ភាគទី15 : ត្រូវគ្នាវិញណា...?

4.1K 327 1
                                    

ព្រឹកម៉ោង 6 ជុងហ្គុក បានភ្ញាក់ពីគេង នាយមាន ណាត់ជាមួយ មីនហ្យូ គឺទៅហាត់ប្រាណជាមួយគ្នា បានជាងើបមករៀបចំខ្លួនចេញទៅតែម្តង រហូតដល់ ម៉ោង 9កន្លះនាយមកដល់ផ្ទះវិញ ខណៈដែលអ្នកផ្ទះគឺ ចេញបំពេញកិច្ចការរបស់ពួកគេរៀងៗខ្លួនអស់ទៅហើយ ។
    រាងក្រាសបោះជំហ៊ានចូលមកក្នុងបន្ទប់ចោលភ្នែក សម្លឹងមើលទៅអ្នកដែលគេងលក់យ៉ាងស្កប់នៅលើគ្រែនាយក៏មិនទៅដាក់រំខានដែរ ហើយហួសបន្តទៅ បន្ទប់ទឹករៀបចំសម្អាតខ្លួនតែម្តង ។
    មិនយូរប៉ុន្មានអ្នកនៅលើគ្រែគេងរបស់នាយក៏ បានភ្ញាក់ពីដំណេក ភ្នែកបើកមិនទាន់ស្រួលផងក៏រេ ក្រឡាប់ចាក់មើលជុំវិញទើបដឹងថាមិនមែនជាផ្ទះរបសខ្លួនដាស់ស្មារតីអោយស្ទុះងើបអង្គុយភ្លាមៗ ឯក្បាលក៏ចាប់ឈឺខ្ទោកៗព្រមគ្នាដែរ ។
   "អ៊ួយ...ហឹម? ខ្ញុំនៅ...ផ្ទះ ជុងហ្គី? ហេតុអីខ្ញុំនៅទីនេះទៅវិញ? យប់មិញ...យប់មិញមានរឿងអី? ម៉េចក៏នៅទីនេះ? អាវ?" ថេហ្យុង អោនមើលខ្លួនឯងមាន មានអាវសឺមីមួយធំរលុងទំនងប្រហែលមិនមែនរបស់គេទេ ឬជារបស់ប្តីគេទៅវិញ?
   "អូ៎..." ថេហ្យុង ភ្ញាក់បន្តិចនៅពេលដែលលឺសម្លេងទូរសព្ទរោទ៍ជារបស់ ជុងហ្គុក ។ លឺសម្លេងទូរសព្ទនាយជាម្ចាស់ទូរសព្ទក៏ចេញមកពីបន្ទប់ទឹកដើម្បីលើកទទួលទាំងភ្លេចខ្លួនថាមាន ថេហ្យុង នៅក្នុងបន្ទប់ សំខាន់នាយចេញមានត្រឹមកន្សែងរុំល្វែងក្រោមប៉ុណ្ណោះ ។
   "ជុង..." ថេហ្យុង ត្រូវចំហរមាត់ ចំហរភ្នែកនៅពេលប្រទះភ្នែកជាមួយស្នាមសាក់ពេញដៃខាង ស្តាំរបស់នាយ ពិតជាភ្ញាក់ផ្អើលបំផុត គេមិនធ្លាប់គិតថានាយនឹងមានវានោះទេ ។
   "អូនភ្ញាក់ហើយហេស? ចាំបន្តិច" ជុងហ្គុក មិនបានខ្វល់ទេថា ថេហ្យុង មានអាការៈបែបណា នាយហួសទៅលើកទូរសព្ទមកនិយាយសិន ។
   "ជួបគ្នាម៉ោងបាយថ្ងៃតែម្តងទៅ ទីតាំងយើងប្រាប់ តាមក្រោយ ប៉ុណ្ណឹងសិនចុះ" ជុងហ្គុក ដាក់ទូរសព្ទចុះ រួចបោះជំហានមកជិតគ្រែគេងមកឈរក្បែរៗនិង ថេហ្យុង នេះឯង ។
   "អូនមើលបងដល់ភ្លឹកហើយ" ជុងហ្គុក នាយសើច បន្តិចពេលស្រដីទៅកាន់នាយតូចមុខក្រហមទាំងព្រឹក ។
"អ...អត់មានទេ" ថេហ្យុង ប្រញាប់បែរមុខគេចចេញពីក្រស៊ែរភ្នែករបស់នាយនាមជាប្តីយ៉ាងរហ័ស តែនាយទៅតាមមើលមុខគេជាមួយទឹកមុខច្រឡឹមបន្ថែម ។
"យ៉ាងម៉េច..? មិនដែលឃើញ?" ទឹកមុខច្រឡឹម លាយជាមួយសម្លេងញ៉ោះស្រាលៗជះរូបភាពសង្ហារ សឹងតែអោយគេហោះសង្គ្រប់នាយទៅហើយ ។
"មែនហើយ! ព្រោះបង...បងមិនធ្លាប់ចេញមកបែប នេះទេ អឺ...ចេញទៅមើល អោនមកជិតខ្ញុំម៉្លេះ?" ថេហ្យុង ភ្នែកមិនហ៊ានមើលមុខនាយចំតែដៃច្រត់លើទ្រូងសាច់ដុំដើម្បីរុញនាយចេញឆ្ងាយពីគេ ។ មានអារម្មណ៍ថាឡើងកម្តៅក្នុងខ្លួនហើយ បងសុីចសុី ណាស់ដឹងទេ?
"ចុះ...បែបនេះចូលចិត្តទេ? សាច់ដុំឬស្នាមសាក់?"
"រោគចិត្ត" ថេហ្យុង ងើយមុខស្តីអោយនាយ ខណៈដែលភ្នែកទាំងគូរសម្លឹងចំគ្នាមិនពព្រិចសោះ ។
ពេលវេលាហាក់លែងដើរទៅមុខ ផែនដីដូចជាកំពុងលែងវិល ខ្សែរភ្នែកប្រសប់គ្នាទាញចរន្តបេះដូង អោយលោតញាប់ទាំងសងខាង ។ បបូរមាត់ស្តើងទាក់ទាញអោយមុខទាំងពីររុលចូលគ្នាម្តងបន្តិចៗដល់ បបូរមាត់ប៉ះគ្នាបានបន្តិច ថេហ្យុង រហ័សបែរមុខចេញ យ៉ាងលឿន ។
"អឺ...គឺ...គឺអាវនេះ..?"
"អាវរបស់បង" ជុងហ្គុក ងើបឈរត្រង់ខ្លួនវិញ ខូចអារម្មណ៍អស់ មុននេះកំពុងតែស្លុងផង ។
"អាវបង? ហេតុអី..."
  "ចង់សួរថាហេតុអីនៅលើខ្លួនអូន? នេះអូនចាំរឿង យប់មិញមិនបាន ឬធ្វើភ្លេច?"
"យប់មិញយ៉ាងម៉េច? ខ្ញុំចាំបានថា...ខ្ញុំបានទៅ... ណាត់ជួបជាមួយ ជីមីន បន្ទាប់មក..."
"អូនមកទីនេះ ហើយចាប់រំលោភបង"
"ស្អីគេ?" ថេហ្យុង ភ្ញាក់ផ្អើលបើកភ្នែកបើកមាត់ធំៗ វាមិនអាចទេដែលគេទៅរំលោភនាយនោះ?
"យល់ថាយើងជាប្តីប្រពន្ធគ្នាទើបបងមិនប្រកែកជាមួយអូន តែអូនកុំយល់ថាធ្វើខុសមកលើបងអីព្រោះយើងជាប្តីប្រពន្ធគ្នារៀបការត្រឹមត្រូវហើយ"
"មិនពិត! បងកុហក ខ្ញុំមិនទៅធ្វើរឿងឆ្គួតៗបែប នោះលើបងទេ"
"រឿងឆ្គួតៗឯណា? គេហៅថារឿងប្តីប្រពន្ធ នៅមានភស្តុតាង នេះអូនខាំបងនៅស្នាមៅឡើយទេ" ជុងហ្គុក ទម្លាក់ខ្លួនបន្តិចបង្ហាញកន្លែងដែល ថេហ្យុង ខាំគេកាលពីយប់មិញនៅលើស្មារក្បែរកញ្ចឹងករ ។
"ខ្ញុំ..." ថេហ្យុង គាំងនិយាយមិនចេញ វាមិនអាចទេបើសិននាយទៅខាំខ្លួនឯងនោះ?
"បងនិយាយលេងទេ ហាសហា៎" ជុងហ្គុក ព្រោះតែឃើញគេស្ងាត់មើលទៅទំនងរកនឹករឿងកាលពីយប់មិញនាយក៏ឈប់ញ៉ោះវិញ មើលទៅគេដូចជាភ័យៗយ៉ាងម៉េចមិនដឹង? (ភ័យអីគ្រាន់រំលោភប្តីខ្លួនឯងសោះ) 🙄
"ជុងហ្គី..."
"តែ...រឿងកាលពីយប់គិតខ្លួនឯងទៅ" ជុងហ្គុក ថាហើយក៏ដើរចេញសម្តៅទៅបន្ទប់ទូរខោអាវ ព្រោះនាយនៅមិនទាន់ស្លៀកពាក់នៅឡើយទេ ។
"អត់ទេ...ប្រាប់មកថាមានរឿងអី? ជុង..." ថេហ្យុង ងើបពីគ្រែទៅតាមអោយនាយឈប់ ប៉ុន្តែគេ មិនដឹងខ្លួនថាមានតែខោក្នុងដែលមានអាវសឺមីធំវែងរបស់ ជុងហ្គុក គ្របពីលើនោះទេ ។ ជើងស្រលូនៗ ទាំងគូរបានបង្ហាញនាយសារជាថ្មីនៅពេលព្រឹកម្តង នាយស្អប់ជើងមួយគូរនេះធ្វើអោយនាយពិបាកពេញមួយយប់ហើយ ។
"យប់មិញអូនស្រវឹង បងគ្រាន់តែ..." ជុងហ្គុក សម្លឹងមើលរាងកាយរបស់ ថេហ្យុង ពីក្បាលដល់ចុង ជើង ថេហ្យុង មើលតាមទើបដឹងខ្លួនថាសាច់ដែលគេ មិនដែលអោយនាយឃើញកំពុងបង្ហាញ ។
"អា៎...មនុស្សឆ្គួត" ថេហ្យុង រត់បកមកទាញភួយគ្របខ្លួនវិញ ។
"បាំងលែងទាន់ហើយ ព្រោះបងបានឃើញអស់ហើយហ្នឹង?" ជុងហ្គុក ញញឹមច្រឡឹមដាក់គេរួច ក៏ចូលទៅប្តូរសម្លៀកបំពាក់បាត់ទុកអោយគេនៅឡេឡឺម្នាក់ឯង ។
"តើមានរឿងអី?...ហុឺ..." ថេហ្យុង ពេបមាត់រកនឹក រឿងកាលពីយប់តែគេស្រវឹងខ្លាំងពេកចាំវាមិនបាន នោះទេ ។ តែថា...យប់មិញមានរឿងអីកើតឡើង? តើ ថេហ្យុង ពិតជាបានខាំ ជុងហ្គុក ពិតមែនឬ?

ត្រលប់ទៅកាលពីយប់មិញ...
នៅពេលដែល ជុងហ្គុក លើកបីរាងតូចស្រាលប្រហែលសំឡីឡើងទៅបន្ទប់ ថ្មាលនេះមិនមានអ្នកណាឃើញទេ គេសម្រាកអស់ហើយ ។ នាយដាក់គេទៅលើគ្រែ ហើយរអ៊ូតិចៗ
"ទៅស្រវឹងជោគ បែបនេះបានយ៉ាងម៉េច? ចំមែន" ជុងហ្គុក រៀបចំដោះអាវក្រៅនិងស្បែកជើងអោយ ថេហ្យុង និងរៀបចំអោយគេគេងអោយបាន ស្រួលបួល ឯនាយវិញនឹងឡើងទៅគេងតាមក្រោយ ប៉ុន្តែ...នាយមិនអាចគេងទេព្រោះតែ ថេហ្យុង ចាប់ផ្តើមក្តៅដោយជាតិស្រា ដៃរវើរវាយឡើងស្ទាប ប៉ះនាយជាការរំខានដំណេកដែលធ្វើអោយនាយត្រូវ ងើបអង្គុយសិន ។
    "ហឹម...ក្តៅ...ស្អុះ" ថេហ្យុង អន្ទះអន្ទែងសម្រាតខោខ្លួនចេញហើយស្រវេស្រវ៉ាសើយអាវខ្លួនឯងឡើងបំណងចង់ដោះចេញដែរតែ ជុងហ្គុក ចាប់ដៃឃាត់ ។
    "ថេហ៍ កុំ..."
    "មើល...អ្នកណាហ្នឹង? អីយ៉ា...ប្តីតើ...ប្តីរបស់ខ្ញុំ អាប្តីចម្អូតគួរអោយស្អប់..." ថេហ្យុង ចាប់ទាញថ្ពាល់ របស់ ជុងហ្កុក ទាំងសងខាងឈឺចង់ស្រែកយំទៅហើយ?
    "គេងអោយស្រួលបានទេ?"
    "អត់! អត់ចង់..."
    "អូនស្រវឹងឬអត់?"
    "អត់...ចេញទៅ អាប្តីអាក្រក់ ប្តីអត់ចិត្ត ប្តីគម្រោះ គួរអោយស្អប់...ហុឹស" ថេហ្យុង ស្រាប់តែស្ទុះងើបឡើងអង្គុយពីលើចង្កេះនាយជាប្តីហើយរុញអោយនាយរាបខ្លួនដល់ពូកដែលធ្វើអោយ នាយភ្ញាក់ព្រឹត ។
    "តើអូនមិនទាក់ទាញ ឬបងមិនមានអារម្មណ៍ជាមួយប្រុស? បែបនេះ..." ថេហ្យុង ដោះអាវរបស់ខ្លួនក្រវែងទៅម្ខាង ជុងហ្គុក ត្រូវចំហរមាត់ព្រោះតែរាងកាយនេះនាយមិនធ្លាក់គិតថាវាស្អាតថ្នាក់នេះទេ?
   "ថេហ្យុង...បានហើយ"
   "ហេតុអី? អូនស្អប់បងណាស់ដឹងទេ? បងអាក្រក់ ណាស់ ហេតុអី...ហុឺៗ ហេតុអីមិនលួងអូន?" ថេហ្យុង ស្រាប់តែយំនិងគក់ទ្រូងនាយស្ទើបែកថ្លើមនៅខាងក្នុងទៅហើយ ។
   "ថេហ៍...អូនស្រវឹង...អា៎...ឈឺណាស់ ថេៗ បងឈឺ" ជុងហ្គុក ស្រែកចាចព្រោះតែ ថេហ្យុង អោនទៅខាំស្មារបស់នាយភ្លាមៗមិនបានត្រៀមឬដឹងខ្លួនជាមុនឡើយ ។
   "អ៊ួយ..." ថេហ្យុង ស្រែកឡើងនៅពេល ជុងហ្គុក ងើបបម្លាស់អោយគេនៅពីក្រោមនាយវិញ ។
   "បានហើយ ថេហ៍! តាំងសតិឡើងបានទេ?"
  "ហេតុអី? បងស្អប់អូនមែនទេ ហា៎...បងស្អប់ បងខ្ពើមអូនព្រោះអូនជាប្រុស"
   "មិនមែនអញ្ចឹងទេ"
   "បើបងស្រលាញ់ស្រីបងរៀបការជាមួយអូនធ្វើអី? រៀបការធ្វើអី?"
   "បង..."
   "ហឹម?"
   "ថើបអូន"
   "មិនបានទេ...បងមិនគេងចំនេញអូនទេ"
   "បងខ្ពើមមាត់អូន? ស្អែកយើងលែងគ្នា"
   "លែងលះមិនបានទេ"
   "បងមិនដែលថើបអូនទេ បងទុកថើបស្រីផ្សេងមែនទេ?"
    "អត់ទេ! បងថាអូនគេងទៅ បើបងបកស្រាយអ្វីក៏ ស្អែកឡើងអូនមិនចាំដែរ"
    "អត់ទេ អត់គេង អត់គេងទេ អត់ទេ..."
    "ថេហា៎..."
    "បងមិនអាណិតអូនទេឬ? បងដឹងទេ? អូនលួចពេញចិត្តបង...តែបងវិញ...ហុឹកៗ"
    "បងសុំទោស...អឹម..." ភ្លាមៗបបូរមាត់របស់នាយត្រូវបានបិទ ថេហ្យុង ងើបមុខមកថើបនាយបំបិទ មាត់ គេមិនគិតអ្វីទេគឺចង់ថើប ព្រោះតែនឹក គេថើប ព្រោះភ្នែករបស់គេមើលឃើញមុខមាត់នាយថាជាប្តី របស់គេ ។ ដំបូង ជុងហ្គុក គ្រាន់តែនៅស្ងៀមអោយគេឈប់ដោយខ្លួនឯង ព្រោះតែគេកំពុងស្រវឹង នាយបានព្យាយាមបំភ្លេចការថើបលើកដំបូងរបស់ពួកគេ តែ ថេហ្យុង បានមករំលឹកជាថ្មី ។ នាយតូចប្រលែងមាត់ចេញបន្តិចហើយក៏ថើបនាយម្តងទៀត មិនមែន គ្រាន់តែអោយបបូរមាត់អឹបគ្នាតែបបូរមាត់ស្តើងរបស់ គេកំពុងកម្រើកលើបបូរមាត់របស់នាយ ។
    ជុងហ្គុក នៅពេលបែបនេះនាយមិនអាចគ្រប់គ្រង ខ្លួនឯងបានទេ បបូររបស់គេទន់អូសទាញអោយនាយ ចង់បឺតសាច់បបូរមាត់តូចច្រមិចមួយនោះទុកតែម្នាក់ឯង ។ យូរៗការថើបបានតបស្នងទៅកាន់គ្នា នាយកំពុងភ្លេចតួនាទី នាយកំពុងដើរហួសព្រំដែន ដោយសារការអូសទាញពីបបូរមាត់នោះ ។
    "អឹម..." សម្លេងក្រហឹមរបស់ ថេហ្យុង នៅពេល ជុងហ្គុក កំពុងថើបបឺតសាច់បបូរមាត់គេខ្លាំងឯគេវិញ កំពុងរោលរាលទៅជាមួយ ដៃទាំងសងលូកទៅស្រាក់ករអង្អែលសក់រលាស់រលោងរបស់នាយកាន់តែដុតរោលអារម្មណ៍ដែលមិនចង់បញ្ឈប់ ។
    ជុងហ្គុក បន្តថើបពេបនិត្យបបូរមាត់អស់ចិត្ត ថើបប្រដេញលើថ្ពាល់អូសចុះមកកញ្ចឹងករសររលោងខ្ចី គួរអោយចង់ខាំញ៉េញអោយជាំពេញសាច់ទេ ។ ថេហ្យុង ងើយករឡើងបង្ករភាពនាយស្រួលអោយនាយយកបបូរមាត់បំបោះអង្អែលលើសាច់របស់គេ តាមតែចិត្តនាយចង់ ។
    មានអារម្មណ៍ថាកម្តៅក្នុងខ្លួនរបស់នាយកំពុងឡើង នាយក៏កំពុងភ្លេចខ្លួនព្រោះតែឈ្លក់វង្វេងជាមួយការបំបោះអង្អែលរាងកាយតូចស្រលូននៅខាងក្រោយ ។

ម្ចាស់គ្រងបេះដូង (ចប់)Where stories live. Discover now