ភាគទី11 : បងកុហកខ្ញុំ

3.9K 329 3
                                    

ការងាររបស់ ជុងហ្គុក កំពុងតែចាប់ផ្តើម នាយគឺកំពុងហ្វឹកហាត់ការងារ Private ដែលមានជំនួយការរបស់ ជុងហ្គី តាមប្រាប់បន្ថែម ។ ថ្ងៃនេះនាយទទួលបានរបាយករណ៍ឯកសារពាក់ពន្ធ័និងការងារសំខាន់ៗក្នុងក្រុមហ៊ុន ពេលនេះកំពុងពិនិត្យមើល ។
"បីន ចូលក្នុងបន្តិច"
"បាទ? អគ្គនាយកតូចមានការអី?"
"ហៅអ្នកដែលអាចទុកចិត្តបានចូលមករៀបចំសម្រាប់ការប្រជុំនៅថ្ងៃស្អែក លោកជួយហៅអ្នកសំខាន់ៗត្រៀមសម្រាប់ការប្រជុំស្អែកនេះផង"
"បាទអគ្គនាយកតូច"
"មានឃើញ គីម មីនហ្យូ ទេ?"
"គាត់នៅខាងក្រោម ខ្ញុំអនុញាតិអោយគាត់តាមគេម្នាក់នោះ"
"អរគុណ! អាចទៅបានហើយ"
"បាទ អគ្គនាយកតូច"
ជុងបីន ចេញទៅវិញ ជុងហ្គុក បន្តការងារបានបន្តិចក៏ ចេញក្រៅបាត់ទៀត នាយមិនសូវជានៅប្រចាំការនៅ ការិយាល័យនោះទេ ។
"ហ្យុងថាមានចំការតែនៅប៊ូសាន? ប៉ុន្តែការនាំតែពីទីនោះមកឃ្លាំងធំឆ្លងកាត់ការពិនិត្យរបស់ប្រធាន ចន ជេហា អញ្ចឹងអ្នកអនុម័តផ្នែកបញ្ជីហេតុអីក៏ជាគេដែរ? ឃ្លាំងនោះបើបើកចេញចូលរាល់ថ្ងៃខូចតែមែនទេ?" ជុងហ្គុក ចោទសំនួរជាច្រើនទៅកាន់បង ប្រុសរបស់ខ្លួន ។ នាយបានមករកគាត់នៅផ្ទះហើយសភាពរបួសរបស់គាត់ក៏បានធូរស្រាលច្រើនហើយដែរ ។
"នោះជាការងាររបស់គេយូរហើយ ចំណែកការនាំចេញក៏ត្រូវតែជាបងជាអ្នកអនុម័តចំណែកត្រាអនុម័តការនាំចេញផ្សេងៗនៅក្នុងថតតុនៅក្នុងបន្ទប់មួយនិងនៅថតទូរដាក់ឯកសារកណ្តាលគេក្រោយតុធ្វើការ ពិនិត្យមើលអោយច្បាស់លាស់មុននិងបោះត្រា"
"រឿងនោះខ្ញុំដឹងហើយ ប៉ុន្តែស្អែកខ្ញុំប្រជុំរៀបចំឃ្លាំងនិងផ្នែកផ្សេងៗក្នុងក្រុមហ៊ុន ហើយខ្ញុំនិងសុំការអនុញាតិពីលោកប៉ា"
"មែនហើយចុះប៉ាយ៉ាងម៉េចទៅហើយ?"
"ប៉ាសម្រាកនៅមន្ទីរពេទ្យ គាត់ពិនិត្យសុខភាពមួយសប្តាហ៍ទើបមកវិញ"
"បងចង់ទៅមើលប៉ា"
"ទៅជាមួយគ្នាទៅ"
"ឆ្គួត"
"ខ្ញុំនិយាយមែន ចង់ទៅអោយគាត់ឃើញទាំងពីរតើគាត់គិតយ៉ាងម៉េច?"
"កុំនៅលេងសើចច្រើនពេក ឆាប់ទៅធ្វើការងាររបស់ឯងទៅ"
   "ខ្ញុំបានថតរូបរបស់ ថេហ្យុង ខ្លះខ្ញុំនិងផ្ញើរអោយហ្យុងមើលគ្រែងនឹកប្រពន្ធ"
   "រូប ថេហ្យុង? ឯងថត?"
   "មែនហើយ ខ្ញុំនិងឧស្សាហ៍ថតផ្ញើរអោយហ្យុងមើល"
   "ឯងម៉េចក៏នឹកឃើញ?"
   "ហ្នឹងហើយហ្យុង ហេតុអីមិនដែលតរំលឹកឬនិយាយថានឹកប្រពន្ធខ្លះ គួរណាតែផ្តាំអោយខ្ញុំថតរូប ឬរកពេលអោយហ្យុង បានខលនិយាយជាមួយគេខ្លះ ហ្យុងសោះកក្រោះថ្នាក់នេះ? នេះខានឃើញមុខគ្នា ជិតពីរអាទិត្យហើយណា មិននឹកគេខ្លះទេឬ?"
   "បងមិនដឹងទេ"
   "ហ្យុង បើមិនស្រលាញ់គេ មិនត្រូវការគេ កុំចងគេទុក គ្រែងហ្យុងនិយាយខ្លួនឯងថាគេមិនដឹងអីមែនទេ?"
   "...."
   "ហេតុអីស្ងាត់?"
   "ហៃយ៉ា...ឯងឆាប់ទៅធ្វើការរបស់ឯងទៅ"
   "អា៎ៗ ទៅហើយៗ ឆើស!" ជុងហ្គុក ពេបមាត់ដាក់ មុននិងទៅរកការងាររបស់នាយបន្ត ។
    នាយបានមក មន្ទីរពេទ្យហើយម៉ាក់ចុងរបស់នាយក៏នៅដែរ បើជា ជុងហ្គី គេមិននិយាយទេតែនេះគឺ ជុងហ្គុក ។
   "ស្អីគេ ប្រជុំប្តូររបៀបក្នុងក្រុមហ៊ុន? គេធ្វើបែបនេះ មកជាយូរហើយហេតុអីឯងចង់ផ្លាស់ប្តូរបែបនេះ?" អ្នកស្រីគីម កាត់មុខកាត់មាត់លោកចន មកមុន ។
   "គ្រែងខ្ញុំមានសិទ្ធិដឹកនាំក្រុមហ៊ុនមិនអីចឹង? ខ្ញុំជាងគេហើយមកប្រាប់ដំណឹងដល់លោកប៉ា ខ្ញុំមកបង្ហាញ អោយគ្រប់គ្នាឃើញថាអ្នកណាធំ" ជុងហ្គុក
   "ប៉ុន្តែ ជុងហ្គីហា៎ យ៉ាងណាយើងត្រូវសួរយោបល់ ពីភាគហ៊ុនសិន"
   "រៀបចំរបៀបក្នុងក្រុមហ៊ុនជារឿងផ្ទៃក្នុង ខ្ញុំក៏បាន ត្រៀមប្រជុំនៅថ្ងៃស្អែកដូចគ្នា រឿងការងារលោកប៉ា កុំបារម្ភ មកពីខ្ញុំតែងតែគិតដឹតដល់និងធ្វើបានល្អបំផុត ទើបគ្រប់គ្នាផ្តល់នូវដំណែងមួយនេះអោយខ្ញុំមែនទេ? មិនមែនឋានៈសម្រាប់អ្នកពុករលួយធ្វើគ្រប់យ៉ាងដើម្បីឡើងខ្ពស់តែវាជាសមត្ថភាពពិតៗ" ជុងហ្គុក រៀបរាប់ច្បាស់ៗក៏មិនភ្លេចដៀងភ្នែកទៅកាន់ម៉ាក់ចុង របស់នាយដែរ ។
   "ប្រជុំស្អែកប៉ានឹងចូលរួមដែរ" លោកចន
   "បាទលោកប៉ា! អញ្ចឹងខ្ញុំទៅវិញហើយ មានការបន្ត ទៀត" ជុងហ្គុក អោនគំនាបលាប៉ារបស់នាយទៅវិញ ដោយមិនខ្វល់ពីម៉ាក់ចុងរបស់នាយឡើយ ។
   "កូនបងកាន់តែប្រហើនហើយ"
   "ចាំមើលគេសិនទៅអូន ជុងហ្គី តែងចង់អោយគ្រប់ យ៉ាងល្អប្រសើ"
   "តែអូនទ្រាំមិនបានទេ បើគេជាអ្នកសម្រេចធ្វើអ្វីៗ គ្រប់យ៉ាងមិនថាក្នុងផ្ទះឬក្រុមហ៊ុន យូរៗទៅគេដូចជា ចង់ត្រួតក្បាលពួកយើងដែលជាមនុស្សចាស់ហើយ"
   "មិនដល់ថ្នាក់ហ្នឹងទេ អូនធ្វើមើលតែមិនស្គាល់ចរិក ជុងហ្គី"
   "បងកាន់ជើងកូនបងណាស់ មិនឃើញទេហេស តាំងតែពីចេញពីពេទ្យមកគេយ៉ាងម៉េចខ្លះ? នៅតែឯងទៅអូននិងចង់នៅឈ្លោះជាមួយបងទៀតទេ" អ្នក ស្រីគីម បញ្ចប់ប្រយោគពេលក្នុងខ្លួនកំពុងឆេះឆាបឆួលផងប្រញាប់ដើរចេញលឿនស្លេវ ។

ម្ចាស់គ្រងបេះដូង (ចប់)Where stories live. Discover now