ភាគទី26 : ចង់យ៉ាងម៉េច?

3.5K 309 12
                                    

   ត្រលប់មកផ្ទះវិញ ថ្ងៃនេះញាំអាហារជុំគ្នា ជុងហ្គុក ក៏ចង់មើលសុខទុក្ខប៉ារបស់នាយផង ។ ចំណែកឯរឿងនៅហាងមុននេះវិញ គឺជាមេជាងថ្មីដែលគេត្រលប់មកយករបស់ដែលភ្លេចប៉ុណ្ណោះ បន្ទាប់មក ពួកគេក៏បំបែកគ្នាត្រលប់មកវិញតែម្តង ។
    ឆ្ងល់ថាហេតុអីសុខៗ ជុងហ្គុក ប្តូរទៅបែបនេះ? នាយបានគិតរឿងជាច្រើននៅខណៈដែលនាយបាន ដឹងពីចិត្តខ្លួនឯង ហើយរវាង ថេហ្យុង និងបងប្រុសនាយគឺគ្រាន់តែរៀបការតែអ្នកមើលថែនិងចុះសំបុត្រ អាពាហ៍ពិពារជាមួយគេគឺជានាយ ប៉ុន្តែ...ជុងហ្គុក ក៏មិនទាន់សម្រេចលើខ្លួនឯងទាំងស្រុងដែរបើមិនទាន់ ចេញពីមាត់ ជុងហ្គី ដើម្បីបញ្ជាក់ទំនាក់ទំនងរវាងពួកគេនោះ ថេហ្យុង នៅតែជាបងថ្លៃរបស់នាយដដែល?
     ត្រលប់មកមើលគ្រួសារមួយនេះទៅវិញ ជុងហ្គុក បានចូលទៅរកប៉ារបស់នាយនៅក្នុងបន្ទប់ មួយរយៈ នេះលោកចន មិនដែលទៅក្រុមហ៊ុន ឬចេញទៅក្រៅសោះ ស្របពេលដែល ជុងហ្គុក ចូលមកការ ជជែករវាងលោកនិងអ្នកស្រី ជេហុី ក៏បញ្ចប់ទៅភ្លាមៗ
    "លោកប៉ា"
    "ជុងហ្គី...កូនអង្គុយសិនមក"
    "ខ្ញុំទៅក្រៅសិនហើយលោកបង" អ្នកស្រីជេហុី បានចេញនិងទុកឱកាសអោយពួកគេនិយាយគ្នា ។
    "លោកប៉ាមួយរយៈនេះស្រកសាច់ខ្លាំងណាស់? មានមិនស្រួលឬអត់?"
    "មនុស្សចាស់តែបែបនេះហើយ"
    "មនុស្សចាស់ទើបត្រូវពិនិត្យសុខភាពអោយបាន ញឹកញាប់ ទំនេរខ្ញុំជូនលោកប៉ាទៅ"
    "មិនអីទេ ប៉ាអោយ ជេហុី ជូនទៅក៏បាន"
    "ស្អែកនេះទៅៗ អោយចេះបារម្ភពីសុខភាពខ្លួនឯងផង" ជុងហ្គុក ស្រដីតែប៉ុណ្ណឹងក៏ងើបរៀបចេញទៅវិញក៏បង្អាក់ដំណើរវិញពេលដែលគាត់ហៅឈ្មោះ របស់នាយថា...
   "ជុងហ្គុក..."
   "ហឹម?" ជុងហ្គុក ងាកបែរមកវិញមើលមុខគាត់ របៀបជាចម្ងល់ ។
   "លោកប៉ា?"
   "ជាឯងពិតមែន"
   "មែនហើយគឺខ្ញុំ គឺ ចន ជុងហ្គុក កូនដែលប៉ាបោះបង់ចោល"
   "ប៉ាមិនបានបោះបង់ចោលកូនទេ ប៉ុន្តែ..."
   "ប៉ុន្តែយ៉ាងម៉េច? បើសូម្បីតែរំលឹកក៏មិនអោយរំលឹកផងថាមានវត្តមានខ្ញុំនៅលើលោកនេះដែលជា កូនប៉ាម្នាក់ទៀត ឬមិនពិត?"
   "ប៉ាសុំទោស ជុងហ្គុក"
   "កុំសុំទោសអី លោកប៉ា...ខ្ញុំលែងមានអារម្មណ៍អី ចំពោះលោកប៉ាទៀតហើយ ប៉ុន្តែខ្ញុំមិនធ្វើបាបលោក ប៉ាទេ កុំបារម្ភអី"
   "ជុងហ្គុក..."
   "លោកប៉ាដឹងហើយ អាចប្រាប់អ្នកណាក៏បាន តាមចិត្តលោកប៉ាចុះ មើលថែសុខភាពផង បន្តិចទៀតខ្ញុំ អោយគេមកតាមទៅញាំបាយ" និយាយចប់ ជុងហ្គុក ក៏ចេញពីបន្ទប់ ។ ចំណែកលោកចន នៅតែអោបភាព ឈឺចាប់និងស្តាយក្រោយជាប់ទ្រូងអស់មួយជីវិត គាត់សាងកំហុសបន្សល់ទុកនៅការឈឺចាប់ដល់ក្មេង មិនដឹងអ្វីដូចជា ជុងហ្គុក ។ ពេលដឹងថាជានាយ លោកកាន់តែឈឺចាប់ នាយប្តូរមកទីនេះនិងតែងតែមកមើលនិងសួរនាំពីគាត់ដែលជាឪពុកអាក្រក់ម្នាក់របស់នាយកន្លងមកទល់ពេលនេះ ។
    ជុងហ្គុក អ៊ួលដើមករនាយដើរឡើងទៅបន្ទប់របស់ នាយយ៉ាងលឿនដោយមិនខ្វល់វត្តមាន ថេហ្យុង ចុះមកនោះឡើយ ។
    "ជុង...កើតអី?" ថេហ្យុង សួរខ្លួនឯងតិចៗមើល ទៅផែនខខ្នងរបស់នាយជាប្តីឡើងទៅយ៉ាងលឿននោះ ។
   ថ្ងៃនេះមកផ្ទះលឿន សុំធ្វើជាកូនប្រសារល្អរៀបចំ អាហារពេលល្ងាចមួយពេលនេះ គ្រាន់តែជួយមើល និងរៀបចំតុអាហារតែមិនបានចម្អិននោះទេព្រោះគ្រប់យ៉ាង រួចរាល់អស់ទៅហើយ ។
   "ថ្ងៃនេះកើតស្អីហាស?"
   "កើតអីអ្នកមីង? ខ្ញុំគ្រាន់តែជួយរៀបចំ"
   "ព្រោះរាល់ដងមិនដែលឃើញ"
   "បានជាខ្ញុំធ្វើអោយឃើញនោះអី"
   "ឯងជាមួយ ជុងហ្គី យ៉ាងម៉េចហើយ?"
   "ពួកយើងចុះសម្រុងណាស់"
   "កុហក! យើងឃើញគេមិនខ្វល់ខ្វាយជាមួយឯង ទោះនៅចំពោះមុខអ្នកផ្ទះ"
   "ទាល់តែបង្ហាញភាពស្និតស្នាលទើបហៅថាចុះ សម្រុងគ្នាឬ?" ជុងហ្គុក បានមកទាន់និងតបសម្តីម្តាយ ចុងរបស់នាយស្របដំណើរមកកាន់កៀកស្និតអោបរឹតចង្កេះនាយតូចយ៉ាងស្នឹតស្នាលទៀតផង ។
    "ក៏មែនហើយ"
   "រឿងអីខ្ញុំត្រូវធ្វើតាមអ្នក?" មុខរបស់ ជុងហ្គុក ដែលញញឹមមុននេះប្រែជារាបស្មើភ្លាមមួយរំពេច ។
    "ឯង..."
    "តាមប៉ាមកញាំបាយ"
    "អូនទៅវិញ" ថេហ្យុង ដើរចេញពីនាយសម្តីទៅ បន្ទប់ប៉ាក្មេកដើម្បីហៅគាត់មកញាំបាយ ។ ថេហ្យុង គិតចង់បង្កើតភាពស្នឹតស្នាលជាមួយអ្នកផ្ទះនេះខ្លះ ពិសេសប៉ាក្មេក ពួកគេមិនសូវបាននិយាយគ្នាលេងទេ អ្នកផ្ទះនេះសោះកក្រោះគ្រប់គ្នា មិនដែលឃើញ និយាយលេងជុំគ្នាម្តងណាតាំងពីគេឈានជើងចូល មករស់នៅផ្ទះសែនធំមួយនេះ ម្នាក់ៗដូចជារស់នៅរៀងៗខ្លួនអីបែបហ្នឹង ។
     តុអាហារយប់នេះមានតែបួននាក់ប៉ុណ្ណោះ ចំណែកឯ ជេហា នៅមិនទាន់មកនៅឡើយ ។
    "និយាយអញ្ចឹង ជុងហា៎" គ្រាន់តែលោកចន ហៅក៏ធ្វើអោយនាយបុកពោះភឹបៗដែរ ។
    "បាទ លោកប៉ា?"
   "គិតចុះទៅប៊ូសានថ្ងៃណា?"
    "គិតថាទៅខានស្អែក បើស្អែកនេះទាន់នៅពេលល្ងាចនិងចេញទៅតែម្តង"
    "បងទើបនឹងមកវិញ ក៏ទៅទៀតហើយ?" ថេហ្យុង
    "ដូចបងប្រាប់ហើយថាបងចុះរវល់ ចុះទៅចំការតែ នៅប៊ូសាន ពិនិត្យតែមុននិងត្រូវដឹកចេញ" ជុងហ្គុក
    "អរ..." ថេហ្យុង ងក់ក្បាលតិចៗស្របជាមួយ សម្តីនាយតែក្នុងចិត្តគេច្បាស់ជាគេងនឹកនាយទៀតហើយ។
    បញ្ចប់ការញាំអាហារ ថេហ្យុង ចេញមកដើរនៅខាងក្រៅផ្ទះ គេចង់ដើរអោយបានច្រើន ដើរជុំវិញផ្ទះនេះព្រោះគេមិនដែលដើរទេ ហើយក៏មិនបានដើរតែ ឯងដែរ នៅមានស្វាមីកំដរផង ។
    "ដើរបែបនេះឈឺជើងឬអត់?"
    "ឈឺតិចៗ បើដើរយឺតៗគឺមិនអីទេ"
    "បើឈឺខ្លាំងត្រូវប្រាប់បង"
    "អូនចង់ដើរចេញទៅក្រៅ"
    "តែវាយប់ហើយ"
    "ជិតៗនេះទេ ម្តុំនេះក៏មិនស្ងាត់ប៉ុន្មានដែរ"
    "បាន! បងកំដរអូន"
    "ល្អ" ថេហ្យុង សើចដាក់នាយបញ្ជាក់ថាគេសប្បាយចិត្តស្វាមីនរបស់គេតែងតែងតាមចិត្តគេ ។
    ដើរចេញមកក្រៅជារឿយៗបានមកដល់សួរច្បារ មួយទីនេះមានមនុស្សម្នារគួរសមទាំងអ្នកឈរនិង អង្គុយលើបង់ ពិសេសគឺអ្នកមើលមកពួកគេ ។
   "អូនគិតថា ទៅវិញទៅ"
   "ហេតុអី? អូនឈឺជើង?"
   "អត់ទេ...តែ..." ថេហ្យុង ភ្នែករ៉េមើលជុំវិញនេះ បង្ហាញអោយនាយបានដឹង ។
   "ប្រចណ្ឌ ខ្លាចគេមើលបង? គេមើលអូនទៅវិញទេ ព្រោះតែអូនស្អាត"
   "ឡប់សតិ! មើលអ្នកណាក៏ដោយ អូនមិនចង់អោយគេមើល ដឹងហើយនៅ?"
   "ទៅវិញក៏បាន មោះបងបី"
   "អា៎...អត់ទេ ជុងហ្គី! គេមើលមកណាស់ អីយ៉ា ដាក់អូនចុះ" ថេហ្យុង ស្រែកចាចព្រោះនាយលើកបីគេភ្លាមៗ នេះគឺទីសាធារណៈ ព្រះអើយ ។
   "អោយគេដឹងនោះអី ហ្នឹងបានឈប់មើល"
   "តែអូនថាដាក់អូនចុះសិនទៅ"
   "ជើងអូនឈឺ"
   "បីបែបនេះមិនទំនងទេ"
   "បាន! អញ្ចឹងបងអៀវអូន" ជុងហ្គុក ដាក់ ថេហ្យុង ចុះហើយបែរខ្នងបន្ទន់ជង្គង់អោយនាយតូចនាយឡើងមកលើខ្នងរបស់នាយ ។ ថេហ្យុង មិនបង្អង់ ហក់ឡើងលើខ្នងរបស់នាយហើយអោបករជាប់តែម្តង ។
   "ចេញដំណើរហើយ" ជុងហ្គុក បញ្ឈរខ្លួនវិញនិង ចាប់ផ្តើមដើរត្រលប់មកផ្ទះវិញបណ្តើរសាងសងគ្នា បណ្តើរ និយាយពីនេះពីនោះផងឆាប់ដល់ផ្ទះមិនដឹងខ្លួននោះអី ។
    ពួកគេមើលទៅរីករាយស្ថិតក្រោមខ្សែរភ្នែកមួយគូរមើលទៅពួកគេពីចម្ងាយ ។
    "តើឯងធ្វើបែបនេះ បានន័យថាម៉េច ជុងហ្គុក?" ជុងហ្គី ឧទានឡើងតិចៗនៅក្នុងឡានម្នាក់ឯង នាយ បំណងជិះមកផ្ទះដើម្បីយកឯកសារអោយ ជុងហ្គុក តែក៏អែបឡានសិនក្រោយបានឃើញពួកគេទាំងពីរ ប្អូននិងប្រពន្ធកំពុងតែស្នឹតស្នាលជាមួយគ្នាក្រោយខ្នងរបស់នាយ ។
   *ខ្វល់ពីគេផង ខ្ញុំនិង ថេហ្យុង ស្និតស្នាលគ្នាណាស់ ប្រយត្ន័គេសង្ស័យ
    ជុងហ្គី នឹកពាក្យនេះឡើយមកពាក្យដែល ជុងហ្គុក បានបញ្ជាក់នាយយូរណាស់មកហើយ ។
    មកដល់បន្ទប់វិញ ជុងហ្គុក សុំទៅសម្អាតខ្លួនព្រោះ អៀវគេមកដល់ផ្ទះថែមទាំងមកពីធ្វើការវិញមិនទាន់ បានងូតទឹកនៅឡើយ ។ មួយសន្ទុះក្រោយរៀបចំខ្លួន រួចរាល់ឡើងទៅគេង ថេហ្យុង ស្រាប់តែបែរមកស៊ក ដៃអោបនាយជាប់ស្អិត ។
   "អូនមិនទាន់គេងទេឬ?"
   "ចាំបង អូនចង់គេងអោបបង បែបនេះ"
   "កើតអីឬអត់?"
   "អូនមិនទាន់បាត់នឹកបងផង បងទៅចោលអូនទៀតហើយ?"
   "ហាសហា៎ បងធ្វើការ"
   "សើចអី?"
   "សើចកូនឆ្មា"
   "កូនឆ្មាគួរអោយស្រលាញ់អត់?"
   "ឯងណាធ្វើសម្លេង ម៉េវៗទៅមើល"
   "ឡប់"
  "អ៊ួយ..." ជុងហ្គុក ស្រែកឡើងតិចៗនៅពេល ថេហ្យុង មួលក្តិចសាច់ទ្រូងរបស់នាយ ។
   "គេងទៅ ស្អែកនេះអូនរៀបចំរបស់អោយបង"
   "អូនរៀបចំ?"
   "ដូចកាលបងទៅបារាំងនោះអី?"
   "អាៗ ដេងហើយៗ គេងចុះ"
   "ថើបអូនផង"
   "មិនចង់"
   "យ៉ា...ជុង..."
   "ហៅបងអោយពិរោះសិន"
   "អត់ចង់"
   "ឌឺ...?"
   "អីយ៉ា ងងុយណាស់"
   "គេច?"
   "មានគេចឯណា កំពុងគេងអោបមិនឃើញទេឬ?"
   "ឯណាៗ មិនឃើញទេ?"
   "នែ៎..." ថេហ្យុង ងើបមកខាំទ្រូងរបស់ ជុងហ្គុក ថ្នាក់នាយឡើងប្រកាច់ ទាំងភ្ញាក់ទាំងឈឺ ។
  "សឺត...អា៎...អូនជាកូនឆ្មា ឬកូនឆ្គែ?"
   "មិនដឹង" ថេហ្យុង ពេបមាត់ដាក់ហើយក៏គេង បែរខ្នងដាក់នាយទៀតផង ។
   "កូនក្មេង" ជុងហ្គុក សើចមុននិងទម្លាក់ខ្លួនគេងវិញ ត្រស៊ុលខ្លួនទៅអោបនាយតូចពីក្រោយ ។
   "អូនក្រអូបណាស់" ជុងហ្គុក ជ្រប់មុខនិងកញ្ចឹងករ ថេហ្យុង ពីក្រោយបន្លឺសម្លេងងល់ៗក្បែរត្រចៀក ។
   "ម៉េចមិនតបនឹងបង?"
   "គេគេងហើយ អោយតបស្អី?"
   "គេងតែតបបាន?"
   "ព្រោះគេងមិនទាន់លក់"
   "ចុះមុននេះមិនតប?"
   "បងថាអូនក្រអូបអោយតបថាម៉េច?"
   "តបថា អូនស្រលាញ់បងមក"
   "បងនិយាយមុនទៅ"
   "គេងទៅចឹង" ជុងហ្គុក ឈប់តប ថេហ្យុង ក៏មិន តវ៉ា គ្រាន់តែលួចអន់ចិត្ត បន្ទាប់ពីស្ងាត់រៀងខ្លួនពួកគេ ក៏បានគេងលក់ជាមួយគ្នា ។

   នៅថ្ងៃបន្ទាប់
   ជុងហ្គុក រៀបចំខ្លួនទៅធ្វើការ នាយអាចនិងចុះទៅ ចំការតែល្ងាចនេះដូច្នេះ ថេហ្យុង និងរៀបចំកាបូប សម្លៀកបំពាក់ទុកសម្រាប់នាយ ។
   ជុងហ្គុក ហួសទៅផ្ទះដើម្បីយកឯកសារពី ជុងហ្គី បានជួបគ្នានាយបងប្រុសរបស់នាយក៏ឆ្លៀតនិយាយ ជាមួយនាយខ្លះតែម្តង ។
   "ឯកសាររួចរាល់ បងបានយកអោយឯងកាលពី យប់ ប៉ុន្តែក៏ត្រលប់មកវិញ"
  "ហេតុអីមិនខលមកខ្ញុំ?"
   "ឯងចង់ដឹងទេបងបានឃើញអ្វី?"
   "ហ្យុង កើតអីឬអត់?"
   "អត់ទេ បងគ្រាន់តែចង់ប្រាប់ឯង បងបានឃើញ មនុស្សប្រុសពីរនាក់កៀកកើយគ្នា"
   "កុំធ្វើដូចជាកូនក្មេងបានទេ?"
   "កូនក្មេង? ឬអោយបងសង្ងំទ្រាំដើរតាមឯង បើសូម្បីតែអោយប្រពន្ធខ្លួនឯងទៅស្នឹតស្នាលកៀក កើយជាមួយឯងតាមចិត្តអញ្ចឹងមែនទេ?" ជុងហ្គី ស្រែកដាក់ ជុងហ្គុក ទំនងជាគុំទុកតាំងពីយប់មកម៉្លេះ?
   "ប្រពន្ធ? មុនមកស្រែកអោយខ្ញុំ ហ្យុងមានសួរខ្លួន ឯងហើយឬនៅថាទុក ថេហ្យុង ជាប្រពន្ធឬគ្រាន់តែ ជាប់អារម្មណ៍តួនាទីទៅវិញទេ? បែកគ្នាជិតពីរខែ ហ្យុង ដែលលួចសួរថាគេសុខសប្បាយឬអត់? មានសុំជួបគេខ្លះឬអត់? ពេលនៅជាមួយមានផ្តល់អារម្មណ៍ជាប្តីម្នាក់ដល់គេឬអត់? តែបើ ហេរីន វិញហ្យុងតាមចិត្ត ក្រែងចិត្តនាងកំដរនាង ដើរផ្សារ មើល កុន ទិញឥវ៉ាន់ ញាំបាយ គ្រប់ទង្វើមិនដែលធ្វើដាក់អ្នកដែលហ្យុងនិយាយថាប្រពន្ធពេញមាត់ សួរត្រង់ ចុះមុនចូលគេង ហ្យុងគិតពី ថេហ្យុង ឬ ហេរីន សង្សាររបស់ខ្ញុំអោយប្រាកដ? ខ្ញុំថាមិនចង់និយាយទេ តែហ្យុង គិតមើលខ្លួនឯង"
   "វាដូចជា..."
   "ថ្ងៃនេះខ្ញុំមិនទៅធ្វើការទេ ហ្យុងទៅខ្លួនឯងចុះ" ជុងហ្គុក បោះឯកសារទៅលើតុ នាយដោះអាវធំបោះ ទៅលើសាឡុងជាមួយទឹកមុខធុញទ្រាន់ដាក់នាយ ជាបងមុននិងដើរចេញទាញទ្វារបិតសូរ "ក្រាំង!!"
  "ពុទ្ធោអើយ" ជុងហ្គី ញីក្បាលរញ៉េរញ៉ៃរត់ពេញខួរក្បាល ។

To be continue...

ម្ចាស់គ្រងបេះដូង (ចប់)Where stories live. Discover now