ភាគទី44 : ប៉ាសុំទោស

4K 319 4
                                    

ពេញមួយយប់ ជុងហ្គី សឹងតែមិនបានគេង នាយបារម្ភពីប៉ារបស់នាយពេកថ្នាក់គេងមិនលក់ ។ គ្រូពេទ្យបានបញ្ជាក់ពីស្ថានភាពជម្ងឺរបស់គាត់ដែល ទ្រុឌទ្រោមខុសវ័យ គាត់មានជម្ងឺចាស់ជរាដែលវ័យរបស់គាត់មិនគួរកើតមាន អវយវខាងក្នុងខូចខាត និងមានជាតិពុលច្រើនក្នុងខ្លួន ហើយពេលដែលគាត់ដួលធ្វើអោយដាច់សរសៃឈាមលោកមិនអាចងើបដើរធម្មតាវិញបាននោះទេ ។ ជុងហ្គី មានការបារម្ភខ្លាំង នាយមិនគិតថាប៉ារបស់នាយធ្លាក់ដល់ដំណាក់កាលនេះទេព្រោះតែគាត់មានសុខភាពល្អ ខ្លាំងណាស់ ។ ជុងហ្គី មិនទាន់ប្រាប់ ជុងហ្គុក នៅឡើយតែនាយបានប្រាប់ម៉ាក់របស់នាយខ្លះៗពី ស្ថានភាពប៉ារបស់នាយដែរ ។
"វានៅមន្ទីរពេទ្យ បន្តិចទៀតខ្ញុំទៅមន្ទីរពេទ្យអោយវាមកវិញហើយលោកចាត់ការវាចោលតែម្តងទៅ ដោយវិធីណាក៏បាន" អ្នកស្រី ជេហុី ថាហើយក៏ ដាក់ទូរសព្ទចុះវិញរៀបចំខ្លួនទៅមន្ទីរពេទ្យ ។ ការងារ របស់គាត់គឺយកឯកសារផ្ទេរសម្បត្តិក្លែងក្លាយទៅអោយលោកសុីញ៉េផ្តិតមេដៃ ។

អាកាសធាតុស្រស់ស្រាយនាពេលព្រឹកប្រលឹម សម្លេងកម្មករជុំគ្នាបង្ករអោយនាយតូចភ្ញាក់ពីដំណេក មកឃើញមុខមនុស្សអាក្រក់របស់គេមុនគេតែម្តង ។ ចាំថាយប់មិញគេងបែរខ្នងតែហេតុអីពេលនេះមកនៅ ទល់មុខគ្នាទៅវិញ?
នាយតូចលើកដៃរបស់ ជុងហ្កុក ចេញពីគេថ្នមៗកុំ អោយរំខាននាយគេងរួចគេចុះទៅមើលខាងក្រោម មានអ្វីញាំខ្លះទេព្រឹកនេះ? ដោយសារ ជុងហ្គុក ហត់ក៏គេងយូរមិនដឹងថា ថេហ្យុង ងើបពីពេលណាដឹងត្រឹម ថាភ្ញាក់មកមិនឃើញមានគេនៅក្នុងបន្ទប់ ។
"ថេហ៍? ថេហ្យុង...គីម ថេហ្យុង? ថេហ្យុងហា..." ជុងហ្គុក ហៅរកពេញផ្ទះហើយចុះមកក្រោមនៅតែហៅទៀត ខ្លាចគេរត់ទៅណាឬយ៉ាងម៉េច?
    "យ៉ាងម៉េចៗ ហៅៗមើលតែស្អីមិនដឹងទាំងព្រឹក?" ថេហ្យុង កាន់វែកឆារដើរចេញមកថាអោយនាយ ស្រែករកគេមើលតែកូនឃ្លានបៅទាំងព្រឹក?
    "ហឹម? អូននៅទីនេះ?"
    "ហើយគិតថាអូនរត់ទៅសេអ៊ូលវិញឬ?"
    "អូន? អេៗ អូនហេស? អូនធ្វើអី?"
    "បោកខោអាវទេដឹងកាន់វែកឆារអញ្ចឹង?"
"ហៃយ៉ា...ព្រឹកនេះអូនចម្អិនអាហារសម្រាប់បង មែនទេ?"
"លឺមីងមេផ្ទះថាអាហារគឺសម្រាប់កម្មករគ្រែងថា ចៅហ្វាយញាំមិនបានទើបធ្វើវាសម្រាប់ញាំខ្លួនឯង"
    "បងញាំដែរ"
    "ទៅរៀបចំខ្លួនសិនទៅ"
    "បាទ ទទួលបញ្ជារ ជុប*" មុនទៅ ជុងហ្គុក ឆ្លៀត ឆ្មក់ថើបថ្ពាល់ ថេហ្យុង មួយខ្សឺតទៀត ។
    "ឡប់សតិណាស់" ថេហ្យុង ញញឹមខ្ចឹបមុននេះ អៀនមាត់ដែលហៅខ្លួនឯងថាអូនទាំងភ្លេចខ្លួន ឥឡូវ មកថើបអោយកាន់តែអៀន តើនៅធ្វើខឹងនាយបាន ប៉ុន្មានទឹកទៀត?
ជុងហ្គុក រៀបចំខ្លួនរហ័សទេព្រោះទីនេះនាយ មិនមានដាក់អ្វីមកជាមួយផង ហើយនាយក៏បានត្រៀម សម្លៀកបំពាក់អោយ ថេហ្យុង រួចហើយដែរចំណែក សម្លៀកបំពាក់ម្សិលមិញមេផ្ទះនិងយកទៅបោកគក់អោយ ។ ចុះមកមិនទាន់ទេ ថេហ្យុង ឡើងទៅខាងលើវិញដូចគ្នា ។
"ម្ហូបរៀបចំរួចហើយ តែសុំទៅសម្អាតខ្លួនសិន ស្អុយខ្លួនណាស់" ថេហ្យុង ផ្តាំតែដូចនិយាយម្នាក់ឯង ព្រោះមិនហៅបងអូនអីទេ ថែមទាំងមិនមើលមុខនាយទៀតឡើងទៅខាងលើធ្វើមិនដឹង ។
"មើលចរិកចុះ យប់នេះវៃក្មេងអោយយំចាំមើល"
"អ្នកប្រុស ជុងហ្គី សុំអនុញាតិឡើងទៅរៀបចំបន្ទប់"
"ចាំប្រពន្ធខ្ញុំចុះមកវិញសិន"
"គាត់ជាប្រពន្ធអ្នកប្រុស?"
"មែនហើយ ចាំបាច់ភ្ញាក់ផ្អើលដែរ? អូ៎...មែន ហើយខ្ញុំឈ្មោះ ជុងហ្គុក មិនមែនបងប្រុស ជុងហ្គី មើលទៅអ្នកទីនេះមិនស្គាល់ខ្ញុំទេ ខ្ញុំជាបងប្អូនភ្លោះ របស់គាត់ មកលើកមុនក្នុងមានជាបងប្រុសព្រោះ គាត់មានបញ្ហារមកមិនបាន គឺបែបហ្មឹង"
"ចាស៎ ខ្ញុំយល់ហើយ"
"ទៅធ្វើការរបស់មីងចុះ"
"ចាស៎អ្នកប្រុស"
ជុងហ្គុក ត្រូវអង្គុយរង់ចាំប្រពន្ធសែនស្អាតរបស់នាយសឹងតែអាហារកកក្លាយជាព្រិលទឹកកកទៅហើយទម្រាំនិងចុះមកបានញាំអីពេលព្រឹកទាំងអស់គ្នា ។
"ហឹម...ប្រពន្ធអ្នកណាធ្វើម្ហូបឆ្ងាញ់ខ្លាំងម៉្លេះ?"
"មិនដឹងដែរ មិនស្គាល់ប្តីអ្នកមីងមេផ្ទះផង"
"អា៎...ចុះអូនថាអូនអ្នកធ្វើ?"
"យ៉ាងម៉េច? លែងឆ្ងាញ់ហើយឬ?"
"ឆ្ងាញ់!"
   "បើឆ្ងាញ់ក៏ឆាប់ញាំទៅ"
"ប៉ុន្តែអូន ហេតុអីនិយាយកំបុតៗជាមួយបងអញ្ចឹង?"
"បានគេនិយាយជាមួយគ្រាន់ហើយ រកអីទៀត?"
"នៅមិនបាត់ខឹងទៀត? តិចបងខឹងវិញចាប់ឃុំនៅ ទីនេះរហូតទៅ"
"នែ៎! លួង...មិនមែនគម្រាមអញ្ចឹងទេ? ទៅវិញ ឡើងតុលាការលែងគ្នា"
"បងមិនលែង"
"មិនលែងត្រូវលួង"
"អោយលួងម៉េចទៀត? និយាយឡើងអស់សាច់ រឿងហើយ?"
"មើលចុះៗអ្នកមីង មើលគាត់ចុះ គាត់ថាគាត់កំពុង លួងខ្ញុំតែស្តាប់សម្តីគាត់ចុះ"
"អា៎...អោយបងធ្វើម៉េច?"
"អ្នកណាទៅប្រាប់វិធីលួង ចំជាអត់បានការមែន ហ៊ើយ...ខឹងស្លាប់មិនខានទេ"
"ញាំអោយលឿនទៅ បងនាំដើរមើលចំការតែ ទីនេះស្អាតណាស់ អូនចង់ថតរូបលេងទេ?"
"ទូរសព្ទនៅឯណា?"
"ទូរសព្ទអូនមែនទេ? ប្រហែលជានៅក្នុងកាបូប ហើយកាបូបប្រហែលជានៅក្នុងឡានកូនចៅបង តែពួកគេទៅវិញតាំងពីម្សិលមិញ គេនិងទុកវាអោយអូន កុំបារម្ភអី"
"ប៉ុន្តែ...ចុះអ្នកផ្ទះ?"
"បងខលទៅផ្តាំ ជុងហ្គី ហើយរឿងនោះកុំបារម្ភអី"
"បង..."
"ហឹម?"
"ចង់ប្រាប់ចាស់ៗថាម៉េច? ពួកគាត់ច្បាស់ជា..."
"បងប្រាប់ និងសុំទោសគាត់រួចហើយ រឿងនោះ អូនមិនបាច់បារម្ភអី និយាយរួមបងចាត់ចែងអូនកុំបារម្ភ គ្រប់រឿងទាំងអស់"
"ប៉ុន្តែអូន...អូនមានឈ្មោះជាប្រពន្ធបង ជុងហ្គី..."
"ថ្ងៃរៀបការមានភ្ញៀវប៉ុន្មាននាក់? អ្នកក្រៅសឹងតែគ្មានអ្នកណាដឹងរឿងរៀបការនេះ និយាយតាម ត្រង់ចុះ ដំបូងបងពិតជាឆ្ងល់ណាស់ហេតុអីរៀបការ ទាំងមូលសូម្បីបុគ្គលិកក៏គ្មានអ្នកណាដឹង សូម្បីម្តាយ បង្កើតក៏មិនជូនដំណឹងទៅដល់ផង"
"ម៉ាក់ថាចង់ប្រាប់ម៉ាក់បងដែរ តែអ្នកមីងថាគាត់មិន នៅកូរ៉េទេ ហើយក៏មិនដឹងទាក់ទងទៅតាមណាដែរ"
"តែ ជុងហ្គីហ្យុង ដឹងតែមកពីគាត់មិនខ្វល់ បងស្មានថារៀបការព្រោះស្រលាញ់គ្នាតើ ខំតែតាមលួង ខ្លាចមកពីបងធ្វើអោយបងប្រុសបែកបាក់គ្នា"
"តែបងលើសហើយ កាលនោះបងជាប្អូនថ្លៃសោះ"
"អូនទេ នាំបងខូច អូនថើបបងមុន អូនថែមទាំងខឹង ដែលបងមិនអោបថើបអូនទៀត បងថាបងមិនហ៊ាន ហើយតែមកពីអូនទេ"
"មកពីអូន យ៉ាងម៉េច? បើប្រាប់ថាមិនមែនបង ជុងហ្គី ស្មានថាអូនអោយប៉ះ?"
    "អញ្ចឹងពេល ជុងហ្គីហ្យុង ទៅផ្ទះអូនតាមអោប ថើបអញ្ចឹងដែរ?"
    "អ្នកណាទៅដឹង?"
    "តែ...អត់ទេៗ ជុងហ្គីហ្យុង ថាមិនដែលប៉ះអូនទេ បងជឿគាត់ ឆាប់ញាំនិងបានទៅទាន់ព្រឹកត្រជាក់ ហើយស្អាត ថ្ងៃនេះបងថតរូបអោយអូន"
    "ឆើស!" ថេហ្យុង ពេបមាត់ដាក់នាយ អោយតែ និយាយដល់រឿងនេះ នាយលែងចង់និយាយបន្ត ហើយខ្លាចនាំអារម្មណ៍មិនល្អដល់ ថេហ្យុង ។

ម្ចាស់គ្រងបេះដូង (ចប់)Where stories live. Discover now