ភាគទី47 : រត់ទៅជាមួយគ្នា

3.3K 293 3
                                    

រឿងក្តីរបស់អ្នកស្រី គីម ជេហុី កំពុងតែដំណើរការ ទៅយ៉ាងលឿន ពាក់ពន្ធ័និងរឿងនេះដែរ ជុងហ្គុក ស្លៀតឱកាសប្រគល់ឯកសារទាក់ទងនិង ជេហា អោយទៅប៉ូលីសតែម្តង ។
ព្រឹកនេះមានប្រជុំធំ ជុងហ្គី ហៅអោយ ជុងហ្គុក ទភជាមួយក្នុងនាមជាអ្នកកាន់ភាគហ៊ុននៅបារាំងនិង ណែនាំខ្លួនក្នុងនាមជាប្អូនប្រុសរបស់នាយផង ។
"អង្គប្រជុំលើកនេះរៀបចំឡើងដើម្បីរៀបចំអ្នក គ្រប់គ្រងថ្មី ដូចអ្នកទាំងអស់គ្នាដឹងស្រាប់ហើយ នាយកប្រតិបត្តិការទើបតែលាចាកលោកដូច្នេះថ្ងៃ នេះខ្ញុំនិងមកបង្ហាញខ្លឹមសារខ្លះៗទាក់ទងនិងបណ្តាំ ចុងក្រោយរបស់លោកតែម្តង"
ក្រោយពីបើកសេចក្តីថ្លែងការរួចរាល់ក៏អោយ ជុងហ្គុក ចូលមកអង្គប្រជុំ គ្រប់គ្នាភ្ញាក់ផ្អើលគឺដោយ សារមុខពួកគេដូចគ្នាគ្មានខុសបន្តិច សឹងតែបែងចែក មិនដាច់ថាអ្នកណាជាអ្នកណា?
"គាត់គឺ ចន ជុងហ្គុក ប្អូនភ្លោះរបស់ខ្ញុំ មួយរយៈដែលខ្ញុំជួបគ្រោះថ្នាក់ធ្ងន់ធ្ងរគេជាអ្នកចូលមកជំនួសដៃជើងអោយក្នុងនាមជាខ្ញុំ ដូច្នេះអ្នកទាំងអស់គ្នាច្បាស់ជាដឹងពីការដឹកនាំរបស់គេរួចទៅហើយ" ជុងហ្គី រៀបរាប់ច្បាស់ៗដើម្បីអោយគ្រប់គ្នាបាន យល់គ្រែងថាយកមនុស្សមិនបានការមករួមការងារ អីបែបហ្នឹង ។
បន្ទាប់ពីណែនាំខ្លួនរួចក៏មានអ្នកសុំសួរសំនួរពាក់ពន្ធ័ជាមួយរឿងផ្ទាល់ខ្លួនខ្លះដែរ ។
   "ចុះអ្នកដែលរៀបការរួចនោះជាអ្នកណា? ដំណឹងថាភរិយាជាបុរសដែលធ្លាប់មកទីនេះដែរ?"
   "គឺខ្ញុំ! ខ្ញុំបានរៀបការរួចហើយ អាធ្យាស្រ័យដែល មួយរយៈពេលនេះយកគេមកតាមរំខានអ្នកនៅក្រុម ហ៊ុន" ជុងហ្គុក បកស្រាយយ៉ាងលឿនមិនអោយ ជុងហ្គី ពិបាករកលេសទាន់ ។
"ចុះលឺមកថាអ្នករៀបការគឺ ចន ជុងហ្គី នោះយ៉ាង ម៉េចវិញ?"
"អញ្ចឹងខ្ញុំសួរលោកវិញ មុនពេលបងប្រុសខ្ញុំចូល មន្ទីរពេទ្យលោកធ្លាប់ឃើញគាត់នាំអ្នកណាមកទេ? តែមានតែក្រោយពេលខ្ញុំចូលមកជំនួសតែប៉ុណ្ណោះ តើមែនទេ?" ជុងហ្គុក មិនចាវសួរបកវិញច្បាស់ៗ រឿងបែបនេះ ជុងហ្គី នឹកមិនទាន់ទេ ។
"ខ្ញុំគ្រាន់តែសួរបញ្ជាក់ប៉ុណ្ណោះ"
"បើថាមិនច្បាស់ស្អែកខ្ញុំយកអេតាសុីវិលមកទៀត"
"បានហើយ ជុងហ្គុក" ជុងហ្គី ឃាត់ប្អូនរបស់នាយ អាក្រក់បែបណានាយទើបដឹងច្បាស់ ។
"អាធ្យស្រ័យ សុំពេលបន្តិច" ជុងហ្គុក ទាញទូរសព្ទ មកមើលជាលេខរបស់ ថេហ្យុង នាយគិតថាចប់ប្រជុំ ទើបទាក់ទងទៅវិញ ។ ក្រោយមកបន្តិច ថេហ្យុង បានផ្ញើរសារមកនាយគ្រាន់តែឃើញនាយប្រញាប់ ចេញពីអង្គប្រជុំព្រោះសារសរសេរថា...
*ជេហា មករកអូននៅហាង ជុងហ្គុក បងឆាប់មកជួយអូនផង ។
"ខ្ញុំស្រាប់តែមានការបន្ទាន់ សុំលាទៅមុនសិនហើយ" ជុងហ្គុក មិនចាំចម្លើយអ្នកណាអនុញាតិអោយនាយចេញឬអត់នោះទេគឺនាយចេញទៅតែ ម្តង ។
"មីនហ្យូ រៀបចំប៉ូលីសទៅហាងរបស់ ថេហ៍ ឥឡូវនេះ" ជុងហ្គុក ទាក់ទងទៅប្រាប់ មីនហ្យូ ហើយក៏ខលទៅ ថេហ្យុង នាយតូចចុចទទួលដោយមាន និយាយអ្វីទាំងអស់ ជុងហ្គុក ផ្ទៀងស្តាប់ការសន្ទនា រវាងពួកគេមកដល់ឡាននាយយកកាសមកដាក់ ហើយប្រញាប់បើកឡានចេញទៅយ៉ាងលឿន ។

ងាកមកមើល ថេហ្យុង ឯណេះវិញក្រោយ ជេហា ចេញទៅផុតគេប្រញាប់ទាក់ទងទៅ ជុងហ្គុក តែនាយមិនទទួលទើបផ្ញើរសារទៅ ។ គេស្នើរខ្លួនជានុយដើម្បីចាប់ខ្លួន ជេហា បើតាម ជុងហ្គុក ប្រាប់ថា ជេហា ស្រលាញ់គេនាយច្បាស់ជាមិនធ្វើអីគេនោះទេ ។ ស្របពេលគេចេញទៅរក ជេហា ជុងហ្គុក បានខលមកគេ គេចុចទទួលហើយក៏ឡើងឡានតែម្តង ។
តាមផ្លូវបើចេញពីហាងបានបន្តិចគេក៏ចាប់ផ្តើមសួរ នាំ ជេហា តែម្តង ។
"លោកគិតចង់នាំខ្ញុំទៅដល់ណា?"
"មិនដឹង"
"តែលោកថាមានការចង់និយាយជាមួយខ្ញុំមុននេះ បើគ្មានទេឈប់ឡាន"
"ថេហ្យុង! ទៅជាមួយខ្ញុំទៅ"
"ទៅណា?"
"ទៅណាក៏បាន ឆ្ងាញពីភ្នែកគ្រប់គ្នា យកលុយមួយចំនួនទៅរស់នៅកន្លែងណាដែលគ្មានអ្នកណាស្គាល់ ពួកយើង"
"លោកឆ្គួតទេដឹង? ខ្ញុំជាប្រពន្ធបងប្រុសលោក ហេតុអីមកគិតបែបនេះទៅរួច?"
"វាមិនមែនបងខ្ញុំ ទោះ ថេហ្យុង ជាប្រពន្ធវាខ្ញុំមិនខ្វល់ វាមិនសំខាន់ឡើយ សំខាន់គឺ ថេហ្យុង ព្រមទៅ បានហើយ"
"ខ្ញុំមិនព្រមទេ ដូច្នេះលោកឈប់ឡានទៅ ខ្ញុំមិនទៅជាមួយលោកទេ ខ្ញុំមានប្តីហើយ ខ្ញុំក៏ស្រលាញ់ប្តីរបស់ខ្ញុំខ្លាំងដែរ"
"ស្តាយឬ? ទៅជាមួយខ្ញុំបានតែម្នាក់ តែនៅទីនេះ បានទាំងពីរនាក់បងប្អូនមែនទេ?"
"ថោបទាប លោកស្រលាញ់ខ្ញុំតែប្រើសម្តីមើល ងាយដល់ខ្ញុំបែបនេះឬ?"
"អញ្ចឹងហេតុអីមិនព្រមទៅជាមួយខ្ញុំ?"
"ព្រោះខ្ញុំមិនស្រលាញ់លោក"
"មុនដំបូងក៏រៀបការមិនបានស្រលាញ់គ្នាដែរតើ មិនអញ្ជឹង? វាល្អត្រង់ណាខ្លះ? ខ្ញុំអន់ត្រង់ណាទើបមើលមិនឃើញទឹកចិត្តខ្ញុំ?"
"វាមិនសំខាន់ថាលោកល្អឬអាក្រក់សំខាន់ខ្ញុំមាន គាត់ហើយ"
"ហេតុនេះហើយបានជាខ្ញុំព្យាយាមកម្ចាត់វាម្តងហើយម្តងទៀត ដឹងទេ? វាគ្រោះថ្នាក់មកពីខ្ញុំជាអ្នក ធ្វើ ថេហ្យុង គ្រោះថ្នាក់ម្តងទៀតព្រោះរងគ្រោះជំនួសវា ខ្ញុំស្មានថាអាចកម្ចាត់វាបានហើយតែលេច វត្តមានប្អូនវាមកម្នាក់ទៀតមកដណ្តើម ថេហ្យុង ចេញពីខ្ញុំ បើមិនចង់អោយពីរនាក់បងប្អូននោះស្លាប់ ថេហ្យុង ត្រូវទៅជាមួយខ្ញុំ"
"កុំធ្វើអីគាត់អោយសោះ ខ្ញុំព្រមទៅជាមួយលោកក៏បាន តែត្រូវប្រាប់សិនថាទៅណា?" ថេហ្យុង ក្រោយលឺការពិតពីមាត់របស់ ជេហា ក៏ស្ទើតែមិនចង់ ជឿតែក៏មិនភ្ញាក់ផ្អើលខ្លាំងដែរព្រោះ ជុងហ្គុក ធ្លាប់ប្រាប់គេរួចហើយថានាយជាអ្នកធ្វើបាប ជុងហ្គី នៅពេលកន្លងមក ។
"ទៅដល់ហ្នឹងដឹងហើយ"
"ជាយក្រុងហើយ លោកចង់ទៅណា?"
"ផ្ទះប៉ារបស់ខ្ញុំ"
"នៅឯណា?"
"......" ស្ងាត់មិនតប នាយគ្រាន់តែញញឹមដូចឆ្គួត ថេហ្យុង ព្យាយាមសួរក៏ដើម្បីផ្តល់ទីតាំងអោយ ជុងហ្គុក សង្ឃឹមថានាយនិងបានលឺដូចគ្នា ។

ឡានបើចេញពីក្រុងបានសម្រេច មិនថា ថេហ្យុង ព្យាយាមសួរយ៉ាងណាក៏នាយមិនប្រាប់ដែរ ប៉ុន្តែ នាយមួយ ជុងហ្គុក បើកឡានដូចហោះពេលវេលា បែបនេះមិនលឿនច្បាស់ជាបង្ករគ្រោះថ្នាក់ដល់ ថេហ្យុង ជាមិនខានទេ ។
ឡានរៀបនិងតាមផ្លូវតូចមួយទីនោះមានផ្ទះមួយខ្នងតូច ដែលអ្នកស្រី ជេហុី ទិញអោយ សុងអា៎ ស្នាក់នៅទីនេះបណ្តោះអាសន្នមុនរឿងគ្រប់យ៉ាងរួច រាល់តាមផែនការនោះអី ហើយពេលនេះ ជេហា ក៏នៅទីនេះដូចគ្នា ។ មិនទាន់បានបត់នៅឡើយក៏មាន ឡានបើកមកបាំងពីមុខចាប់ហ្វ្រាំងសឹងមិនទាន់ ។
ឡានបានឈប់បាំងផ្លូវចូលទទឹងទិសនោះគ្មានអ្នក ណាក្រៅពី ជុងហ្គុក នោះទេ ។ នាយសង្ហារចុះចេញពីឡានដោយមិនខ្លាចញញឹតថា ជេហា មានអ្វីគម្រាមនាយឬអត់នោះទេ ។
"ជុងហ្គុក!"
"តាមពិតឯងលេងល្បិចដាក់យើង?" ជេហា សម្លត់ នាយតូច ថេហ្យុង ឡើងភ័យញ័រអស់ ។ នាយបម្រុង និងថយឡានតែមានឡានមកបាំងពីក្រោយ ជាឡាន កូនចៅរបស់ ជុងហ្គុក មកតាមពីក្រោយនាយនេះឯង ពេលនេះទៅណាមិនកើតមានតែគម្រាម ។ ថេហ្យុង បម្រុងរត់ចេញពីក្នុងឡាន តែ ជេហា ទាញកាំភ្លើងមក ភ្ចុងមិនអោយគេចេញអោយនៅអោយស្ងៀម ។
"នៅអោយស្ងៀម" ជេហា ចុះពីឡានមកលើកាំភ្លើងភ្ចុង ជុងហ្គុក ជាប់តែម្តង ។
"ឈប់លេងទៅ ចន ជេហា ឯងគេចមិនផុតទេ" ជុងហ្គុក
"បើយើងគេចមិនផុត យើងទៅជាមួយប្រពន្ធឯង" ជេហា និយាយព្រមជាមួយដំណើរនាយដើរមកបើក ទ្វារឡានទាគ ថេហ្យុង ចេញពីឡានមកភ្ចុងជាប់ ។
"ជុង..." ថេហ្យុង
"ដោះលែង ថេហ្យុង ហើយប្រគល់ខ្លួនទៅល្អជាង ពេលនេះឯងមានតែពីរជម្រើសទេ ប្រគល់ខ្លួននិង ស្លាប់" ជុងហ្គុក
"យើងស្លាប់ក៏បានដែរអោយតែអាចយក ថេហ្យុង ទៅជាមួយយើងបាន" ជេហា
"ឈប់ឆ្គួតទៅអាចង្រៃយ៍" ជុងហ្គុក
"យើងឆ្គួតបែបនេះ បើមិនចង់អោយយើងកាន់តែ ឆ្គួតឯងឆាប់ជៀសផ្លូវទៅ"
"ឈប់ទៅ ជេហា ឈប់ធ្វើអាក្រក់ទៀតទៅអាណិតដល់ទឹកចិត្តលោកប៉ានិងប្អូនស្រីលោកផង ប្រគល់ខ្លួនអោយប៉ូលីសទៅ" ថេហ្យុង
"បិទមាត់ គាត់មិនមែនប៉ាយើងទេ យើងជាកូនចុង ព្យាយាមគ្រប់យ៉ាងនៅតែអន់ គ្រប់យ៉ាងនៅតែមិន មែនរបស់យើងដដែល យើងគ្មានអ្នកណា យើងត្រូវការតែ ថេហ្យុង ម្នាក់គត់ស្លាប់ក៏ស្លាប់ជាមួយគ្នដែរ"
"កុំធ្វើស្អីឆ្គួតៗអោយសោះ" ជុងហ្គុក ស្រែកចង់ឡើងភ្លាត់សម្លេង ជេហា ដាក់កាំភ្លើងភ្ចុងក្បាលរបស់ ថេហ្យុង ។
"បើមិនចង់អោយ ថេហ្យុង ស្លាប់ក៏ជៀសផ្លូវទៅ"
"ជេហា បានហើយ! បើលោកស្រលាញ់យើងទៅ ជាមួយគ្នាទៅ" ថេហ្យុង
"ថេហ៍ អូននិយាយអី?" ជុងហ្គុក បន្លឺឡើងទាំងភ័យ សុខៗ ថេហ្យុង និយាយបែបនេះបើ ជេហា យកគេ ទៅនាយបែកទ្រូងស្លាប់មិនខានទេ ។
"កុំបាច់មកបោកយើង" ជេហា
"យកអាចយកខ្ញុំទៅណាក៏បាន អោយតែគ្រប់គ្នា បានសុខ យើងរត់ទៅជាមួយគ្នាទៅ ជេហា រឿងស្រលាញ់មកតាមក្រោយទេ កុំធ្វើខុសបន្តទៀតអីណា ខ្ញុំព្រមហើយ ការសម្រេចចិត្តរបស់ខ្ញុំអ្នកណាក៏គ្មាន សិទ្ធិហាមដែរ" ថេហ្យុង រៀបរាប់ទាំងទឹកភ្នែក សស្រាក់ជោគថ្ពាល់ ។
"ថេហ្យុង..." ជេហា
"មិនបាច់មានអ្នកណាស្គាល់យើងក៏បាន រត់ទៅជាមួយគ្នាទៅ ខ្ញុំព្រមទៅជាមួយលោក រស់នៅ កន្លែងដែលគ្មានអ្នកស្គាល់សាងគ្រួសារជាមួយគ្នាណា ជេហា..." ថេហ្យុង
"អូនធ្វើបែបនេះមិនបានទេ ថេហ៍ ចុះបងដែល ស្រលាញ់អូននោះ?" ជុងហ្គុក ស្រែកតវ៉ា ភ្លាមៗនាយមិន ដឹងថាជាល្បិចរបស់ ថេហ្យុង នោះទេ ។
"ដោះលែងពួកយើងទៅ ជុងហ្គុក ដោះលែងអោយគ្រប់គ្នាបានសុខ ខ្ញុំជាមួយ ជេហា គេក៏ត្រូវការ ក្តីស្រលាញ់ពីខ្ញុំដែរ រវាងយើងបញ្ចប់ទៅចុះ" ថេហ្យុង
"ថេហ៍..."
"យើងទៅជាមួយគ្នាណា ថេហ្យុង" ជេហា បង្វែរ អោបរាងកាយតូចដោយភាពជឿជាក់ ថេហ្យុង អោយភ្នែកសុីញ៉ូកូនចៅរបស់ ជុងហ្គុក ដែលនៅ ក្រោយខ្នង ជេហា អោយធ្វើសកម្មភាពចូលមកចាប់ ជេហា ចេញពីគេភ្លាមៗ ជេយ៍ និងគ្នាម្នាក់រត់ចូលចាប់ នាយចេញ ថេហ្យុង បានឱកាសរត់ទៅរក ជុងហ្គុក យ៉ាងលឿន ។
"ថេហ៍!" ជុងហ្គុក ស្រវ៉ាអោប ថេហ្យុង យ៉ាងលឿនដូចគ្នា មុននេះភ័យស្ទើស្លាប់ ។
"លែងយើង! លែងយើងភ្លាម" ជេហា រើដូច មនុស្សឆ្គួតក្នុងដៃកាន់កាំភ្លើងជាប់មិនលែង ។
"មកជួយគ្នាឆាប់ឡើង" ឆ្លៀតពេល ជេយ៍ ភ្លេចខ្លួន ហៅគ្នា ជេហា កន្ទ្រាក់ដៃនាយដួលហើយលើកកាំ ភ្លើងតម្រង់ទៅ ថេហ្យុង យ៉ាងលឿន ។
"ថេហ៍ ប្រយត្ន័" ជុងហ្គុក ទាញអោយ ថេហ្យុង គេចដួលទៅលើដៃរមៀលធ្លាក់ផ្លូវបោកក្បាលនាយទៅនិងថ្មហូរឈាមសស្រាក់ ឯនាយតូចក៏សន្លប់បាត់ ស្មារតី ។
"ឈប់ភ្លាម យើងជាប៉ូលីស"

To be continue....

ម្ចាស់គ្រងបេះដូង (ចប់)Where stories live. Discover now