ភាគទី49: យូរៗទៅនិងស៊ម

3.7K 298 3
                                    

ក្រុមប៉ូលីសរៀបចំសំណុំរឿងបញ្ជូនទៅថ្នាក់លើរៀបចំបញ្ចប់រឿងក្តីដោយសារជនបង្ករត្រូវបានចាប់ ខ្លួនយកមកកាត់ទោសអស់ហើយ ។ ចំណែកពួកគេក៏មិននិយាយតវ៉ាអ្វីដែលព្រោះភស្តុតាងមានគ្រប់អស់ ហើយពិបាកនិងប្រកែកដូចគ្នា ។ តុលាការកាត់ទោស អ្នកស្រី គីម ជេហុី ជាប់ពន្ធ័ធនាគារមួយជីវិតពីបទ សម្លាប់មនុស្ស ហើយ ជេហា ជាប់យូរឆ្នាំ ចំណែក សុងអា តិចឆ្នាំជាងគេព្រោះគាត់តវ៉ាក្តីយករួចខ្លួនតែឯង ។
ដោយឡែក ជុងហ្គុក ឯណេះវិញភ្ញាក់ពីគេងមក ដោយមាន ថេហ្យុង គេងអោបនិងទ្រូងគិតស្មានថា នៅផ្ទះ នាយបម្រាស់ខ្លួនធ្វើអោយនាយតូចភ្ញាក់ ។
"ហឹម..? បងភ្ញាក់ពីកាល?"
"មិញនេះទេ អូនគេងបន្តក៏បានបងទៅធ្វើការហើយណា ព្រឹកនេះមានប្រជុំជាមួយបងប្រុស"
"ឈប់ ជុងហ្គុក!" ថេហ្យុង ឃាត់នៅពេលនាយ រៀបហ្នឹងងើបចេញពីគ្រែ ។
"មានអីមែនទេ?"
"បងចង់ទៅណា? បងមិនទាន់ជាទេ"
"បងឈឺអី?"
"ពេលនេះនៅមន្ទីរពេទ្យ ជុងហ្គុក បង...បងតាំង សតិឡើងកុំបំភ័យអូនទាំងព្រឹកបានទេ?"
"ហេតុអីក៏ពួកយើងនៅមន្ទីរពេទ្យ? បងកើតអី? មានរឿងអីម៉េចបងមិនចាំអញ្ចឹង?" ជុងហ្គុក រ៉េភ្នែក មើលជុំវិញបន្ទប់ឃើញថាជាមន្ទីរពេទ្យពិតមែន នាយចាំបានតែថាយប់មិញគេងអោប ថេហ្យុង បែបនេះ ចុះហេតុអីមកនៅមន្ទីរពេទ្យវិញ?
"ជុងហ្គុក...ហុឹកៗ មិនអាចអញ្ចឹងបានទេ"
"ម៉េចក៏អូនយំអញ្ចឹង?" ជុងហ្គុក ភ៏យភ្លាមៗក្រោយ ថេហ្យុង យំបែបនេះនាយភ័យណាស់ហើយក៏ចាប់ ក្រសោបនាយតូចមកអោប ។
"ហុឹកៗ បងអត់ចឹងទេ បងអត់អីទេ បងលេងសើច ជាមួយអូនមែនទេ សុំអង្វរមកឈប់លេងទៅ" ថេហ្យុង យំបណ្តើររៀបរាប់បណ្តើរគ្រែងឡ៎រនាយឈប់ លេងសើចធ្វើជាភ្លេចភ្លាំងដាក់គេ ។
"អូនធ្វើអោយបងវិលវ៉ល់ហើយ បងមានកើតអីឯណា? កុំយំអី កុំយំ" ជុងហ្គុក អោបលួងអង្អែលខ្នងដូច កូនក្មេងដែលសុខៗក៏យំមិនដឹងមូលហេតុ ។
"មិនអីទេ បងនៅទីនេះសិនហើយ អូនទៅរៀបចំ ខ្លួនទៅតាមលោកគ្រូពេទ្យយកបងទៅពិនិត្យ" ថេហ្យុង ងើបចេញពីនាយទៅបន្ទប់ទឹកដោយយក សម្លៀកបំពាក់ទៅជាមួយផង ។ ចំណែក ជុងហ្គុក នៅអង្គុយគិតថាខ្លួនឯងកើតអី? យប់មិញគេងអោប គ្នានៅផ្ទះសោះភ្ញាក់ឡើងគេងអោបគ្នានៅមន្ទីរពេទ្យ ទៅវិញ? តែការចងចាំរបស់នាយរំលងមួយថ្ងៃទៅហើយ ។
ក្រោយរៀបចំខ្លួនរួច ថេហ្យុង ទាក់ទងទៅពេទ្យ យក ជុងហ្គុក ទៅពិនិត្យផ្នែកខួរក្បាលដើម្បីបញ្ជាក់ អាការៈកាន់តែច្បាស់ ។ ខណៈដែលនៅរង់ចាំគេបាន ទាក់ទងទៅម៉ាក់របស់ ជុងហ្គុក ភ្លាមៗគាត់មកដល់ទាំងព្រឹកព្រមជាមួយអាហារ ។
មកដល់ ថេហ្យុង បានប្រាប់រឿងកាលពីពេលដែលនាយដឹងខ្លួនទៅគាត់ ដំបូងគិតថាលាក់ដើម្បីកុំ អោយគាត់ពិបាកចិត្តតែមើលទៅនាយកាន់តែយ៉ាប់ គិតថាលាក់មិនបានទើបប្រាប់តែម្តងទៅ ។
ទាំងពីរនាក់ម៉ាក់ក្មេកនិងកូនប្រសារអង្គុយរង់ចាំ ជុងហ្គុក ចំណែក ជុងហ្គី ព្រឹកនេះនាំ ជេអុីន ទៅជួប គ្រួសាររបស់នាងជាលើកចុងក្រោយមុននិងបញ្ជូនពួកគេទៅកាត់ទោសតាមច្បាប់ រួចការងារនាយនិង ទៅមើលសុខទុក្ខរបស់ ជុងហ្គុក តាមក្រោយ ។
ជុងហ្គុក ដាក់រទះរុញទៅបន្ទប់សម្រាកវិញចំណែក ថេហ្យុង នៅស្តាប់លទ្ធិផលពីពេទ្យជាមួយម៉ាក់ក្មេក របស់គេ ។
"តើគាត់យ៉ាងម៉េចហើយដុកទ័រ គាត់មានបញ្ហារអ្វី ធ្ងន់ធ្ងរឬអត់?" ថេហ្យុង រហ័សសួរនាំព្រោះតែគេ បារម្ភខ្លាំងណាស់ ។
"ខួរក្បាលរបស់គាត់ក្រឡាប់បន្តិចគឺដោយសារ ដួលបោកខ្លាំងពេក កំឡុងពេលព្យាបាលគាត់និង ភ្លេចភ្លាំងរឿងភ្លាមៗត្រឹមប៉ុន្មាននាទី ហើយគាត់ចាំតែ រឿងមុនកើតហេតុប៉ុណ្ណោះ ការព្យាបាលទាមទារការអត់ធ្មត់ខ្ពស់ណាស់ព្រោះគាត់និងសួររឿងមុននេះ ប៉ុន្មានពីប៉ុន្មាននាទីក្រោយ"
"ចុះប្រើពេលយូរប៉ុណ្ណាដើម្បីព្យាបាល? ហើយកូនប្រុសរបស់ខ្ញុំមានឱកាសដូចដើមវិញទេ?"
"គាត់និងដូចដើមវិញគឺលើការព្យាបាលដឹតដល់ និងការអត់ធ្មត់ខ្ពស់ដូចខ្ញុំបាននិយាយមុននេះអញ្ចឹង បើសិនសម្លត់ឬទុកអោយគាត់នៅតែឯងគាត់និងគិត ច្រើនហើយវានិងវិវត្តន៍ទៅដំណាក់កាលថ្មីគឺបាត់ការ ចងចាំបន្តិចម្តងៗ"
"ព្រះអើយ ជុង..."
"ព្យាបាលគេតាមរបៀបណាក៏បាន អស់ប៉ុន្មានក៏ខ្ញុំ ព្រមអោយតែកូនខ្ញុំដូចដើមវិញដុកទ័រសូមជួយរៀបចំផងណា"
"ខ្ញុំនិងអោយថ្នាំសម្រាប់ព្យាបាលតែសំខាន់លើ អ្នកមើលថែគេដូចគ្នា"
"ខ្ញុំនិងព្យាយាមអោយអស់ពីសមត្ថភាពដើម្បីមើល ថែគាត់"
"ម៉ាក់ពឹងលើកូនហើយណា ថេហ្យុង អរគុណដុកទ័រណាស់"
"ជាតួនាទី បើមិនស្រួលប្រញាប់ទាក់ទងមកខ្ញុំ សុំទៅសិនហើយ"
"ចាស៎ ហ៊ឹម..." ម៉ាក់របស់ ជុងហ្គុក ដកដង្ហើមធំ គ្រាន់តែលឺពីអាការៈរបស់ ជុងហ្គុក ហើយធ្វើអោយគាត់អស់កម្លាំងតែម្តង ។
"មិនអីទេណាម៉ាក់ ពួកយើងព្យាយាមមើលថែនិង ព្យាបាលគាត់រហូតជាដូចដើមវិញជាមួយគ្នា"
"ម៉ាក់បារម្ភណាស់ ថេហ្យុង ខ្លាចគេមិនអាចដូច យើងរំពឹងទុក"
"បើមានបញ្ហារយើងមានដុកទ័រចាំពិគ្រោះយ៉ាង ណា ជុងហ្គុក ត្រូវតែដូចដើម ជឿខ្ញុំណាម៉ាក់"
"ម៉ាក់និងព្យាយាមធ្វើចិត្តចំពោះរឿងនេះ"
"ជុងហ្គុក ប្រហែលជាកំពុងរង់ចាំយើងហើយ ម៉ាក់តោះយើង"
"អឹម!" ទាំងពីរនាក់នាំគ្នាមករក ជុងហ្គុក វិញនាយកំពុងអង្គុយចាំផ្លូវពួកគេមកហើយក៏កំពុងតែ ឃ្លានដូចគ្នា ។
    "ជុងហ្គុក យ៉ាងម៉េចហើយកូន មានឈឺត្រង់ណាទៀតទេ?" ចូលមកភ្លាមអ្នកជាម្តាយក៏សួរភ្លាម គាត់បារម្ភខ្លាំងព្រោះ ជុងហ្គុក មិនដែលជួបរឿងធ្ងន់ធ្ងរ បែបនេះទេ គាត់មើលថែកូនបានល្អណាស់ ។
    "ខ្ញុំនៅឈឺក្បាលតិចៗប៉ុណ្ណោះម៉ាក់ ប៉ុន្តែហេតុអីខ្ញុំ បែកក្បាលបែបនេះ?"
    "រឿងវែងឆ្ងាយណាស់នេះញាំបាយសិនណាកូន"
    "មែនហើយ ខ្ញុំកំពុងឃ្លានផង ថេហ៍! អូនញាំអីហើយឬនៅ? មកញាំជាមួយបង"
    "អឹម" ថេហ្យុង ចូលមករៀបចំអាហារញាំជាមួយគ្នា គេមិននិយាយអីច្រើនព្រោះកំពុងពិបាកចិត្ត មុនចូលពិនិត្យនិងនិយាយដឹងរឿង ឥឡូវសួរនាំដូចគេទើបមកដល់ជាមួយម៉ាក់របស់នាយយ៉ាងអញ្ចឹង ។
    "ម៉ាក់មានការនិយាយជាមួយគ្រូពេទ្យបន្តិច ញាំអីសិនចុះ ថេហ្យុង បើត្រូវការអីប្រាប់ម៉ាក់បាន"
    "បាទ ម៉ាក់!"
    អ្នកស្រីចន ចេញទៅវិញពួកគេអង្គុយញាំបាយជា មួយគ្នាបានបន្តិច ជុងហ្គុក ក៏ចាប់ផ្តើមសួរនាំតែម្តង ។ តាមពិត ថេហ្យុង ចង់ថតទុកអោយនាយមើលពេល នាយសួរគេម្តងហើយម្តងទៀត ប៉ុន្តែធ្វើបែបនេះខ្លាច នាយគិតអវិជ្ជមានលើខ្លួនឯងថាជាមនុស្សវង្វេងហើយកាន់តែពិបាកចិត្ត ។ មនុស្សដែលគេស្រលាញ់ គេមិនហត់ក្នុងការមើលថែនោះទេ ។
    មួយព្រឹកធំ ជុងហ្គុក រអ៊ូដដែលៗថាហេតុអីមិនមាន អ្នកមកមើលសួរសុខទុក្ខនាយសោះអញ្ចឹងទាំងដែល មិត្តរបស់នាយមកជាបន្តបន្ទាប់ទៅហើយរួមទាំង ហេរីន មកក៏ដែរ ។ បើសិនជាគេមកមើលនាយយឺត នាយច្បាស់ជាដេកគិតថាតើប្រពន្ធនាយទៅណាបាន ជាមិនមកមើលថែនាយអញ្ចឹង?
    ចប់ការងារ ជុងហ្គី បាននាំ ជេអុីន មកជាមួយមក មើលសុខទុក្ខនាយបន្តិចសឹមជូននាងទៅវិញ ព្រោះតែរវល់ពេកមិនទាន់អ្នកណានិយាយរឿងបងប្អូន ភ្លោះប្រាប់នាងនោះទេ ។
    "ថេហ្យុង"
    "បង ជុងហ្គី ជេអុីន?"
    "គេយ៉ាងម៉េចហើយ?"
    "គាត់ទើបគេងមុននេះឯង"
    "ហឹម...ថេហ៍ គួរតែទៅសម្រាកមិនបាច់នៅអង្គុយ យាមគេបែបនេះក៏បាន នេះហត់តាំងពីម្សិលមិញហើយណា"
    "ខ្ញុំទៅមិនបានទេបើសិនជាបងដឹងពីអាការៈគាត់ បងនិងមិនហ៊ានទៅណាចោលគាត់សូម្បីមួយវិនាទី"
    "តើគាត់ធ្ងន់ធ្ងរខ្លាំងឬបងថ្លៃ? ប៉ុន្តែមើលទៅគាត់ ដូចជាធម្មតាប៉ុណ្ណោះ?"
    "គឺបែបនេះ" ថេហ្យុង អង្គុយរៀបរាប់ពីអីដែលពេទ្យបានពន្យល់ប្រាប់ទៅកាន់ពួកគេបន្តទៀត បែបនោះហើយ ជុងហ្គី កាន់តែពិបាកចិត្ត ណារឿងប៉ា ឥឡូវប្អូនទៀត ។
    "ជេអុីនហា៎ រឿងកន្លងមក ជុងហ្គុក សម្តីធ្ងន់ដាក់ឯងបន្តិច កុំខឹងប្រកាន់គាត់អីព្រោះគាត់មិនដឹងថាឯង ល្អឬអាក្រក់ គាត់ចូលទៅកាន់ទីនោះគ្រប់គ្នាគាត់មិន អាចទុកចិត្តបានសូម្បីតែបងក៏គាត់មិនទុកចិត្តក្រៅពី ខ្លួនឯង"
    "ខ្ញុំយល់ហើយបងថ្លៃ គ្រប់គ្នាគ្មានកំហុសព្រោះ អ្នកខុសគឺម៉ាក់ និងបងប្រុស...ខ្ញុំក៏មិននឹកស្មានដែរ បើកុំតែបង ជុងហ្គុក ចូលទៅក្នុងគ្រួសារបើកមុខម៉ាក់ មិនដឹងពេលនេះម៉ាក់និងបងប្រុសសាងកំហុសដល់ណានោះទេ" នាងតូចអោនមុខចុះហូរទឹកភ្នែក គេទើបនិងយំពេលចេញពីប៉ុស្តប៉ូលីសមកទេ តែពិតជា មិនអាចទប់អារម្មណ៍បាន នាងតូចអាយុមិនទាន់ 20ឆ្នាំ ផងតែនាងបាត់បង់គ្រប់យ៉ាងក្នុងមួយពព្រិចភ្នែក ។

ម្ចាស់គ្រងបេះដូង (ចប់)Where stories live. Discover now