ភាគទី41 : សុំពេលបកស្រាយ

3.3K 307 4
                                    

យប់ទៅហើយនៅមិនទាន់មានដំណឹងពី ថេហ្យុង ទៀតមិនដឹងថាគេទៅពួនសង្ងំនៅឯណាទេ រឿងលើកនេះធ្វើអោយគេរងការអាម៉ាសខ្លះ ពិសេស ផ្លូវចិត្តរបស់គេតែម្តង ។ ថេហ្យុង ស្រលាញ់នាយខ្លាំង តែចុងក្រោយគេបែរជាមិនដឹងថាខ្លួនបានប្រគល់ក្តី ស្រលាញ់មួយនេះអោយទៅអ្នកណាទៅវិញ?
    បន្ទប់ងងឹតមានចន្លោះតូចមួុយនៅខាងលើសម្រាប់ ខ្យល់ចេញចូល នាយតូចអង្គុយផ្អែកខ្នងនិងជញ្ជាំងក្នុងសភាពស្ងាត់ច្រងំ ។ ទឹកភ្នែករមៀកស្រក់កាត់ថ្ពាល់មិនឈប់ឈរ កាន់តែព្យាយាមបំភ្លេចកាន់តែ នឹកឃើញ នឹករាល់អ្វីៗគ្រប់យ៉ាង កាន់តែយំស្រណោះខ្លួនឯងសើចសប្បាយរីករាយជាមួយមនុស្សដែលខ្លួនស្រលាញ់តែគេមានស្រមោលពីរ ។ ថេហ្យុង ចាប់ផ្តើមមានអារម្មណ៍ស្អប់ពិភពលោក ស្អប់ព្រហ្មលិខិតដែលកំណត់អោយគេមកជួបរឿងឆ្គួតឡប់អស់ទាំងនេះ ។
    ខណៈដែល ថេហ្យុង កំពុងសង្ងំនៅបន្ទប់ជាន់លើ ដំបូលនៃហាងសម្លៀកបំពាក់របស់ខ្លួនដោយគ្មានអ្នក ណាដឹង ហើយគ្រប់គ្នាកំពុងតាមរកជាមួយការព្រួយ បារម្ភជាខ្លាំង ។

    យប់ទៅហើយប៉ាម៉ាក់របស់ ថេហ្យុង បានទាក់ទង មកនាយថា ថេហ្យុង មិនទាន់មកផ្ទះនាយក៏បានទៅ ផ្ទះរបស់ ថេហ្យុង តែម្តង ។
    "ជុងហ្គុក ឯងទៅណា?"
    "ហ្យុង ទៅផ្ទះឬនៅទីនេះក៏បាន ខ្ញុំទៅរក ថេហ៍"
    "ចង់ទៅរកនៅឯណា?"
    "ទៅផ្ទះគេសិន"
    "យ៉ាងម៉េចៗ ប្រាប់បងផង"
   ជុងហ្គុក គ្រាន់តែងក់ក្បាលនាយទៅគឺដើម្បីនិយាយ គ្រប់យ៉ាងនិងសុំទោសសម្រាប់រឿងដែលកើតឡើងផង ។ ជុងហ្គី វិញមិនទាន់ទៅផ្ទះព្រោះនាយហត់ពេញមួយថ្ងៃទៅវិញអ្នកផ្ទះសួរនាំមិនខាន នាយ សម្រាកនៅផ្ទះម៉ាក់របស់នាយសិន ។
    ជុងហ្គុក បានមកដល់ផ្ទះរបស់ ថេហ្យុង ឃើញការ ព្រួយបារម្ភរបស់ប៉ាម៉ាក់ចំពោះកូននាយពិតជាសោក ស្តាយណាស់ មិនគិតថាដល់ថ្នាក់ហ្នឹងនោះទេ ។
    "ជុងហ្គី..." អ្នកស្រីគីម
    "មានដំណឹង ថេហ្យុង ឬនៅ?" លោកគីម
    "សុំទោស" សុខៗ ជុងហ្គុក ទម្លាក់ខ្លួនបន្ទន់ជើងលត់ជង្គង់សុំទោសចំពោះមុខអ្នកទាំងពីរ ។
    "ជុង..."
    "សុំទោសអ្នកទាំងពីរ ព្រោះខ្ញុំទើបរឿងក្លាយជាបែបនេះ តាមពិតខ្ញុំមិនមែន ចន ជុងហ្គី នោះទេសុំទោសដែលលាក់បាំងរឿងនេះ"
    "បានន័យថាម៉េច?" លោកចន
    "តាមពិតខ្ញុំជាប្អូនប្រុសភ្លោះរបស់គាត់ មួយរយៈដែលរៀបការហើយក្រោយចេញពីមន្ទីរពេទ្យខ្ញុំចូល ខ្លួនមកជំនួសបងប្រុសដែលរបួសធ្ងន់ដោយគ្រោះថ្នាក់ចរាចរណ៍ក្រោមស្នារដៃអ្នកក្នុងផ្ទះ ខ្ញុំមករកការ ពិតក្នុងរឿងនេះ ខ្ញុំលាក់និង ថេហ្យុង ព្រោះគិតថា គេមិនពាក់ពន្ធ័រឿងនេះ មួយរយៈកន្លងមកនេះគេនៅ ជាមួយខ្ញុំ មិនមែនបងប្រុសដែលរៀបការជាមួយគេនោះទេ មែនហើយគេខឹង អ្នកទាំងពីរក៏ខឹងរឿង នេះដែរ ខ្ញុំយល់ ហើយក៏សុំទោសផង សុំទោសពិត មែន"
    "ខ្ញុំវិលវ៉ល់អស់ហើយបង! អញ្ចឹងបានន័យថាឯង ជាប្អូនរបស់ ជុងហ្គី ដែលទៅរស់នៅជាមួយម្តាយ នោះតើមែនទេ?" អ្នកស្រីគីម
    "បាទ មែនហើយ!"
    "នេះឯងបោកប្រាស់ ថេហ្យុង មែនទេ?" លោកគីម ច្រឡោតព្រោះហេតុផលនាយមិនគ្រប់គ្រាន់ សម្រាប់គាត់ ។
    "ខ្ញុំមិនបានបោកប្រាស់ ខ្ញុំស្រលាញ់ ថេហ្យុង ពិត ប្រាកដចំណែក បងប្រុសគាត់មានមនុស្សដែលគាត់ ស្រលាញ់រួចហើយ ជាមនុស្សស្រី កាលដែលគាត់ រៀបការលើកនោះព្រោះតែមិនបានរវល់គិតរឿងផ្ទាល់ខ្លួន ចាស់ៗថាល្អក៏ព្រមតាម តែសម្រាប់ខ្ញុំនិង ថេហ្យុង យើងស្រលាញ់គ្នាជាការពិត ហើយខ្ញុំមិនដែលគិតចង់បោកប្រាស់អ្នកណាដែរ ព្រោះរឿង ជាបញ្ហារផ្ទៃក្នុង ខ្ញុំមិនហ៊ានទុកចិត្តអ្នកណាទាំងអស់ ក្រៅពីខ្លួនឯងឡើយ ហេតុផលប៉ុណ្ណឹងសង្ឃឹមថាអ្នក ទាំងពីរនិងយល់"
    "បើឯងស្រលាញ់ ថេហ្យុង ពិតមែនអញ្ចឹងត្រូវរក គេអោយមកផ្ទះវិញយប់នេះ"
    "ខ្ញុំធានានិងអោយគេមកវិញយប់នេះ សុំលាសិនហើយ" បញ្ចប់ការបកស្រាយ ជុងហ្គុក ក៏ងើបត្រលប់ចេញទៅវិញ ។ នាយទុកឡាននៅខាង ក្រៅរបងផ្ទះពេលនេះនៅក្នុងឡាននាយមិនទាន់ទៅណាទេ នាយកំពុងផ្ញើរសារទៅអោយ ថេហ្យុង ព្រោះដឹងថាខលទៅក៏គេមិនទទួលដែរ ។

ម្ចាស់គ្រងបេះដូង (ចប់)Where stories live. Discover now