ភាគទី48 : ហេតុអ្វីបងក្លាយជាបែបនេះ?

3.8K 294 4
                                    

    ប៉ូលីសមកជាមួយ មីនហ្យូ ក្រោយស្តាប់សម្តីរបស់ ជុងហ្គុក ប្រាប់ថានោះជាផ្លូវទៅផ្ទះប៉ាបង្កើតរបស់ ជេហា ដែលរួមគំនិតធ្វើបាប ជុងហ្គី កន្លងមក មីនហ្យូ ដឹកនាំប៉ូលីសទៅពទ្ធ័ទីនោះចាប់ពួកគេទាំងអស់គ្នា តែម្តង ។ ចំណែកអ្នកមានរបួសក៏ត្រូវបញ្ចូនទៅមន្ទីរ ពេទ្យភ្លាមៗដូចគ្នា ។
    មីនហ្យូ បានប្រញាប់ទាក់ទងទៅ ជុងហ្គី អោយមកការខុសត្រូវព្រោះនាយត្រូវទៅចាត់ចែងនៅប៉ុស្ត៍បន្ត ទៀត ។
    នៅមន្ទីរពេទ្យ ថេហ្យុង ភ្ញាក់ដឹងខ្លួននៅពេលរសៀលនាយតូចបើកភ្នែកសន្សឹមមើលទៅកាន់ពិដានមុននិងរ៉េភ្នែកទម្លាក់ចុះមកវិញប្រទះនិងនាយសង្ហារក៏ហៅភ្លាម ។
    "ជុងហ្គុក..." សម្លេងហៅបង្វែរចំណាប់អារម្មណ៍ របស់នាយសង្ហារអោយងើបមកមើលនាយសួរនាំ នាំតូចភ្លាម ។
    "ថេហ៍ យ៉ាងម៉េចទៅហើយ? បងគឺ ជុងហ្គី ណា៎"
    "ចុះ ជុងហ្គុក? គាត់មិនអីទេមែនទេ? ជេហា បាញ់ គាត់មិនត្រូវមែនទេ?" ថេហ្យុង ស្ទុះងើបអង្គុយសួរនាំ ដោយក្តីបារម្ភជាខ្លាំង ។
    "ស្ងប់អារម្មណ៍សិន ថេហ៍! ស្តាប់បងមួយៗណា ជុងហ្គុក ពួកយើងមិនអីទេ គឺគ្រាន់តែ..."
    "ខ្ញុំចង់ទៅមើលគាត់"
    "បានបងនិងអោយទៅ តែរង់ចាំអោយអស់សារ៉ូម សិនណា"
    "អត់ទេ ខ្ញុំចង់ទៅមើលគាត់ឥឡូវនេះ ណាបង ជុងហ្គី..."
    "បានៗ បងដឹងថាបារម្ភ! ម៉ោះបងជួយ" ជុងហ្គី ជួយដាក់ដងសារ៉ូមអោយ ថេហ្យុង នាយដើរទៅក្រៅ គេក៏មិនបានកើតអីខ្លាំងដែរគ្រាន់តែសន្លប់គឺ ដោយសារតែភ័យពេកប៉ុណ្ណោះ ។ មូលហេតុដែល មាន ជុងហ្គី នៅទីនេះព្រោះមុននេះប៉ាម៉ាក់ ថេហ្យុង បានផ្តាំអោយនាយជួយនៅមើលថែគេផង គាត់ត្រលប់ទៅវិញនិងមកវិញពេល ថេហ្យុង ដឹងខ្លួនវិញ ។

    រាងកាយមាំធ្លាប់តែជាអ្នកសង្គ្រោះគ្រប់គ្នាពេល នេះកំពុងគេងស្តូកនៅលើគ្រែអ្នកជម្ងឺក្បាលរុំរបួស ទឹកមុខស្លេកស្លាំង ថេហ្យុង ពិតជាបារម្ភក្រោយបានឃើញ ។ នាយតូចទាញកៅអីមកអង្គុយជិតគ្រែ អ្នកជម្ងឺលូកដៃទៅកាន់និងអង្អែលដៃនាយស្រាលៗ មុននិងងាកមកសួរ ជុងហ្គី បន្ត ។
    "បង ជុងហ្គី តើ ជុងហ្គុក គាត់ដឹងខ្លួនម្តងឬនៅ?"
    "គឺនៅទេ ឆ្លងកាត់ការរុំរបួសព្យាបាលនិងចាក់ថ្នាំ បន្ថែមគេនិងដឹងខ្លួនពេលអស់ជាតិថ្នាំ អាចនិងយប់ ឯណោះ"
    "គាត់គ្រាន់តែបែកក្បាល មិនមានអ្វីទៀតទេមែនទេ?"
    "កុំបារម្ភអី គេមិនអីទេ"
    "ចុះគ្រប់គ្នា? ចុះជេហា?"
    "ជេហា ត្រូវប៉ូលីសឃាត់ខ្លួនបានជាមួយប៉ារបស់គេជា លីសុងអា គ្រប់គ្នាមានសុវត្ថិភាពហើយចាប់ពី ពេលនេះទៅ"
    "បែបនោះប្រសើរណាស់ តែខ្ញុំបារម្ភពី ជេអុីន នាងត្រូវបាត់បង់ប៉ា ម៉ាក់និងបងប្រុសក៏ជាប់គុក ពេលនេះតើនាងយ៉ាងម៉េចហើយ?"
    "ជេអុីន នៅជាមួយម៉ាក់ ពួកយើងបារម្ភពីនាងទើប មិនទុកអោយនាងនៅម្នាក់ឯង"
    "តើខ្ញុំអាចចេញពីពេទ្យបានមែនទេពេលអស់ សារ៉ូមនេះ?"
    "បងនិងសួរពេទ្យអោយ"
    "អរគុណបងហើយ បើសិនបងមានកិច្ចការត្រូវធ្វើបងទៅធ្វើសិនចុះទុកទីនេះខ្ញុំនៅមើលថែ ជុងហ្គុក"
    "មិនបានទេ ថេហ៍ ក៏កំពុងតែឈឺដែរ"
    "ខ្ញុំមិនអីទេ ពិតមែន! ខ្ញុំអាចនៅមើលថែគាត់បាន បងមានកិច្ចការអីអាចទៅធ្វើបាន"
    "អញ្ចឹងបងផ្ញើរ ជុងហ្គុក ផង បន្តិចទៀតបងប្រាប់ អោយម៉ាក់មកកំដរ"
    ជុងហ្គី ផ្តាំហើយ ថេហ្យុង គ្រាន់តែញញឹមតបនាយវិញមុននិងនាយដើរចេញទៅ ។
    ថេហ្យុង នៅអង្គុយមើលមុខនាយជាម្ចាស់បេះដូង ក្នុងចិត្តនឹកអាណិតនាយព្យាយាមកន្លងមកដើម្បី សង្គ្រោះគ្រប់គ្នាពីគ្រោះភ័យពីពួកមនុស្សអាក្រក់ ហើយពេលនេះនាយកំពុងតែឈឺខ្លួនឯង ។
    "ឆាប់ដឹងខ្លួនមកនិយាយជាមួយអូន" ថេហ្យុង ដាក់ ដៃរបស់ ជុងហ្គុក ច្រត់និងថ្ពាល់របស់គេ ពេលនេះកុំ ថាឡើយឃ្លានបើ ជុងហ្គុក មិនទាន់ដឹងខ្លួនទោះមាន ម្ហូបច្រើននៅចំពោះមុខក៏ញាំមិនចូលដែរ ។

ម្ចាស់គ្រងបេះដូង (ចប់)Where stories live. Discover now