ្វាយ" មីនហ្យូ
"ហេតុអីហៅថាចៅហ្វាយ?" ថេហ្យុង
"បងជាចៅហ្វាយគេនៅក្រុមហ៊ុន" ជុងហ្គុក
"អូ៎..." ថេហ្យុង
"អ៊ួយ...ផ្អែមអីផ្អែម..." មីនហ្យូ
"ស្អីរបស់ឯង?" ជុងហ្គុក
"ចង់បានន័យថាមួយមុខនេះផ្អែម ដូចជាផ្អែមជាង គ្រឿងដើមយ៉ាងម៉េចមិនដឹងទេ" មីនហ្យូ
   "អត់សាច់ការមែន! ថេហ៍ អូនញាំទៅកុំខ្វល់ពីគេពេកអី នេះញាំអោយច្រើនៗទៅ" ជុងហ្គុក ចាប់ អាហារខ្លះដាក់អោយ ថេហ្យុង ក្រោមខ្សែរភ្នែកមិត្ត របស់ខ្លួនតាមមើលត្រៀមតែបង្អាប់នាយបន្តទៀត ។ ព្រះអើយមើលកាយវិការពួកគេចុះ សម្តែងឯណាពូកែជាតារាសម្តែងទៅទៀត?
    "អ្នកទាំងពីរមានអីត្រូវនិយាយក៏និយាយចុះមិនបាច់គ្រែងចិត្តខ្ញុំទេ" ថេហ្យុង
  "អូ៎...មែនហើយ ជុងហ្គុក ហា៎...អឹប" ហៅភ្លាមៗ មីនហ្យូ នឹកឃើញប្រញាប់បិទមាត់ខ្លួនឯងភ្លាមដែរ ខណៈដែល ជុងហ្គុក ងើបមើលមុខគ្នាយ៉ាងលឿន ។
    "អា៎...ហាសហា៎...វាហៅបងតែបែបនេះតាំងពីនៅរៀនអាមេ...គឺរៀនវិទ្យាល័យ" ជុងហ្គុក ប្រញាប់កែស្ថានការណ៍ ទឹកមុខទាំងពីរនាក់ធ្វើអោយ ថេហ្យុង អត់មិនសង្ស័យមិនបានទេ ។
    "ទាំងពីរនាក់នេះប្លែកខ្លាំងណាស់" ថេហ្យុង
"ពួកយើងគឺបែបនេះហើយ អូ៎...សុំពេលតិច" មីនហ្យូ ងើបចេញព្រោះមានអ្នកខលមករកនាយ មួយសន្ទុះក៏ចូលមកប្រាប់វិញ ។
"អឺ...ជុងហ្គុក យើងទៅមុនហើយមានការបន្តិច លាសិនហើយ ថេហ្យុង" មីនហ្យូ ញញឹមដាក់ ថេហ្យុង បន្តិចមុននិងដើរចេញពីហាងទៅមុន ។ ចេញទៅផុត ថេហ្យុង ក៏សម្លក់សម្លឹងមុខ ជុងហ្គុក ភ្លាមព្រោះលឺតែមិត្តនាយហៅថា ជុងហ្គុក រហូត ។
"ចន ជុងហ្គុក"
"បាទ...អឺ...អូនហៅបង?" ជុងហ្គុក ភ្លេចខ្លួនឆ្លើយ លឿនព្រោះជាឈ្មោះនាយនោះអី ។
"ហេតុអីក៏ ជុងហ្គុក រហូតអញ្ចឹង?"
"គេហៅតែបែបហ្នឹង ហៅតាំងពីនៅរៀន គឺព្រោះ វាជាឈ្មោះក្រៅរបស់បងនោះអី បងធ្លាប់ប្រាប់អូនហើយតើ"
"ចុះខ្ញុំមានទៅថាអ្វី?"
"ញាំទៀតទៅ"
"បងក៏ដូចគ្នា"
"ចេញពីនេះទៅ អូនចង់ទៅណា? ថ្ងៃនេះបងទំនេរ បងនឹងកំដរអូន"
"ចង់ទៅហាងសិន ព្រោះនឹកមិនទាន់ឃើញថាគួរ ទៅណា?"
"ក៏បាន"
និយាយត្រូវគ្នាហើយ ក្រោយញាំអាហាររួចហើយ ជុងហ្គុក ក៏ជូនគេមកហាងហើយនាយក៏នៅទីនេះជាមួយគ្នាដែរ ។
ថ្ងៃនេះប្លែកណាស់ មានភ្ញៀវមកជាហូរហែរតែម្តង ជុងហ្គុក អង្គុយមើលទៅ ថេហ្យុង ជាមួយភ្ញៀវរហូត ដល់នាយធុញទៅហើយ ។
"បិទហាងល្អទេ?"
"ហេតុអី?"
"ភ្ញៀវច្រើនខ្លាចអូនហត់"
"ហៃយ៉ា...ចំមែន!"
"បងនិយាយពិតមែន"
"មែនហើយ ជុង! ល្ងាចស្អែកនេះមកអាចទៅចូលរួមមង្គលការមិត្តជាមួយខ្ញុំបានទេ?"
"បានស្រាប់ហើយ មិត្តអូនគឺមិត្តបង"
"ប្រសើរណាស់! តែបងអង្គុយបែបនេះមានធុញឬអត់?"
"បងមិនចង់នៅមួយកន្លែងទេ"
"ក៏បាន! ខ្ញុំ Call អោយ ជុងវ៉ុន មកសិន" ថេហ្យុង ហៅអោយប្អូនរបស់គេមកចាំហាង គេនឹងមានពេល វេលាល្អៗជាមួយស្វាមីរបស់គេខ្លះនោះអី ។
ពេល ជុងវ៉ុន មកដល់ពួកគេក៏ចេញទៅ ជុងហ្គុក ឆ្លៀតស្រែកផ្តាំអោយ ជុងវ៉ុន បិទហាងទៀតផង ។
ពួកគេទៅទិញសម្លៀកបំពាក់សម្រាប់ចូលរួមមង្គលការល្ងាចស្អែកនេះ បន្ទាប់មកពួកគេក៏បានចំណាយពេល ដើរលេងនិងថតរូបជាមួយគ្នាទៀតផង ។ ថ្ងៃនេះនាយ បានបង្កើតស្នាមញញឹមអោយ ថេហ្យុង ជំនួសអោយ ការសុំទោសនៅថ្ងៃក្រោយ យ៉ាងណារឿងទាំងអស់នេះនាយមិនអាចលាក់មួយជីវិត ស្រាប់ហើយ ។
"សប្បាយសិនចុះ យើងមិនបណ្តោយអោយឯង រីករាយរហូតនោះទេ ចន ជុងហ្គី"

ម្ចាស់គ្រងបេះដូង (ចប់)Where stories live. Discover now