ភាគទី13 : បែកគ្នាសិនទៅ

3.8K 325 5
                                    

     ថ្ងៃនេះ ថេហ្យុង មិនទៅហាងទេគេនៅសង្ងំនៅផ្ទះ ជុងហ្គុក ខលមកក៏គេមិនទទួលដែរ គេមានអារម្មណ៍ថាមិនចង់លឺសម្តីដោះសាររបស់នាយ បើទោះជានាយខលមកដើម្បីហៅគេទៅចុះអេតាសុីវិល តែគេលែងចង់ហើយ មនុស្ស គីម ថេហ្យុង នាយនៅ មិនទាន់ស្គាល់ គេមិនមែនមនុស្សអត់ទ្រាំដើម្បីលុយ គេមិនមែនរៀបការព្រោះគ្រួសារនាយជាអ្នកមាន តែដូចគេធ្លាប់ប្រាប់នាយរួចហើយ បើមិនរៀបការជាមួយនាយគេត្រូវរៀបការជាមួយមនុស្សស្រីវាកាន់តែធ្វើអោយគេកាន់តែពិបាកចិត្តទៅទៀត ។
    កិច្ចប្រជុំរបស់ ជុងហ្គុក បានបញ្ចប់នៅម៉ោង 11ថ្ងៃត្រង់ ។ តាមការលើកឡើងនិងបទបង្ហាញរបស់ នាយខាងអង្គប្រជុំមិនទាន់យល់ស្របតាមភ្លាមៗទេ ពួកគេនិងប្រជុំម្តងទៀតក្រោយសម្រេចចិត្តរួចរាល់ នៅប៉ុន្មានថ្ងៃខាងមុខវាមិនយូរប៉ុន្មានទេ ។
   "ផ្ញើរការងារផង បីន"
   "បាទអគ្គនាយកតូច"
   "យើងសម្រាកនៅថ្ងៃនេះ ឯងចង់នៅរកអ្វីនៅទីនេះឬធ្វើកិច្ចការរបស់ឯងក៏បាន" ជុងហ្គុក ស្រដីទៅ កាន់ មីនហ្យូ ដែលជាមិត្ត ។
   "យើងគិតថាមានកន្លែងចម្លែកខ្លះ ឯងទៅមុនចុះយើងនិងទៅតាមក្រោយ ស្អែកយើងមិនបានមកទេ ត្រូវឡើងកាត់ក្តីជាមួយមេធាវីធំនៅតុលាការជំនួស លោកប៉ា គាត់មិនស្រួលខ្លួន"
   "អឹម! ឆ្លៀតពេលសម្រាកឬប្រាប់យើងប្រសិនបើ ឯងហត់"
   "យើងដឹងហើយសម្លាញ់" មីនហ្យូ ទះស្មារបស់ជុងហ្គុក តិចៗតាមរបៀបជាមិត្ត ។ ពួកគេហ៊ានស្និតស្នាលគ្នាតែពេលនៅក្នុងការិយាល័យប៉ុណ្ណោះ ។ វត្តមានរបស់ មីនហ្យូ នៅទីនេះមិនមែនជារឿងចម្លែក ចិត្តនោះទេព្រោះ ជុងហ្គី ក៏បានរកជំនួយការបន្ថែម ដោយសារតែ ជុងបីន រវល់ច្រើនដែរ ។
   
    ចេញពីក្រុមហ៊ុន ជុងហ្គុក ទៅហាងដើម្បី Clear ជាមួយ ថេហ្យុង នាយនៅមិនទាន់ហ៊ានប្រាប់ទៅ ជុងហ្គី នៅឡើយព្រោះតែសម្តីនាយធ្វើអោយពួកគេ ស្រាប់តែមិនចុះសម្រុងបងប្រុសរបស់នាយនិងខកចិត្តប្រសិនបើដឹងថានាយធ្វើមិនល្អដាក់ប្រពន្ធរបស់គាត់ ដូច្នេះនាយមកផ្សះផ្សារឡើងវិញ បើនាយមិន និយាយក៏គ្មានអ្នកណាដឹងមិនចឹង?
    ប៉ុន្តែមកដល់ហាងគឺមិនមានអ្នកណានៅទេ មានតែ ជុងវ៉ុន ម្នាក់ឯងកំពុងអង្គុយរៀនតាម Internet គេមកចាំហាងតាមបងប្រុសរបស់គេផ្តាំ ។
   "ហេម...ជុងវ៉ុន"
   "អូ៎...បងប្រុស! សួស្តី" ជុងវ៉ុន ងើបមកគោរពតាម សិលធម៌ ។
   "ថេហ៍ អត់នៅទេឬ?"
   "បងប្រុសគាត់មិនមកទេ ថ្ងៃនេះ គាត់អត់ប្រាប់បងប្រុសទេឬ?"
   "អត់ទេ! អញ្ចឹងគេនៅផ្ទះ?"
   "បាទ! គាត់ទៅគេងនៅផ្ទះ"
   "អូ៎...អញ្ចឹងបងទៅវិញសិនហើយ"
   "បាទ បងប្រុស" ជុងវ៉ុន ជូនដំណើរនាយជាបងថ្លៃត្រឹមមាត់ទ្វារ ។ ជុងហ្គុក ចេញពីហាងឆ្លៀតខលទៅរក ថេហ្យុង តែលើកនេះក៏ខលលែងចូលតែម្តង ។
   "ខឹងស្អីថ្នាក់នេះ? គ្រាន់តែអេតាសុីវិល? មិនយល់ទេ ង់រង៉ក់ជាងមនុស្សស្រីទៀត" ជុងហ្គុក ព្រួសដង្ហើមធំហួសចិត្តនិងចរិកប្រពន្ធបងប្រុសរបស់នាយ ។ ពេលនេះមិនមែននាទីលួងប្រពន្ធទេ ជុងហ្គុក មានកិច្ចការត្រូវធ្វើច្រើនណាស់ នាយកំពុងតាមស៊ើបពីម៉ាក់ចុងរបស់នាយផង ។
    ព្រោះតែរវល់ស៊ើបការផង រហូតដល់ពេលល្ងាច នាយគិតថា ថេហ្យុង ត្រលប់មកវិញខ្លួនឯងហើយការ គិតរបស់នាយក៏ពិត ពេលមកដល់ផ្ទះក៏ឃើញ ថេហ្យុង នៅផ្ទះពិតមែន គេនៅក្នុងបន្ទប់ប៉ុន្តែកំពុងរៀបចំសម្លៀកបំពាក់ជាមួយរបស់ប្រើចាំបាច់ខ្លះៗ ។
   "ថេហ៍ មកវិញ...អេ...អូនកំពុងរៀបចំរបស់ទៅណា?" ជុងហ្គុក កាលបើចូលមកឃើញបែបនេះក៏លាន់មាត់ភ្លាមតែម្តង ។
   "ខ្ញុំទៅផ្ទះមួយរយៈ"
   "ប៉ាឬម៉ាក់មិនស្រួសខ្លួនមែនទេ?"
   "អត់ទេ! តែខ្ញុំមិនចង់នៅទីនេះ"
   "ហេតុអី? នេះអូននៅខឹងរឿងម្សិលមិញទៀតឬ? ឥឡូវបងសុំទោស បងខុសដែលនិយាយពាក្យអស់ នោះកាលពីម្សិលមិញ"
   "អត់ទេ ជុងហ្គី! ពេលនេះខ្ញុំមែនចង់បានពាក្យសុំទោសទាំងនោះទេ មិនមែនពេលនេះ"
   "តែបងព្យាយាមទាក់ទងទៅអូនហើយ អូនបិទលេខរបស់បង តាមពិតពួកយើងគឺត្រូវចុះអេតាសុីវិល ហើយតើនៅថ្ងៃនេះ អូនកុំង៉រង៉ក់បានទេ?"
   "ខ្ញុំងរង៉ក់ បងមើលឃើញតែបងមិនខ្វល់ ឬបងគិតថាចុះអេតាសុីវិលជារឿងលេងសើច ក៏គ្រាន់តែសុីគឺចប់មែនទេ? បើសិនជាបងចង់ វាកើតឡើងយូរហើយមិនមែនចាំអោយខ្ញុំតឿនម្តងហើយម្តងទៀត ខ្ញុំជាប្រពន្ធបង តែក្នុងចិត្តបងទុកខ្ញុំជាអ្វី?"
   "អោយយល់ខ្លះផង បងរវល់! អោយធ្វើម៉េចបើបង រវល់? បងព្យាយាមឆ្លៀតពេលហើយ"
   "បើរវល់ថ្នាក់នេះ រស់នៅជាមួយការងារបងចុះ" ថេហ្យុង ស្រដីត្រឹមនិងហើយក៏អូសវ៉ាលីចេញតែក៏ ត្រូវ ជុងហ្គុក ចាប់ដៃឃាត់ដំណើរមិនអោយដើរចេញ ពីបន្ទប់បាន ។
   "អូនទៅមិនបានទេ និយាយគ្នាអោយដឹងរឿងសិន"
   "ខ្ញុំគ្មានអីត្រូវនិយាយទៀតទេ បើនៅតែបែបនេះ រាល់ថ្ងៃដដែល ខ្ញុំមិនត្រូវការ"
   "រាល់ថ្ងៃអូនខ្វះខាតអី? រៀបការហើយការងារមិន បាច់ធ្វើក៏អូនរស់ស្រួលបានដែរ តើអូនត្រូវការអីទៀត?"
   "សុភមង្គល! បងមានទេ? មានអោយខ្ញុំទេ? ខ្ញុំមិនមែនរៀបការចូលគ្រួសារអ្នកមានព្រោះតែលុយទេ រៀបការដោយសារកៀបពីគ្រួសារ តាំងពីរៀបការមកខ្ញុំមិនដែលទាមទារមួយវ៉ុន ខ្ញុំគ្រាន់តែចង់បានការ ស្រលាញ់ថ្នាក់ថ្នមដូចប្តីប្រពន្ធគេដទៃតែប៉ុណ្ណឹង តែបងឃើញអ្វីក៏សំខាន់ជាងខ្ញុំដែលជាប្រពន្ធ បងមិនដែលណែនាំខ្ញុំអោយស្គាល់អ្នកណា រៀបការហើយក្រៅ ពីជួបមុខគ្នានិយាយប៉ុន្មានម៉ាត់ មិនខុសពីអ្នកស្គាល់គ្នា ប៉ុន្មានទេ តើបងអោយខ្ញុំទ្រាំយ៉ាងម៉េច?"
   "ថេហ្យុងហា៎ អូនចិត្តត្រជាក់សិនបានទេ?"
   "មួយខែវាគ្រប់គ្រាន់ហើយ"
   "ថេហ៍ បងសុំទោស! តទៅបងនិងឆ្លៀតផ្តល់អោយអូន"
   "ខ្ញុំមិនត្រូវការទេ"
   "ចង់យ៉ាងម៉េច?"
   "បែកគ្នា! ពួកយើងបែកគ្នាមួយរយៈរស់នៅផ្សេងគ្នា រកអ្នកដែលអាចផ្តល់ពេលវេលាសមស្របអោយបងជាមនុស្សស្រីមិនមែនជាប្រុសដូចខ្ញុំ ចំណែកខ្ញុំក៏រកអ្នកដែលអាចផ្តល់ការស្រលាញ់មើលថែអោយខ្ញុំ ពេលរកបានហើយពួកយើងលែងលះគ្នាតែម្តង" ថេហ្យុង និយាយចប់បេះដៃ ជុងហ្គុក ចេញពីដៃគេ ហើយក៏ចាកចេញទៅតែម្តង ។ ជុងហ្គុក ឈរមើល ដំណើរនាយតូចអូសវ៉ាលីដើរចេញទៅរហូតផុតពីភ្នែក នាយមិនមានសិទ្ធិឃាត់គេនោះទេ ។ វាក៏ពិតដូចដែលគេនិយាយតែនាយមិនអាចផ្តល់អោយបានក្នុងឋានៈនាយជា ជុងហ្គុក បើសិនផ្តល់អោយគេបែប នោះវាហួសព្រំដែនសម្រាប់នាយ ។
    "ហ៊ើយ..." ជុងហ្គុក លើកដៃច្រូងសក់ដកដង្ហើមធំ ធុញថប់តបប្រម៉ល់ជាមួយបញ្ហារមួយនេះ វាក្លាយជាបែបនេះមកពីនាយមិនសូវយកចិត្តទុកដាក់ ថេហ្យុង មិនអាចរស់នៅជាមួយមនុស្សដែលមិនទុកគេ ក្នុងខ្សែរភ្នែកបានទេ តែអោយធ្វើម៉េច? អោយនាយ ទៅផ្អែម ទៅអោបថើបគេរាល់ថ្ងៃបានយ៉ាងម៉េច? នាយគឺជាប្អូនថ្លៃតែប៉ុណ្ណោះ ។ តាមពិតទៅ ថេហ្យុង ជាអ្នកបន្លាយពេលវេលារបស់នាយ រាល់ដងដែលនាយឆ្លៀតពេលដើម្បីទៅរកគេ នាយត្រូវខាតពេល ស្វែងរកទិន្ន័យរឿងផ្ទៃក្នុងគ្រួសាររបស់នាយទៀតផង ។

ម្ចាស់គ្រងបេះដូង (ចប់)Where stories live. Discover now