ភាគទី24 : មិនអាចអោយហួសព្រំដែន

3.5K 317 7
                                    

    រហូតដល់យប់ទើប ជុងហ្គុក ចេញពីសណ្ឋាគារមក ព្រោះនាយបារម្ភខ្លាចថាមានអ្នកតាមដាននាយ ពួកគេនិងចាកចេញទៅតាមឡានប្រុសរបស់នាយ ។
    ជុងហ្គី ពេលនេះនៅផ្ទះរបស់ ថេហ្យុង នៅមើលខុសត្រូវគេសិន តែមិនសូវជាបាននិយាយគ្នាប៉ុន្មាន ព្រោះនាយរវល់និយាយការងារច្រើនជាង ឃើញនាយរវល់ ថេហ្យុង ក៏មិនចង់នៅរញ៉េរញ៉ៃអ្វីដែរគេ មានម៉ាក់នៅកំដរ ។
   "ជុងអា៎...ញាំបាយ"
   "បងទៅឥឡូវហើយ ចាំបន្តិច" ជុងហ្គី ឆ្លើយតបទាំងកំពុងនិយាយការងារជាមួយកូនចៅ នេះយប់ទៅហើយនៅការងារទៀត ។
   "អូននៅចាំបង"
   "ប៉ុណ្ណឹងសិនចុះ យប់បន្តិចយើងនិងបញ្ចូនឯកសារ ទៅអើយ" ជុងហ្គី ដាក់ទូរសព្ទចុះមុននិងដើរសម្តៅទៅរក ថេហ្យុង ។
   "ម៉ោះបងជួយ" ជុងហ្គី ជួយលើកនិងគ្រា ថេហ្យុង ចុះមកខាងក្រោយ ជើងរបស់គេនៅឈឺតែបើគ្មាន នាយនៅជិតគេអាចដើរខ្លួនឯងបាន មូលហេតុដូចដែលគេប្រាប់នាយកាលពីពេលនៅមន្ទីរពេទ្យ នោះហើយ ។
     ក្រោយញាំអាហារហើយ ជុងហ្គី នាំ ថេហ្យុង ឡើងមកបន្ទប់វិញព្រមទាំងប្រាប់ថាទៅធ្វើការនៅផ្ទះ យប់នេះមិនបានគេងជាមួយនៅទីនេះទេ ។
    "បងមានការងារត្រូវបង្ហើយ តែឯកសារទាំងអស់ បងបានយកទៅផ្ទះដូច្នេះយប់នេះបងគេនៅផ្ទះ ថេហ៍ សម្រាកចុះណា"
    "អូ៎...អូនដឹងហើយ បងកុំធ្វើការដល់យប់ពេក"
    "ហឹម! បងទៅសិនហើយ" ជុងហ្គី ទៅផ្ទះវិញទាំង យប់ ថេហ្យុង មិនប្រកាន់ខឹងព្រោះតែម្សិលមិញនិង ថ្ងៃនេះនាយចំណាយពេលមើលថែគេគួរសមដែរ បើសិនជារវល់ពិតគេនិងយល់ ប៉ុន្តែ... ។
    "ហេតុអីអូនចេះតែមានអារម្មណ៍ថានៅជាមួយបង ពេលខ្លះដូចមនុស្សពីរនាក់ផ្សេងគ្នា? ពេលខ្លះបងដូចជាស្នឹតស្នាល ពេលខ្លះបងដូចជាអ្នកដ៏ទៃទាំងពាក្យ សម្តីនិងកាយវិការ អូនមិនចង់បានបែបហ្នឹងទេ" ថេហ្យុង គេងគិតពីនាយរហូតដល់គេងលក់ ។ រយៈពេលនៅជាមួយគ្នាគេតែងសង្កេតរហូត សង្កេតនិង ចងចាំពេលនាយប្រងើយ ពេលនាយយកចិត្តទុកដាក់ សូម្បីតែការតែងខ្លួនរបស់នាយពេលខ្លះគឺផ្លាស់ប្តូរ ទាំងស្រុងគេក៏សម្គាល់ឃើញ ហើយថ្ងៃនេះម្តងឃើញពាក់ចិញ្ចៀននិងខ្សែរដៃ ម្តងមិនឃើញតើគេ អាចនិងឆ្គួតដោយសារគិតពីនាយឬអត់?

ម្ចាស់គ្រងបេះដូង (ចប់)Where stories live. Discover now