ភាគទី36 : នាំអូនទៅជួបម៉ាក់

3.7K 292 1
                                    

ថ្ងៃថ្មី តាមសម្តី ជុងហ្គុក ប្រាប់ថានិងនាំគេទៅកន្លែងមួយថ្ងៃនេះគឺពិសេសតែម្តង នាយសម្រេចចិត្ត ច្បាស់ហើយនាយកំពុងធ្វើរឿងច្បាស់លាស់មួយសម្រាប់ ថេហ្យុង ដូចគ្នា ។
"បងគិតថាចេញទៅឥឡូវនេះ តែម្តង"
"តើវាឆ្ងាយឬបងប្រញាប់ពេក? ញាំអីសិនទៅ"
"ញាំនៅក្រៅមិនល្អទេឬ?"
"ពួកយើងមិនសូវនៅផ្ទះផង ញាំនៅផ្ទះជាមួយ លោកប៉ា គាត់ច្បាស់ជាត្រូវការបែបនេះ"
"ល្អ! អញ្ចឹងល្ងាចទៅញាំបាយផ្ទះរបស់អូនល្អទេ?"
"ច្បាស់ជាល្អហើយ"
"សប្បាយចិត្ត?"
"ប្រាកដហើយ" ថេហ្យុង ទឹកមុខញញឹមពព្រាយ ទាំងព្រឹក ថ្ងៃនេះមិនដឹងថានាយនឹងនាំគេទៅណា នោះទេ ។
ការញាំអាហារពេលព្រឹកជុំគ្នាជាមួយអ្នកផ្ទះ សម្រាប់ ជុងហ្គុក ទើសតែមុខម៉ាក់ចុងរបស់នាយម្នាក់ ទេ មុខដូចគេបង្ខំអោយទៅសុីលាមកយ៉ាងអញ្ចឹង ។
"មួយរយៈនេះខ្ញុំរវល់ពេក សុខភាពលោកប៉ា យ៉ាងម៉េចដែរ?" ជេហា ផ្តើមសួរនាំ នាយសឹងតែមិនអើត លោកចន សោះរាល់ថ្ងៃមកពីធ្វើការក៏សម្រាកភ្លាមតែម្តង ។
"ប៉ាក៏ដូចជាមនុស្សចាស់ទូទៅ ទ្រុឌទ្រោមតាម អាយុ"
"កុំនិយាយបែបនេះអី លោកប៉ារឹងមាំណាស់"
"និយាយអញ្ចឹង រឿងម៉ាក់ឯងរកគូរស្រករអោយ នោះទៅដល់ណាហើយ?"
"គឺអ្នកនាង ផាក? ពួកយើងបានជួបគ្នាម្តងហើយ"
"យ៉ាងម៉េចហើយអូន?"
"អត់បានទេ ផាក ហេរីន នាងប្រាប់"
"ខឹកៗ" ភ្លាមគ្រាន់តែលឺឈ្មោះ ជុងហ្គុក ឈ្លក់បាយតែម្តង ស្អីគេ ផាក ហេរីន? ចង់តែសើចអោយ ស្លាប់ទេ អ្នកណាហ៊ានបង្ខំព្រះនាងតូចក្នុងផ្ទះដូចជានាងបាននោះ?
"ជុង...បងយ៉ាងម៉េចហើយ?"
"បង...បងអត់អីទេ និយាយបន្តទៅ" ជុងហ្គុក យកទឹកមកផឹកបន្តិចព្រមទាំងអនុញាតិអោយពួកគេ និយាយគ្នាបន្តទៀត ។
"នាងប្រាប់ប៉ាម៉ាក់នាងថាមាន គូស្នេហ៍រួចហើយជាអគ្គនាយកសម្ពន្ធ័ធំទៀតផង"
"សម្ពន្ធ័មួយណា? យើងស្គាល់ឬអត់? ក្រៅពីសម្ពន្ធ័យើងនៅមានសម្ព័ន្ធណាទៀតដែលមានអគ្គនាយយកវ័យក្មេងនោះ?"
"ខ្ញុំមិនដឹងទេលោកបង បើខាងគេបដិសេដទៅហើយខ្ញុំក៏មិនចង់ទៅសួរនាំច្រើនដែរ"
"ខ្ញុំបានបញ្ជាក់ម៉ាក់ហើយថារឿងគូស្រករខ្ញុំចេះ ចាត់ចែងខ្លួនឯងហើយ"
"ម៉ាក់គ្រាន់តែចង់រកមនុស្សស្រីសាកសមជាមួយកូនឯងហ្នឹងណា"
"ចុះបើអ្នកដែល ជេហា ស្រលាញ់ជាមនុស្សប្រុស ទៅវិញនោះ?" ជុងហ្កុក ដាក់មួយប្រយោគអោយ ជេហា ងើបមើលមុខនាយយ៉ាងលឿន ។
"ហាសហា៎ ជេហា មិនមានខ្សែរភ្នែកបែបនោះទេ គេច្បាស់ជា..."
"អ្នកនិយាយបែបនេះដូចជាកំពុងមើលងាយដល់ ភរិយាខ្ញុំហើយ ជាប្រុសតែគ្រែងជាអ្នកដែលរកមកអោយខ្ញុំមិនចឹង?"
"យើងមិនមានន័យបែបហ្នឹង"
"បែបណាវិញ? អ្នកដូចមិនពេញចិត្តប្រសិនបើកូន ប្រុសរបស់អ្នកចាប់អារម្មណ៍និងមនុស្សប្រុស?"
"ជាស្អីក៏ដោយអោយតែ ជេហា ស្រលាញ់យើង តាមចិត្ត ជេហា ស្រាប់ហើយ"
"អូ...និយាយបែបនេះ ជេហា ច្បាស់ជាសប្បាយ ចិត្តព្រោះតែគេបារម្ភខ្លាចថាអ្នកមិនពេញចិត្ត"
"ឬឯងដឹងថា ជេហា ស្រលាញ់អ្នកណាមែនទេ?"
"ខ្ញុំដឹង! តែ...បើសិនជាអ្នកចង់ដឹងដែរក៏សួរកូន របស់អ្នកខ្លួនឯងចុះ"
"ជេហា?"
"ខ្ញុំមានការទៅខាងក្រៅ" ជេហា
"សុំទៅជាមួយផងបានទេ?" ជុងហ្គុកហៅបង្អាក់ ដំណើរ ជេហា អោយបែរមកវិញ ។
"ហេតុអី? ហ្យុងមិនមានឡានទេ?"
"កើតរឿងពីរដងហើយចេះតែខ្លាចឡាន ណាមួយ ឡានប្រើរាល់ថ្ងៃរបស់ ថេហ៍ ខ្ញុំចង់ទិញឡានថ្មីបើយកឡានពីរទៅនាំពិបាក"
"បងទិញឡាន?" ថេហ្យុង
"ទិញទៀតហើយ? ទើបតែទិញសោះ ឯងគិតថាជាលុយឯងហើយអាចចាយបានតាមចិត្តអញ្ចឹងឬ?" អ្នកស្រី ជេហុី ស្ទុះឡើងតវ៉ា ។
"ក៏ពិតមែន លុយខ្ញុំហើយមិនគិតអោយខ្ញុំចាយ ឬទុកអោយអ្នកចាយ?"
"បានហើយអូន ជុងហ្គី ប្រើឡានប្រពន្ធគេរាល់ថ្ងៃ ច្បាស់ជាមិនស្រណុកចិត្ត យកលុយប៉ាទិញក៏បាន"
"មិនអីទេ លោកប៉ា! តោះ ជេហា! តោះអូន" ជុងហ្គុក តឿន ថេហ្យុង អោយទៅតាមនាយចេញ ទៅមុន ។ ជេហា មុខញញឹមលាប៉ារបស់នាយចេញ ទៅក្រៅជាមួយទឹកមុខមិនពេញចិត្ត ។
ជុងហ្គុក អោយ ថេហ្យុង នៅអង្គុយខាងក្រោយ ចំណែកនាយអង្គុយខាងមុខជាមួយ ជេហា ជាអ្នកបើកឡានដោយខ្លួនឯង ។
តាមផ្លូវចេញពីផ្ទះទៅឆ្ងាយគួរសមទម្រាំ ជេហា សម្រេចចិត្តសួរថាពួកគេទៅណា?
"ហ្យុង ទៅណា?"
"ឯងជួយណែនាំបន្តិចមក គួរតែទិញឡាននៅឯណាល្អ? យើងចង់បានឡានណាដែលហ្វ្រាំងឡាន មាំល្អជាងឡានមុនៗ"
"ខ្ញុំមិនដឹងទេ"
"លឺថាមិត្តរបស់ឯងជាកូនម្ចាស់ហ្ការាសឡានធំនាំ ចូលឡានទំនើបៗ នាំយើងទៅទីនោះក៏បាន"
"....." ជេហា ស្ងាត់មិនតប ហើយក៏ព្រមជូននាយ ទៅទីនោះតែម្តង ។
"ថេហ៍"
"ហឹម?? ជាអី?" ថេហ្យុង សួរពេល ជុងហ្គុក ហ៊ុច កាតមួយមកអោយគេ ។
"ប្រាក់ខែ 2ខែរបស់បង! បងអោយអូន មួយខែទៀតបងយកទិញឡានទៅហើយ"
"អោយអូន...ទាំងអស់ហ្នឹង? ហេតុអីបងអោយអូន? ចុះបងបានអីចាយវាយ?"
"ត្រូវហើយ បងអោយអូន បងមិនអត់ទេតែប្រាក់ ខែបងអោយអូនទុកមានអីចម្លែក? អូនអាចយកប្រើ ប្រាស់ពេលណាក៏បាននោះអី"
"តែអូនមិនមានបញ្ហាអំពីរឿងលុយកាកនោះទេ"
"អូនចំជាល្ងង់មែន! ប្តីអោយប្រាក់ខែទៅប្រពន្ធ បញ្ជាក់ថាប្តីស្រលាញ់នោះអី"
"អា៎...អូនមិនដឹងទេ..."
"អូនអៀនមែនទេ?"
"មិនមានទេ! អរគុណបងណាស់ អញ្ចឹងអូនទុកវាហើយ"
"ដល់ហើយ" ភ្លាមៗ ជេហា ចាប់ហ្វ្រាំងសឹងតែធ្វើ អោយ ជុងហ្គុក ទប់ខ្លួនមិនជាប់ទៅហើយ ។ អ្នកណាទៅទ្រាំបាន ព្រះអើយ។
"អរគុណ! តោះអូន"
"អរគុណហើយ ជេហា ដែលជូនមក! ចុះលោកមិនទៅជាមួយពួកយើងទេឬ?"
"អត់ទេ ខ្ញុំមានធុរៈបន្តទៀត"
"ថ្ងៃក្រោយទំនេរ ញាំអីជាមួយគ្នាមួយពេលទៅខ្ញុំ អញ្ចើញលោក"
"អូនហា៎...នៅនិយាយអីយូរម៉្លេះ?" ជុងហ្គុក បន្តពី ក្រៅមកទើប ថេហ្យុង ប្រញាប់ចុះទៅជាមួយនាយ ។

ម្ចាស់គ្រងបេះដូង (ចប់)Where stories live. Discover now