ភាគទី03 : បង Prank ទេអូនសម្លាញ់

4.4K 359 3
                                    

[ពត៌មាន] 🔥
«ក្តៅៗ លោក ចន ជុងហ្គី កូនប្រុសច្បងម្ចាស់សម្ព័ន្ធធំ JJK GP ដែលទើបឡើងកាន់ដំណែងអគ្គនាយកនៅ ក្នុងក្រុមហ៊ុនបានជួបគ្រោះថ្នាក់ចរាចរណ៍នៅព្រឹកមិញនេះវេលាម៉ោង...និងប្រញាប់បញ្ជូនទៅកាន់ មន្ទីរពេទ្យជាបន្ទាន់ រឿងហេតុយ៉ាងណាពួកយើងនិង រាយការណ៍ជាបន្ទាន់»
"ជុងហ្គុក...ហុឹកៗ"
"ខ្ញុំបានដឹងហើយ ម៉ាក់តាំងស្មារតី បងប្រុសគាត់ មិនអីទេ"
"ម៉ាក់ចង់ទៅមើលបងឯង..."
"ខ្ញុំអោយមិត្តស៊ើបមើលសិនថានៅមន្ទីរពេទ្យណា រួចខ្ញុំនិងនាំម៉ាក់ទៅ"
"ពឹងលើឯងហើយ...ហុឹកៗ ទេវតាជួយឃុំគ្រង ជុងហ្គី ពួកយើងផង" អ្នកស្រីចន បានត្រឹមប៊ន់ស្រន់ លឺថាកូនមានគ្រោះថ្នាក់អ្នកជាម្តាយមានការព្រួយបារម្ភជាខ្លាំង ។
ប្រមាណជាពីរម៉ោងក្រោយ មិត្តរបស់ ជុងហ្គុក បានមកដល់ហាងផ្ទាល់ដើម្បីរាយការណ៍ ។
"បានការណ៍យ៉ាងម៉េចហើយ?"
"មីនឃ្យូ! ជុងហ្គី យ៉ាងម៉េចហើយ?"
"អ្នកមីង! ចិត្តត្រជាក់ៗ ខ្ញុំបានទៅស៊ើបមកហើយ ពេលនេះ ជុងហ្គី នៅមន្ទីរពេទ្យ xxx កំពុងសង្គ្រោះ នៅកន្លែងកើតហេតុមានតែឡានគាត់មួយទេបើបុក បង្គោលភ្លើង ប៉ូលីសន្និដ្ឋានថាអាចនិងរអិលព្រោះតែ លើផ្លូវមានព្រិលច្រើន ប៉ុន្តែខ្ញុំបានសុំអនុញាតិពិនិត្យ មើលឡានគឺដាច់ហ្វ្រាំង វាមិនមែនដាច់ទាំងស្រុងដែលដូចជាមានអ្នកលួចកាត់ខ្សែរហ្វ្រាំងទេ តែមិនមែនចៃដន្យនោះទេ មានអ្នកធ្វើវា"
"ឯងច្បាស់ហើយហេស?"
"យើងទៅប្រឌឹតរឿងមកធ្វើអី? ចាំមើលយើងស៊ើបបន្ថែមទៀត"
"សមជារដ្ឋអាជ្ញា គីម មីនឃ្យូ មែន! អរគុណឯង ហើយ!"
"អឹម! រឿងនេះមិនធម្មតាទេ"
"ត្រូវស៊ើបអោយដឹងថាអ្នកណាជាអ្នកធ្វើបាប ជុងហ្គី ហើយមិនអោយពួកវារួចខ្លួនជាដាច់ខាត"
"ឯងគួរធ្វើជាប៉ូលីសទៅសមណាស់ ជុងហ្គុក"
"ឯងនេះ"
"យើងទៅវិញសិនហើយ មានការបន្ត លាសិន ហើយអ្នកមីង"
"អរគុណម្តងទៀតណា មីនឃ្យូ"
"បាទ!" មីនឃ្យូ ត្រលប់ទៅវិញ ជុងហ្គុក បន្តនិយាយជាមួយម៉ាក់របស់នាយ ។
"ខ្ញុំទៅស៊ើបនៅមន្ទីរពេទ្យ ពេលណាពួកគេមិននៅខ្ញុំនិងប្រាប់អោយម៉ាក់ទៅមើលបងប្រុសតែម្តង" ជុងហ្គុក ប្រាប់បែបនេះព្រោះនាយដឹងថាម៉ាក់នាយ មិនចង់ជួបគ្រួសារនោះនោះទេ ។
"គិតយ៉ាងម៉េចកូន? បើសិនជាអ្នកនៅក្នុងគ្រសារ ឬនៅ ក្រុមហ៊ុន ជាអ្នកធ្វើពួកគេមានបំណងអាក្រក់ លើ ជុងហ្គី គេនិងកាន់តែគ្រោះថ្នាក់"
"ខ្ញុំនិងមិនបណ្តោយអោយអ្នកណាមកធ្វើបាបគាត់ បានទៀតនោះទេ បងប្រុសគាត់ស្លូតពេកទើបនាយ ធ្វើបាប ខ្ញុំនិងអោយពួកវាសងមកវិញអោយសាកសម បំផុត"
"គិតធ្វើអី ជុងហ្គុក?"
"ម៉ាក់កុំបារម្ភ ហើយមិនបាច់ហាមឃាត់ខ្ញុំនោះទេ ព្រោះខ្ញុំមិនអាចអើពើអោយគេធ្វើបាបបងប្រុសរហូត នោះដែរ"
"អត់ទេ ម៉ាក់មិនហាមទេ តែបើត្រូវការជំនួយត្រូវ ប្រាប់ម៉ាក់"
លឺប្រយោគនេះហើយ ជុងហ្គុក លេចស្នាមញញឹម ចេញមក ម៉ាក់បានបើកដៃអោយនាយទៅហើយ មិនបាច់គ្រែងថាលើសលោះនោះទេ ។ កុំឆ្ងល់ថាហេតុអី ជុងហ្គុក មើលទៅអំណាចជាង ជុងហ្គី ព្រោះម៉ាក់នាយបង្រៀនមិនអោយនាយកោតខ្លាចអ្នកណាឡើយ ។

ម្ចាស់គ្រងបេះដូង (ចប់)Tempat cerita menjadi hidup. Temukan sekarang