ភាគទី35 : គ្រប់យ៉ាងទៅតាមគម្រោង

4.9K 291 3
                                    

   ពន្លឺថ្ងៃចែងចាំងចូលដល់បន្ទប់គេងជះទៅលើគ្រែ តាមចន្លោះបង្អួច ពន្លឺថ្ងៃដាស់អោយអ្នកកំពុងគេងត្រូវ ភ្ញាក់ឡើងទទួលថ្ងៃថ្មី ដូចជាការចាប់ផ្តើមថ្មីរបស់ពួក គេរាប់ពីថ្ងៃនេះទៅ ។ (3ខែមុនស្មើសូន្យ)
    នាយសង្ហារទម្រង់មុខល្អឥតខ្ចោះកំពុងគេងញញឹម មើលទៅអ្នកគេងលក់យូរដោយសារអស់កម្លាំងនោះ មួយសន្ទុះនាយតូចក៏ភ្ញាក់ឡើងមក ។
   "Morning អូនសម្លាញ់"
   "អឹម..." ថេហ្យុង ញញឹមមុននិងពឺតរមូលខ្លួនឡើង ប៉ុន្តែ...
   "អ៊ួយ..." ពឹតខ្លួនបានបន្តិចក៏បន្ទន់ខ្លួនមកវិញព្រោះ តែពេលកម្រើកខ្លួនក៏ឈឺសាច់តែម្តង ពិសេសកន្លែងនោះ ។
   "ថេហ៍...អូនឈឺកន្លែងណា?" ជុងហ្គុក ឃើញបែប នេះរហ័សសួរនាំជាមួយទឹកមុខព្រួយបារម្ភ ។
   "អា៎...អូនអត់អីទេ"
   "ច្បាស់ហើយថាមិនអី?"
   "មិនអីទេ ពិតមែន..."
   "បងដឹងថាឈឺ កុំបាច់មកកុហក"
   "បើដឹងថាឈឺហើយត្រូវធ្វើម៉េច?"
   "ត្រូវបម្រើអូន..."
   "ល្អណាស់" ថេហ្យុង សើចរបៀបពេញចិត្តនិង ចម្លើយរបស់នាយ ប៉ុន្តែ...នាយទំនេរឬ?
   "ប៉ុន្តែ...បងត្រូវធ្វើការ?"
   "ថ្ងៃសៅរ៍ បងសម្រាកហើយ"
   "អា៎...ប្រសើរណាស់"
   "ថ្ងៃនេះបងនៅកំដរអូន និងមើលលោកប៉ាផង ព្រោះរវល់ពេកបងមិនដែលបានជួបមុខគាត់សោះ"
   "ល្អហើយ ប៉ារបស់បងគាត់នៅតែក្នុងបន្ទប់ទេ"
   "ម៉ោះ...ងូតទឹក"
   "អា៎...បងចង់ធ្វើអី?" ថេហ្យុង ស្អែកភ្ញាក់ពេលដែលនាយស៊កដៃទៅក្រោមជើងទាំងសងខាងរបស់ គេដើម្បីលើកបី ប៉ុន្តែពួកគេគឺមិនមានសម្លៀកបំពាក់នោះទេ ។
   "បីអូនទៅងូតទឹកជាមួយគ្នា"
   "អត់ទេ ជុង...អូនអៀន"
   "អៀនហើយយ៉ាងម៉េច? បងនឹងឈប់ទេ? ប្រាប់ហើយថាបងនិងបម្រើអូន"
   "គួរអោយស្អប់ណាស់" ថេហ្យុង សើចបន្លប់មុខ ក្រហមព្រោះតែនាយសែនច្រឡឹម គិតតាំងពីពេល ចេញពីមន្ទីរពេទ្យលើកនោះ នាយប្រែខុសពីពេល ដែលពួកគេស្គាល់គ្នាដំបូង ។ យល់ថារីករាយណាស់ ពេលនេះជាមួយនាយកន្លងមកនេះ ពិសេសគឺពេលនេះតែម្តង ។
    ងូតទឹកត្រាំទឹកក្តៅជាមួយពពុះសាប៊ូសែនក្រអូបជាមួយគ្នាដោយ ជុងហ្គុក ដាក់អោយ ថេហ្យុង គេង ពីលើរាងកាយអាក្រាតរបស់នាយ ហើយថែមទាំង ប្រាប់ថាធ្វើបែបនេះទើបគេឆាប់បាត់អៀន ប៉ុន្តែ ថេហ្យុង កាន់តែអៀនក្រហមមុខ ក្រហមដល់ត្រចៀកនិងកញ្ចឹងករ ថ្នាក់គាំងបបូរមាត់និយាយមិន ចេញមិនដឹងគួរនិយាយអ្វីទៅកាន់នាយនោះទេ ។

ម្ចាស់គ្រងបេះដូង (ចប់)Where stories live. Discover now