ភាគទី14 : ស្នាមសាក់?

3.8K 338 1
                                    

     ត្រលប់មកមើល ថេហ្យុង ឯណេះវិញ រយៈពេលដែលចាកចេញពីផ្ទះនោះគេមិនបានសប្បាយចិត្តអីនោះទេគ្រាន់តែគ្រាន់បើជាជាងនៅឃើញមុខអ្នកដែលមិនអើពើនិងខ្លួនដែរ ។ ហេតុអីបានជាគេស្រវឹង? ព្រោះគេខូចចិត្តគេបានឃើញនាយជាមួយ មនុស្សស្រីនៅខាងក្រៅពីចម្ងាយ គេស្រង៉ាកចិត្តជាមួយមិត្តរបស់គេទៀតផង ។ មិត្តរបស់គេបានមកហៅមង្គលការនិងនិយាយលេងជាមួយគ្នាផង ។
   "ថ្ងៃនោះកុំភ្លេចទៅជាមួយស្វាមីឯងផងណា"
   "គឺ...គាត់..."
   "ឯងឈ្លោះគ្នា?"
   "អត់ទេ! គ្រាន់តែគិតថាគាត់អាចនឹងរវល់"
   "អញ្ចឹងមិនអីទេ អោយតែឯងចូលរួមគឺបានហើយ"
   "ប្រាកដណាស់"
   "ហៃយ៉ា ថេហ្យុហា៎ ឯងកុំគិតតែរកសុីភ្លេចយកចិត្តទុកដាក់ជាមួយប្តី យើងគិតថាឯងជាប្រុសប្រហែលមិនពូកែយកចិត្តប្តីទេ តែប្តីរបស់ឯងសង្ហារណាស់តែគាត់ណាយចិត្តយើងស្តាយជំនួស"
   "យើងមិនដឹងទេ ខ្លាចថាចូលទៅក្បែរអាចនឹងរំខានគាត់"
   "បើគាត់ថាឯងរំខាន ឯងច្បាស់ជាអន់ចិត្ត ប៉ុន្តែបើគិតតែនៅគិតបែបនេះ ជីវិតប្តីប្រពន្ធឯងមិនអាចរីករាយនោះទេ ថ្ងៃសម្រាកបើគាត់មិននិយាយអីឯងគួរតែនាំគាត់លំហែរខួរក្បាលខ្លះណា ទោះយើងមិនទាន់រៀបការតែបទពិសោធន៍មួយនេះចងចំណងស្នេហាពួកយើងរហូតមកដល់ថ្ងៃរៀបការ ឯងក៏ដឹងថាពួកយើងទាក់ទងគ្នាយូរប៉ុណ្ណាដែរ"
   "យើងដឹងហើយ អរគុណឯង"
   "អញ្ចឹងយើងទៅវិញសិនហើយ នៅមានកន្លែងទៅច្រើនទៀត"
   "អឹម!"
   ក្រោយនាងចេញទៅបាត់ ថេហ្យុង អង្គុយគិតកើត ទុក្ខ គិតចុះគិតឡើងរវាងពួកគេដល់ដំណាក់កាលនេះក៏ព្រោះតែការប្រងើយកន្តើយមិនមែនតែនាយជាប្តី តែគេវិញក៏មិនសូវទៅស្នឹតក្បែរនិងនាយដែរ ពេលខ្លះនាយខលមកសួរនាំគេ តែគេវិញបើមិនមានរឿងអីមួយទេគឺគេមិនដែលខ្វល់ខលសួរនេះសួរនោះឬទៅរកនាយនៅក្រុមហ៊ុនដែរ បើនាយមិនមករកគេ គឺមានតែជួបគ្នានៅផ្ទះ ហើយទម្រាំតែគេបិទហាងគឺ ម៉ោង 8យប់ទៅហើយ ។

   នៅពេលដែល ថេហ្យុង ចេញក្រៅ គេរើសម្លៀកបំពាក់ប៉ុន្មានសម្រាប់ប៉ុណ្ណោះព្រោះគិតថានាយនិងមកតាមគេ តែនាយស្ងាត់បែបនេះគេនៅបន្ត របស់ប្រើប្រាស់ក៏អស់ទើបចេញក្រៅដើម្បីទិញវា គេដើរតែម្នាក់ឯងតែមានអ្នកចាំដើរតាមគេរហូត តែគេមិនខ្វល់ឡើយ ។ ស្នាមញញឹមស្រាលទៅកាន់គ្នា រើសម្លៀកបំពាក់អោយគ្នា ឃើញបែបនេះក្នុងចិត្តខឹងណាស់ ចង់ខលទៅ ចង់ចូលទៅតែគេជាអ្នកនិយាយថាអោយរកអ្នកផ្សេងរៀងខ្លួន ខ្លួនឯងបើបែបនោះមានតែដើរចេញតែក្នុងទ្រូងឈឺឈីបៗ បើទោះជាមិនទាន់ស្រលាញ់នាយខ្លាំងតែក៏មានចិត្តួទៅលើនាយខ្លះដែរ ។

ម្ចាស់គ្រងបេះដូង (ចប់)Where stories live. Discover now