ភាគទី45 : យកម៉ាក់ខ្ញុំទៅណា?

3.3K 297 2
                                    

   នៅពេលដែលបាត់បង់មនុស្សជាទីស្រលាញ់ពិតជាពិបាកទទួលយកណាស់ មនុស្សធ្លាប់នៅជាមួយគ្នា ឃើញមុខគ្នា សួរនាំគ្នា បារម្ភពីគ្នា សុខៗបែរ ជាត្រូវឃ្លាតទៅឆ្ងាយដែលមិនអាចបញ្ចប់ ពិសេសជា មេគ្រួសារដែលជាជម្រកដល់កូនៗ
    ជុងហ្គី មិនអាចបញ្ឈប់ការយំបានទេព្រោះនាយជា មនុស្សម្នាក់គត់ដែលស្រលាញ់លោកចនខ្លាំងជាងគេ បំផុត មិនមែន ជុងហ្គុក មិនស្រលាញ់តែបើរាប់ទំហំ ជុងហ្គី មានច្រើនជាង វាមិនខុសអីពី ជុងហ្គុក ដែល ស្រលាញម៉ាក់របស់ខ្លួនជាងនោះទេព្រោះគេធំដឹងក្តី ជាមួយម៉ាក់ ចំណែក ជុងហ្គី ធំដឹងក្តីឡើងជាមួយប៉ា ។
    ជេហា បានមកដល់ក្រោយគេ នាយចូលទៅសុំចួបមុខឪពុកខ្លួនយំសោកបោកខ្លួនមួយសន្ទុះទើបមកវិញក៏ចួបគ្រប់គ្នានៅមន្ទីរពេទ្យ ។
    "ជេហា ទើបតែមក?" ជុងហ្គី
    "បាទ! មិនមានអ្នកណាប្រាប់ខ្ញុំសោះ សូម្បីតែម៉ាក់"
    "ឯងរវល់ទៅណា?" សម្លេងសួរបែរចំណាប់អារម្មណ៍អោយ ជេហា ងាកទៅរកមើល នោះជា ជុងហ្គុក ហៃយ៉ា...នៅជុំគ្នាតែម្តង ថេហ្យុង ក៏នៅជា មួយដែរ ។
"នេះ...?" ជេហា
"ជុងហ្គុក ប្អូនភ្លោះរបស់ខ្ញុំ" ជុងហ្គី
    "កុំចាប់អារម្មណ៍ខ្ញុំអី ឆ្លើយវិញល្អជាងថាបាត់ទៅ ណា?"
    "ខ្ញុំត្រៀមការងារទុកអោយបុគ្គលិកថ្នាក់គេងនៅក្រុមហ៊ុន ពេលទំនិញទៅដល់នោះអី? តែម្នាក់ៗគ្មានអ្នកណាប្រាប់ខ្ញុំពីសុខទុកក្ខរបស់ប៉ា...ហុឹកៗ ហេតុអី? ព្រោះខ្ញុំជាកូនចុង...ទើបគេមិនអើពើ មែនទេ?"
    "ខ្ញុំស្នើរអោយប៉ូលីសធ្វើកោសល្យវិច័យលើសាក សពរបស់ប៉ាមុននិងយកទៅធ្វើបុណ្យ" ជុងហ្គុក
"មិនបានទេ" អ្នកស្រីជេហុី
"អ្នកម៉ាក់" ជេហា
"ហេតុអីមិនបាន? គ្រូពេទ្យពិនិត្យឃើញសារធាតុ ពុលក្នុងខ្លួនលោកប៉ាច្រើន ខ្ញុំចង់អោយកាន់តែច្បាស់ ថាវាជាថ្នាំពុលឬមិនមែន?" ជុងហ្គុក
    "ប៉ុន្តែលោកបងទៅបានសុខហើយ កុំទៅរំខានគាត់អីបានទេ? កន្លងមកឯងបានធ្វើស្អីខ្លះ? ពេលនេះ លេចមុខរកខុសត្រូវស្អី? សូមអិយរូបរាងលោកបង នៅស្រស់ស្អាតមិនបានទេឬ?" អ្នកស្រីជេហុី ព្យាយាមនិយាយផងយំផងអោយនាយអាណិតទឹក ចិត្តនិងប្តូរចិត្ត ។
    "ឬអ្នកខ្លះអ្វី?" ជុងហ្គុក
    "បានហើយលោក! បងប្រុសរបស់លោកមិនឃើញទាមទារអ្វីផង?" ជេហា
    "ខ្ញុំយល់ស្របតាម ជុងហ្គុក ខ្ញុំគិតថារឿងមិនមែន ចៃដន្យ ប៉ារបស់ខ្ញុំរឹងមាំណាស់មិនអាចធ្លាក់ខ្លួនឈឺ ភ្លាមក៏ស្លាប់ភ្លាមៗបែបនេះទេ ធ្វើបាបខ្ញុំបានតែអ្នក ធ្វើមកលើប៉ាខ្ញុំ ខ្ញុំនិងមិនលើកលែងជាដាច់ខាត" ជុងហ្គី ដាក់មួយម៉ាត់ៗប្រឹងសង្កត់ធ្ងន់គ្រប់ពាក្យ កែវភ្នែកក្រហមជាមួយភាពសោកស្តាយនិងកំហឹងដែលនាយ មិនធ្លាប់បែបនេះឡើយពីមុនមក ។
    "ប៉ុន្តែ..." អ្នកស្រីជេហុី
    "ខ្ញុំទៅរៀបចំ" ជុងហ្គុក ដើរចេញដោយមិនភ្លេច អូសដៃ ថេហ្យុង ទៅជាមួយផង ។ ថេហ្យុង ស្ងៀម ស្ងាត់មិនហ៊ានលូកមាត់រឿងគ្រួសាររបស់នាយព្រោះ ខ្លួនត្រឹមជាកូនប្រសារប៉ុណ្ណោះ ។ តែតាមមើលទៅពីរ នាក់ម៉ាក់កូននោះមិនធម្មតាវាកាន់តែធ្វើអោយគេជឿ សម្តីរបស់ ជុងហ្គុក កាន់តែខ្លាំង ។
    ជុងហ្គុក រឹងមាំចំពោះមុខគ្រប់គ្នាតែពេលចេញមក ខាងក្រៅនាយបានយំជាខ្លាំង ខ្ទប់មុខនិងឡានមិនចង់ អោយ ថេហ្យុង បានឃើញ ។ នាយតូចដាក់ដៃអង្អែលខ្នង ជុងហ្គុក ស្រាលៗ នាយក៏បែរមកអោបគេទាំងយំសស្រាក់ ពេលនេះគេក៏មិនដឹង ជាលួង លោមបែបណាដែរត្រឹមជាកម្លាំងចិត្តប៉ុណ្ណោះ ។
    "ចូលឡានទៅ អូនជាអ្នកបើកឡាន" ថេហ្យុង យកសោរពីដៃនាយនិងបើកទ្វារឡានអោយនាយ ចូលទៅអង្គុយមុនគេជាតៃកុងឡាននាំនាយទៅផ្ទះ វិញផ្តល់ដំណឹងអោយម៉ាក់របស់នាយផងតែ ថេហ្យុង មិនស្គាល់ផ្ទះរបស់នាយនោះទេ ។

ម្ចាស់គ្រងបេះដូង (ចប់)Where stories live. Discover now