ភាគទី09 : អូនគួរអោយស្រលាញ់

4K 326 5
                                    

   មួយព្រឹកដំបូងដែល ជុងហ្គុក មកដល់ក្រុមហ៊ុននាយមិនបាននៅមួយកន្លែងនោះទេ ទៅមើលនេះមើលនោះពេញក្រុមហ៊ុន បុគ្គលិកនាំគ្នាសម្លឹងមើល នាយមិនដាក់ភ្នែកព្រោះតែក្រោយចេញពីមន្ទីរពេទ្យនាយត្រលប់មកជាមួយភាពសង្ហារជាជាង ជេហា ប្អូនរបស់នាយទៅទៀត ។
"ទីនេះមានឃ្លាំងស្តុកទំនិញ?"
"បាទមាន"
"ខ្ញុំចង់ទៅមើលទីនោះ"
"ទីនោះមិនមែនចេះតែអាចទៅបានគ្រប់ពេលនោះ អគ្គនាយក"
"ពេលណាដែលអាចទៅបានខ្លះ?"
"ឃ្លាំងបើកនៅថ្ងៃ..."
"ឈប់ៗ តែគ្រែងនេះជាដំណែកអគ្គនាយកមិនចឹង? មានការហាមប្រាមសូម្បីអគ្គនាយក?"
"រឿងនោះខ្ញុំមិនហ៊ាននិយាយទេ"
"Okay ខ្ញុំទៅនិយាយជាមួយបងប្រុសខ្ញុំខ្លួនឯងក៏បាន លោកទៅធ្វើការលោកចុះ"
"បាទ"
"ប្លែក" គ្រាន់តែកូនចៅរបស់ ជុងហ្គី ចេញទៅផុត មីនហ្យូ ដែលជាមិត្តបន្លឺឡើងភ្លាមតែម្តង ។
"មែនហើយប្លែកគ្រប់យ៉ាងពេល យើងពិបាកធ្វើខ្លួន ណាស់...ហ៊ើយ...ម៉ោងប៉ុន្មានហើយ?"
"ម៉ោង 10"
"អឹម! ហាស? ម៉ោង 10លឿនម៉្លេះ? យើងទើបតែមកដល់ដើរបានបន្តិច?"
"ឯងប្រុងទៅណា?"
"មានការបន្តិច"
"ចុះយើង?"
"ឯងសម្រាកបាយថ្ងៃចុះ យើងទៅហើយ" ជុងហ្គុក រ៉ូតរះចេញពីក្រុមហ៊ុន អស់ពីដើរតួអគ្គនាយក មកត្រូវដើរតួរជាប្តីជំនួសបងប្រុសនាយទៀត គួរណាតែបាន ប្រាក់ខែខ្លះ ។

ជុងហ្កុក ប្រញាប់ជាន់ឡានអោយលឿនដើម្បីទៅ ហាងរបស់ ថេហ្យុង សំណាងដែរដែលវានៅផ្លូវជាមួយគ្នាពេលទៅក្រុមហ៊ុនទើបអាចទៅដល់យ៉ាងលឿន ។ ទីនេះ ថេហ្យុង មុខមិនសូវស្រស់ព្រោះតែបាត់វត្តមានស្វាមី តែគេធ្វើចិត្តរួចហើយ គេដឹងថាមនុស្សនាយមិនឆ្លៀតមកនោះទេ បើការងារងប់និងមុខរាល់ថ្ងៃ សូម្បីភាពផ្អែមល្ហែមរវាងប្តីប្រពន្ធក៏គ្មាន ទើបតែមានខ្លះពេលនាយចេញពីពេទ្យនេះទេ ។
"ថេហ្យុង ឯងនៅចាំអី នេះដល់ពេលត្រូវកាត់ខ្សែរ បូរបើកហាងហើយណា" ជីមីន
"អឹម...តោះ!" ថេហ្យុង សម្រេចឈប់ចាំគេទៅឈរខាងមុខហាងដែលមានមិត្តៗបងប្អូននិងប៉ាម៉ាក់របស់គេមកចូលរួមអបសាទរ ។
"កាត់ខ្សែរបូរទៅកូន" លោកគីម
"បាទប៉ា"
"អា៎...ឈប់សិន" ជុងហ្គុក រត់ចូលមកស្រែកឃាត់ថា កុំទាន់ នាយខំប្រញាប់មកផង ។
"ជុង..." ថេហ្យុង មុខរីកដូចផ្ការគ្រាន់តែឃើញនាយបានមកដល់តែអ្នកនៅទីនោះខ្លះស្គាល់ខ្លះក៏មិនស្គាល់ ។
"បងមកយឺតឬអត់?" ជុងហ្គុក មកជ្រៀតចន្លោះរវាងលោកគីម និង ថេហ្យុង នាយមិនបានដឹងថាអ្នកណាជាប៉ាម៉ាក់នោះឡើយ ។
   "កំពុងចាប់ផ្តើមហើយ" ថេហ្យុង
   "អញ្ចឹងល្អណាស់ ចាប់ផ្តើមទៅ" ជុងហ្គុក នៅឈរជាប់ ថេហ្យុង កាត់ខ្សែរបូរដើម្បីបើកហាងជាមួយទឹក មុខញញឹមពព្រាយ ចំណែកលោកប៉ាអ្នកម៉ាក់របស់ ថេហ្យុង មិនទាន់និយាយអ្វីយល់ថានាយមកប្រញាប់ ទើបមិនគួរសមដាក់ខ្លួនជាមុនបែបនេះ ។
   "រួចរាល់ហើយកូន! ពេលនេះបានហាងជារបស់កូនហើយណា" អ្នកស្រីគីម
   "បាទអ្នកម៉ាក់" ថេហ្យុង
   "អូ៎...អ្នកម៉ាក់! លោកប៉ា មុននេះខ្វះការគួរសមបន្តិចហើយ" ជុងហ្គុក អោបគំនាបក្បាលបន្តិចដោយព្រមជាមួយស្នាមញញឹមទៅកាន់អ្នកទាំងពីរដែលឈរទន្ទឹមគ្នា ។
   "អា៎ៗ មិនអីនោះទេ ម៉ោះចូលទៅខាងក្នុងហាងទាំងអស់គ្នាទៅ" លោកគីម
   "បាទ" ជុងហ្គុក ត្រូវចូលទៅក្នុងហាងហើយថែម ទាំងត្រូវប៉ាម៉ាក់របស់ ថេហ្យុង អូសទៅណែនាំខ្លួន អោយបងប្អូនណាដែលមិនទាន់ស្គាល់ទៀតផង ។
   "ថ្ងៃនេះប្តីឯងសង្ហារចម្លែក" ជីមីន
   "គាត់ប្លែកតាំងពីចេញពីមន្ទីរពេទ្យ ប្រហែលជាប៉ះពាល់ខួរក្បាលខ្លាំងពេកទេដឹង?" ថេហ្យុង
   "ប៉ះពាល់បែបណា?"
   "ឯងចាំទេអីដែលយើងចង់បាននោះ គាត់ចាត់ចែង អស់ហើយ រឿងអ្នកចូលបន្ទប់ ប្តូរការតុបតែងបន្ទប់គេង នៅមានរឿងសម្លៀកបំពាក់ការហូបចុក ខុសពីពេលដំបូងទាំងស្រុង"
   "បើបែបនោះបានន័យថាប្តីឯងស្រលាញ់ឯងហើយទើបគាត់ចាត់ចែងអោយបែបនេះ"
   "អត់ទេ! វាប្លែកច្រើនជាង"
   "នៅថាអត់ទៀត គាត់បានទិញឡានតម្លៃថ្លៃអោយ ឯងណា បើប្តីមិនស្រលាញ់អ្នកណាទៅផ្គាប់ចិត្តបែប នេះនោះ? ឬឯងគិតថាវាលឿនពេក? នែ៎ យើងនិង ហ៊ាយ៉ុន តែមួយអាទិត្យផង"
   "អ្នកណាហាច់ដូចជាឯងនោះ?"
   "ចុះឯងមិនចង់ធ្វើដូចយើងខ្លះទេឬ? យកចិត្តអោយដៃប្តីខ្លះទៅ គាត់សង្ហារថ្នាក់នេះមិនចេះអោបក្រសោបតិចតែគេឆក់បាត់ទៅ តាំងដេកយំ"
   "បានហើយ ឯងនិយាយមើលតែអ្នកធ្លាប់មានប្តី យ៉ាងអញ្ចឹង"
   "គ្រាន់តែប្រាប់ ពិតមែនយើងនិងហ៊ាក៏ទាក់ទងគ្នា យូរឆ្នាំហើយដែរ តែឯងមើលទៅដឹងហើយ"
   "យើងដូចមិនទាក់ទាញមែនទេ?"
   "គឺហ្នឹងហើយ ចុះឯងនិងគាត់បាន...កុំប្រាប់ថានៅ?"
   "អា៎...ឯងនិយាយស្អី?"
   "ព្រះអើយ បើជាយើងវិញអោយចប់តាំងពីថ្ងៃរៀបការម៉្លេះ?"
   "គាត់សោះកក្រោះណាស់ យើងមិនដឹងទៅនិយាយអ្វីជាមួយគាត់នោះទេ"
   "មើលទៅរួសរាយសឹងអី?"
   "នាំគ្នានិយាយអ្វីហ្នឹង?" ជុងហ្គុក ចប់ធុរៈជាមួយបង ប្អូន ថេហ្យុង ហើយនាយក៏ចូលមករកពួកគេតែម្តង ។
   "និយាយគ្នាធម្មតាទេ តែបង..." ថេហ្យុង
   "បងយ៉ាងម៉េច? បងមិនរវល់ទេ" ជុងហ្គុក
   "អញ្ចឹងគួរតែនៅញាំបាយកំដរ ថេហ្យុង មែនទេ លោកចន? ហឹម...មើលទៅទឹកមុខលោកដូចជាភ្លេច ខ្ញុំហើយ...អា៎ មែនហើយពួកយើងខាងជួបគ្នាយូរហើយ ណែនាំសាថ្មីចុះ ខ្ញុំផាក ជីមីន"
   "គឺចាំតើ! ចាំបាន គឺមិត្តរបស់អូនមែនទេ ថេហ្យុង? អញ្ចឹងនៅញាំបាយជាមួយគ្នាតែម្តងទៅ" ជុងហ្គុក
   "អត់បានទេ ខ្ញុំមានណាត់ជាមួយគូរដណ្តឹងហើយ"
   "ថ្ងៃក្រោយខ្ញុំអញ្ចឹងញាំបាយម្តង" ជុងហ្គុក
   "ថេហ្យុង ថាលោកចន មិនសូវចេះមាត់ករ តែមិនដូចគេនិយាយសោះ" ជីមីន
   "នេះមានលួចនិយាយដើមខ្ញុំផងឬ? ថេហ៍ អូន..."
   "អត៎...អត់ទេ! បងជឿគេដែរ?" ថេហ្យុង
   "ក៏..." ជុងហ្គុក
   "អា៎...ខ្ញុំនិយាយលេងទេមុននេះ តែយ៉ាងណាក៏ផ្ញើរមិត្តផង សុំទៅសិនហើយ" ជីមីន
   "តាមសម្រួល" ជុងហ្គុក
   ជីមីន លាគេទាំងពីរទៅដោយមានអ្នកបើកឡាន របស់ យ៉ុនហ្គី មករង់ចាំជាស្រេច ។
   "អូនមានការនៅហាងទៀតទេ?"
   "កម្មវិធីក៏ចប់ហើយ"
   "បងនិងទៅមន្ទីរពេទ្យមើលប៉ា ទៅជាមួយគ្នាឬអត់?
   "ច្បាស់ជាទៅហើយ! ឥឡូវនេះ?"
   "អឹម"
   "ជុងវ៉ុនហា៎ មើលផងបងទៅក្រៅបន្តិច"
   "បាទ តាមសម្រួលចុះ"
   "តោះយើង" ជុងហ្គុក នាំដំណើរទៅមុន ពួកគេទៅមន្ទីរពេទ្យ ព្រោះតែនាយត្រូវឆ្លៀតពេលដើម្បីទៅមើលបងប្រុសរបស់នាយផង ។

ម្ចាស់គ្រងបេះដូង (ចប់)Where stories live. Discover now