ភាគទី28 : គ្មានអ្នកណាមករំខាន

3.4K 323 6
                                    

    ត្រលប់មកពេលដែល ជុងហ្គុក បានទាក់ទងជាមួយ ជុងហ្គី អំពីរឿងការងារនិងរាយការណ៍រឿង ផ្សេងៗ ។ ក្រោយដាក់ទូរសព្ទពី ជុងហ្គុក ហើយ ជុងហ្គី ក៏បានខលទៅណាត់ ថេហ្យុង តែម្តង ។
    "ថេហ៍ នៅចាំកាលដែលបងបបួលទៅដើរលេងទេ?"
    "មែនហើយ គ្រែងបងប្រាប់ថាមកវិញនិងនិយាយរឿងនេះនោះអី?"
    "ស្អែក ថេហ៍ ទំនេរទេ? ចុះទៅប៊ូសាន បងនិងចាំ ទទួលនៅទីនោះតែម្តង"
    "បងមិនរវល់ទេឬ?"
    "បងនិងអោយកូនចៅបងយកឯកសារមករៀបចំ មុនវាជាការងារថ្នាក់ក្រោមរបស់បងជាអ្នកធ្វើ ទាន់បង ទំនេរ ឬចាំលើកក្រោយ?"
    "អូនអត់មានធ្វើអីទេបងក៏ដឹង តាំងពីមានមេជាងមកជួយនៅហាងអោយ ជុងវ៉ុន ចាត់ចែងបាន ថ្វិតថា លឿនតែអូននិងទៅ"
    "អញ្ចឹងចួបគ្នាថ្ងៃស្អែកនេះ"
    "Okay"
    ការសន្ទនាបានបញ្ចប់ ជុងហ្គី និងទាក់ទងទៅ ជុងហ្គុក ម្តងទៀតអំពីរឿងនេះ ។ នាយចង់ដឹងពីចិត្ត របស់ ជុងហ្គុក ចំពោះ ថេហ្យុង បូករួមនិងកាយវិការ របស់ពួកគេដោយនាយមានជួលមនុស្សអោយតាម មើលពួកគេនិងរាយការណ៍មកអោយនាយ ។ ប្រសិន បើពួកគេស្រលាញ់គ្នានាយនិងអោយ ថេហ្យុង ទៅ ជុងហ្គុក ព្រោះយ៉ាងណានាយស្ទង់ចិត្តខ្លួនឯងហើយ ថាអ្នកដែលនាយត្រូវការជាអ្នកណា? បើនាយមិនបានស្រលាញ់ ថេហ្យុង នាយយកគេមកក៏ធ្វើអោយគេឈឺចាប់ដដែល ។

   "លោក ជុងហ្គី មិនបានទៅប៊ូសានទេចៅហ្វាយ"
   "ល្អ! រៀបចំឆក់យកឯកសារកុំអោយពួកគេយកវា អោយក្រុមព្រឹក្សារបាន"
   "តែបើឯកសារមក លោក ជុងហ្គុក ច្បាស់ជាមកដែរហើយចៅហ្វាយ"
   "លោកពូ! ពឹងលើលោកពូ ជួយវែកផ្លូវអោយខ្ញុំហើយ" ជេហា ងាកបែរទៅនិយាយជាមួយ លី សុងអា ដែលជាបុគ្គលិកថ្មីដែលម៉ាក់នាយបានញ៉ែរ នាំនោះ ។
   "ពូនឹងព្យាយាម"
   "ខ្ញុំចង់បានបែបប្រាកដ"
   "ពូច្បាស់ជាយកវាអោយឯងណា ជេហា"
   "ល្អណាស់ ខ្ញុំទុកចិត្តលោកពូ" ជេហា ញញឹមដោយពេញចិត្តជាមួយនាយចំណាស់ដែលជាអ្នកដែលម៉ាក់នាយប្រាប់ថាទុកចិត្តបំផុត ថែមទាំងផ្តាំមិន អោយដឹងដល់ម៉ាក់របស់នាយទៀតផង ។

    ថេហ្យុង រៀបចំចេញដំណើរពីព្រឹកដោយប្រាប់ថា ទៅដើរលេងជាមួយមិត្តព្រោះមិនចង់អោយម៉ាក់របស់គេរអ៊ូថាទៅរំខានការងារស្វាមី បើទោះបីជានាយជាអ្នកបបួលក៏ដោយ ។
    គេបានទៅដល់នៅពេលរសៀលដែលតាមផ្លូវគេ បានទាក់ទងទៅនាយជាស្វាមីរហូតដូចគ្នា ដោយសារគេធ្វើដំណើរតាមយន្តហោះដូច្នេះគេមកដល់លឿនហើយ ជុងហ្គុក នៅរង់ចាំគេនៅប្រលានយន្តហោះតែម្តង ។
    "អូនឃើញបងហើយ ឈរត្រង់នោះហើយអូន ដើរទៅ" ថេហ្យុង ដាក់ទូរសព្ទចុះដើរទៅមុខមិនប្រយត្ន័ប៉ះនិងប្រុសម្នាក់ដើរកាត់គេនោះបណ្តាលអោយធ្លាក់ទូរសព្ទពីដៃដូចគ្នា ។
    "អូ៎...សុំទោសផង" ថេហ្យុង ប្រញាប់អោនគំនាប គួសមព្រមទាំងប្រញាប់រើសទូរសព្ទមួយដែលធ្លាក់ពីរទន្ទឹមគ្នាមកមួយយ៉ាងលឿនផង ។
    "មិនអី..." បបូរមាត់ត្រូវគាំងក្រោយពេលបានឃើញទម្រង់ដ៏ស្រស់ស្អាតដែលមិនមានអ្វីយក មកប្រៀបអោយសមនៅចំពោះមុខ ។
    "លោកមិនអី មែនទេ?"
    "ខ្ញុំមិនអីនោះទេ ចុះលោក?"
    "ខ្ញុំមិនអីទេ សុំទោសម្តងទៀត មុននេះខ្ញុំមិនប្រញាប់! បើមិនអីទេ សុំលាសិនហើយ" ថេហ្យុង រហ័សពោលលាទៅកាន់ នាយគ្រាន់តែញញឹមដាក់ បានបន្តិច ថេហ្យុង ប្រញាប់ដើរសម្តៅទៅរកស្វាមី មិនចង់អោយនាយឈរចាំយូរ ។
    "ជុង..."
    "អូនសម្លាញ់" ជុងហ្គុក បោះជំហ៊ានចូលមកអោប រឹតរាងកាយតូចដោយមិនខ្វល់ពីខ្សែរភ្នែកនណារទាំង អស់ ។
    "តោះយើង" នៅមិនទាន់និយាយអ្វីនៅឡើយទេ ពួកគេឡើងឡានបើកចេញទៅ ជុងហ្គុក និងនាំគេទៅគេងនៅសណ្ឋាគារដែលនាយបានកក់រួចជា ស្រេចនោះតែម្តង ។ យ៉ាងណាវារសៀលទៅហើយ ទៅដល់សណ្ឋាគារបានសម្រាកបន្តិចទម្រាំល្ងាចចុះ មកញាំបាយនិងដើរលេងម្តុំៗនោះបន្តិចហើយថ្ងៃបន្ទាប់នាយនាំគេទៅលេងមាត់សមុទ្រនិងញាំអាហារ សមុទ្រស្រស់ៗជាមួយគ្នា ។
    ក្រោយពេលដែលនាយបើកឡានចេញមិនបាន ប៉ុន្មានពីប្រលានយន្តហោះក៏មានឡានមួយទៀតបើក ទៅតាមពីក្រោយជាប់រហូត ។
    តាមផ្លូវទៅសណ្ឋាគារក៏មានការជជែកគ្នាខ្លះៗដែរ គេមិនចង់នៅស្ងាត់រហូតដល់កន្លែងសម្រាកនោះទេ។
   "ពួកយើងនឹងទៅណាខ្លះ? បងមានគម្រោងទេ?"
   "តើអូនចូលចិត្តសមុទ្រទេ? ញាំអាហារសមុទ្រ?"
   "ល្អខ្លាំងណាស់ អូនតែងតែចង់ទៅដើរលេងនៅ សមុទ្រហើយកាន់ដៃមនុស្សដែលខ្លួនស្រលាញ់ដើរ នៅទីនោះជាមួយគ្នា"
   "មនុស្សដែលអូនស្រលាញ់ ជាអ្នកណា?"
   "បងសួរបានន័យថាម៉េច?"
   "ប្រាប់ឈ្មោះម្នាក់ដែលអូនស្រលាញ់នោះមកបង"
   "បងចំមែនហើយ តើមានអ្នកណាទៀតដែលល្ងង់ ដូចជាបងនោះ?"
   "ហេតុអី? បងសួរប៉ុណ្ណឹងថាបងល្ងង់ ឬលាក់ប្រុស នៅឯណាទៀត?"
    "ឡប់សតិ អូនគ្មានទេ"
    "អញ្ចឹងប្រាប់មក មនុស្សដែលអូនស្រលាញ់ឈ្មោះអី?"
    "ឈ្មោះ ប្តី! បងស្គាល់ឬនៅ?" លឺប្រយោគនេះ ទឹកមុខមាំស្មើប្រែជាញញឹមដែលទប់មិនជាប់ទៅវិញ។
    "យ៉ាងម៉េច?" ថេហ្យុង សួរបន្ថែមព្រោះតែនាយ ស្ងាត់មាត់ទៅហើយ ។
    "អូនឃើញមុខបងទេ?"
    "បងយ៉ាងម៉េច? ញញឹម?"
    "មែនហើយបងញញឹម ក៏បានន័តថាសប្បាយចិត្ត នោះអី"
    "អញ្ចឹងហ្អរ៎..." ថេហ្យុង អូសសម្លេងវែងព្រមទាំង សើចផងព្រោះតែគេខ្នាញ់ជាមួយចរិករបស់នាយជាប្តី របស់គេខ្លាំងពេក ។

ម្ចាស់គ្រងបេះដូង (ចប់)Where stories live. Discover now